ទាហាន​វិស្វកម្ម​របស់​ប្រទេស​ រុស្ស៊ី ​ចិន​ និង​ ស៊ៀប៊ី​ បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ដំណាក់​កាល​ចុង​ក្រោយ​ ដែល​ជា​ការ​ហ្វឹកហ្វឺន​ឆ្លង​កាត់​ទន្លេ​ អូកា​ របស់​ប្រទេស​ រុស្ស៊ី​ ជា​សមយុទ្ធ​ដែល​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ទី ​១​ សីហា​ ក្នុង​ទី​ប្រជុំ​ជន​ ភាគ​ខាង​លិច​ប្រទេស​ រុស្ស៊ី ​ដោយ​រួមមាន​ការ​ហ្វឹកហ្វឺន​ឆ្លង​ទន្លេ​ និង​ការ​ដាក់​ពង្រាយ​ទូកចម្លង ។​

ទាហាន​ រុស្ស៊ី​ ប្រើ​ពេល​ ៤៤​ នាទី​ ក្នុង​ការ​ដាក់​ពង្រាយ​ទូក​ចម្លង​សម្រាប់​ពេល​មាន​សង្គ្រាម​ ដើម្បី​ឆ្លងទន្លេ​នាំ​យក​យានយន្ត ​និង​កងទ័ព​ ព្រម​ទាំង​រថក្រោះ​ ជំនួយ​ដោយ​ឧទ្ធម្ភាគចក្រ ។​ ចំណែក​ទាហាន​ចិន​ការពារ​ទីតាំង​ក្រោយ​ឆ្លង​ផុត​ទន្លេ​ រយៈពេល ​៦​ នាទី​ ក្រោយពី​ឆ្លង​ទន្លេ​រួច​​ ចំណែក​ទាហាន​ ស៊ៀប៊ី​ ប្រើ​ពេល​ មួយ​ម៉ោង​ និង​ ៣​ នាទី​ ដើម្បី​ឆ្លង​កត់​ទន្លេ ។​ សមយុទ្ធ​ឆ្លងទន្លេ​ ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​អន្តរជាតិ​ ឆ្នាំ​ ២០១៦​ ដែល​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ទី​ ៣០​ មិថុនា​ នៅ​លើ​ទឹកដី​ រុស្ស៊ី​ និង​ កាហ្សាក់ស្ថាន ។​

watercrossingtacticwatercrossingtactics

មេបញ្ជាការ​កងទ័ព​ ចិន​ និយាយ​ថា​ សកម្មភាព​ហ្វឹកហ្វឺន​ ធ្វើ​ឡើង​ក្នុង​បំណង​ពង្រឹង​មិត្តភាព​ សហប្រតិបត្តិការ​ និង​ផ្លាស់​ប្ដូរ​បទពិសោធន៍​ទៅ​វិញ​ទៅ​មក​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ ៣​ ហើយ​លំហាត់​សម​នេះ ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ និង​ជា​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​សមយុទ្ធ​រួម​គ្នា​ក្នុង​ពេល​ខាងមុខ ។​

ផ្តល់សិទ្ធិដោយ៖ kqube.net