ភ្នំពេញ ៖ ស្រ្តីម្នាក់ ឈ្លោះជាមួយ បុរសជនជាតិបរទេស ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយ​សារតែខឹង ជនជាតិបរទេស ស៊ីនំហើយឲ្យលុយអត់គ្រប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង១០នាទី ព្រលប់ថ្ងៃទី០៨ ខែ សីហា ​នៅចំណុចខាងកើត ផ្សារអូឡាំពិក តាមផ្លូវ១៩៣កែង២៩៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ស្រ្តីម្នាក់វ័យប្រហែល២៧ឆ្នាំ មុខររបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិដើម
ចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៦ ខែសីហា ខ្លួនបានទៅលេង ក្លឹបហាត់ស្ថិតនៅ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ខណៈពេលចេញពី​ក្លឹបវិញ បានជួបនឹងជនបរទេសម្នាក់ ដោយបាន និយាយចរចាត្រូវរ៉ូវគ្នា ក្នុងតម្លៃ៥០ដុល្លារ ។

ប្រភពដដែល បន្តទៀតថា បន្ទាប់ពីចរចាត្រូវគ្នាហើយ ក៏បានជិះរ៉ឺម៉កម៉ូតូ ទៅដេកនៅបន្ទប់ជួល របស់ជនជាតិបរទេស ស្ថិតនៅសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ​លុះព្រឹកឡើង ម៉ោង៥​ទៀបភ្លឺ ក៏ស្រ្តីនោះបានសុំលុយ ដើម្បីត្រឡប់ទៅ​ផ្ទះវិញ តែបុរសជនបរទេស អោយតែ២៥ដុល្លារសហរដ្ឋអាមេរិក បានតែពាក់កណ្តាល តែបុរសនោះ បានប្រាប់ថា អស់លុយរាយហើយយកប៉ុណ្ណឹងសិនទៅ ទុកលេខទូរស័ព្ទអោយគាត់ ចាំទូរស័ព្ទរក។

រហូតដល់ល្ងាចថ្ងៃកើតហេតុ ជនជាតិបរទេសខាងលើ បាន​ទូរស័ព្ទហៅ​មកយកលុយ ដោយប្រាប់ឲ្យជិះម៉ូតូឌុប មកអស់ចំនួន២ម៉ឺនរៀល ​លុះមកដល់ហើយ មិនអោយលុយហើយ ថែមទាំងហៅ ទៅដេកម្តងទៀត តែរូបគាត់មិនព្រមទៅ បែរជាជនជាតិបរទេស និយាយថា បើមិនព្រមទៅជាមួយគាត់ទេ គឺមិនឲ្យលុយទៀតទេ ធ្វើឲ្យមានការ ឈ្លោះប្រកែកគ្នា​ ផ្អើលដល់អ្នករត់ម៉ូតូឌុប និងសមត្ថកិច្ច ចុះមកសួរនាំតែម្ដង ។

នគរបាលប៉ុស្តិ៍​អូឡាំពិក បានប្រាប់ថា ​ការផ្អើលឆាឡោនេះ ដោយសារតែស្រ្តីខ្មែរ បានទៅដេកជាមួយបុរសជនបរទេស មិនដឹងថា ជនជាតិអ្វីទេ រួចពេលបើកប្រតិបត្តិការរួចហើយ ឲ្យ​លុយ​អត់គ្រប់ ទើបបង្កឲ្យ​មានការឈ្លោះប្រកែក ផ្អើលមនុស្សម្នាចោមរោម ។

​ចុងក្រោយបាន
សំរបសំរួល ដោយស្រ្តីខាងលើ មិនទារលុយ ដែលនៅសល់ ២៥ដុល្លារនោះទេគ្រាន់តែសុំលុយ ចំនួន២ម៉ឺនរៀល ពីជនបរទេស ដើម្បីជិះម៉ូតូឌុប ត្រលប់ទៅវិញ ហើយក៏មានបុរសខ្មែរយើង បានបកប្រែទៅប្រាប់ជនបរទេសនោះ រួចក៏ជនបរទេសអោយ២ម៉ឺនរៀល ដើម្បីបញ្ចប់រឿង និងរួចបំបែកផ្លូវទៅផ្ទះ រៀងៗខ្លួនទៅ ៕ IMG_4489-1IMG_4495-1IMG_4499-1IMG_4511IMG_4512

សហការី KBN