ភ្នំពេញ​៖ ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ប្រកាស​​ដាក់​ចេញ​នូវ​វិធានការ​ ក្ដៅ​ដល់​ម្ចាស់​យានយន្ដ​ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​ ប្រសិន​បើ​នៅ​បន្ដ​ប្រហើន​​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ​ក្រសួង​ចាក់​វិធាន​ការក្តី​ឃាត់​រថយន្ត​ទុក​រយៈ ពេល​១​ឆ្នាំ​ និង​បិទការ​ធ្វើ​អាជីវកម្ម​រយៈពេល​១​ឆ្នាំ ព្រមទាំង​​​ប្ដឹង​ទៅ​តុលាការ​។ នេះ​បើយោង​តាម​​ប្រសាសន៍ ឯកឧត្តម​ វ៉ា ស៊ីមសុរិយា ​អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ លើកឡើងកាល​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា​ម្សិលមិញ​។
ទាក់ទង​​​នឹង​បន្តប្ដឹង​ទៅ​តុលាការ​នេះ​ ​ឯកឧត្តម​បាន​បញ្ជាក់​ថា ​​​ក្រសួង​នៅ ​កំពុង​ពិចារណា និង​ពិភាក្សា​ផ្ទៃក្នុង​នៅ​ឡើយ​ថា​តើ​គួរ​ចាប់ ​អនុវត្តន៍​នៅ​ពេលណា​។ ប៉ុន្តែ​​នៅ​ថ្ងៃទី​១ ​ខែកញ្ញា​ខាង​មុខ​នេះ ក្រសួង​សាធារណការ​នឹង​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការ​ត​ទ្រុង​យានយន្ដ​ដែល​ដាក់​ខុស​បច្ចេកទេស ​ដែល​ជាវិធាន​ការ​មួយ​ សម្រាប់​ចូលរួម​កាត់​បន្ថយការ​ដឹក​លើស​ទម្ងន់​កំណត់​ផងដែរ​។​
អ្នកនាំ​ពាក្យ​រូបនេះ​បាន​អះអាងទៀត​ថា ​កន្លងមក​ក្រសួងសាធារណការ​ បាន​ចាត់​វិធាន​ការ​ផាក ​ពិន័យ​ខ្លាំង​ៗ ​ដែល​ធ្វើ​ឱ្យ​ម្ចាស់​យានយន្ដ​ មួយ​ចំនួន​មាន​ការ​រួញរា​ក្នុង​ការ​ដឹក​ជញ្ជូន​លើស ​ទម្ងន់​កំណត់ ​ពីព្រោះ​តែការ​​ទទួល​បាន​ប្រាក់​ចំណេញ​ពី ​ការដឹក​លើស​ទម្ងន់​នេះ ​មិន​អាច​ទប់ទល់​ជាមួយ​នឹង​ប្រាក់ផាក​ពិន័យ​របស់​សមត្ថកិច្ច​បាន​នោះ​។​
សូម​បញ្ជាក់​ថា​ ​សម្រាប់​ខែ​កក្កដា​ឆ្នាំ​២០១៦​នេះ ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ ដឹក​ ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​រក​ឃើញ​ថាក្នុង​ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ ​គណៈកម្មាធិការ​ ដឹកនាំ​ការ​ត្រួត ​ពិនិត្យ​យានយន្ត​ ដឹកជញ្ជូន​ លើស​ទម្ងន់​កម្រិត​កំណត់ ​​ចាប់​បាន​រថយន្ត​ដឹក​ទំនិញ​លើស ​ទម្ងន់​កម្រិត​កំណត់​ចាប់​បាន​រថយន្ត​ដឹក​ទំនិញ ​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​១៩០​គ្រឿង​ និង​ពិន័យ ​បានថវិកា​សរុប​ចំនួនជិត​៤៦០លាន​រៀល​៕
1455

ផ្ដល់សិទិ្ធដោយ ៖ Kqube