ប្រទេស​ អីុរ៉ង់​ និង ​ប៉ាគីស្ថាន​ យល់​ស្រប​គ្នា​ក្នុង​ទីក្រុង​សហប្រតិបត្តិការ​ប្រឆាំង​ក្រុម​ភេរវកម្ម​ ពិសេស​ក្រុម​ ISIS​ ដែល​ជា​សហប្រតិបត្តិការ​ជិត​ស្និត​មួយ​ ដែល​ប្រទេសឥស្លាម​ទាំង​ពីរ​ត្រូវ​ការ ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​ បង្កឡើង​ដោយ​ក្រុម​ជ្រុល​និយម​សំខាន់​បំផុត​ដូចជា​ ISIS ។​

បច្ឆិម​ប្រទេស​ ក៏​ដូច​ជា​ រុស្ស៊ី​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​គាំទ្រ​ការ​ចូល​រួម​របស់​ អីុរ៉ង់​ និង​ ប៉ាគីស្ថាន ​ក្នុង​សង្គ្រាម​ប្រឆាំង​ ISIS ​ ទោះ​ប្រទេស​ទាំង​ពីរ​នោះ​មាន​ម្ចាស់​ផ្សេង​គ្នា​ក៏​ដោយ ​(អីុរ៉ង់​ សម្ព័ន្ធមិត្ត ​រុស្ស៊ី,​ ប៉ាគីស្ថាន​ សម្ព័ន្ធ​មិត្ត​ អាមេរិក)​ ។​

មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន​ ដោយ​ផ្ដោត​ទៅលើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ ISIS ​ និង​កិច្ចការ​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ​ចាប់ពី​ពាណិជ្ជកម្ម, ​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​សន្តិ​សុខ​ រហូត​ដល់​បញ្ហា​នយោបាយ​ ក្នុង​ចំណោម​អនុសារណៈ​យោគ​យល់​គ្នា​ចំនួន​ ៦​ ។

បច្ចុប្បន្ន​ ឥទ្ធិពល​របស់​ ISIS​ កាន់តែ​ធ្លាក់​ចុះ ​ក្រោយ​ពី​ក្រុម​នេះ​បាត់បង់​មូលដ្ឋាន​សំខាន់​ៗ​ជាច្រើន​ ពិសេស​ក្នុង​ប្រទេស​ អីុរ៉ាក់ ​ដូច​ជា​មូលដ្ឋាន​ទីក្រុង​ ហ្វាលូចា,​ ទីគ្រីត ​និង ​រ៉ាម៉ាឌី​ ហើយ​មិន​យូរ​ប៉ុន្មាន​ នឹង​បាត់​បង់​មូលដ្ឋាន​ធំ​បំផុត​របស់​ខ្លួន​គឺ ​ទីក្រុង​ មូស៊ុល​ ក្នុង​ពេល​ដែល​មូលដ្ឋាន​នៅ​ លីប៊ី​ កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់ ។​

Iranofficial-2

ប្រភពៈ​ middleeastmonitor​
ផ្តល់សិទ្ធិដោយ៖ kqube.net