ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនបុរស០៥នាក់ ជាបន្តបន្ទាប់ ដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា ០២កូនកញ្ចប់តូច កាលពី១៤និង៣០នាទីរសៀល ថ្ងៃទី០៨ សីហា ២០១៦ នៅផ្លូវ២៧១ ភូមិបូរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទី១ឈ្មោះង៉ែត រឿន អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី២ឈ្មោះឆែល ពៅ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ដកហូតថ្នាំញៀន ១កូនថង់តូច ម៉ូតូសេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4549 មួយគ្រឿង។
ទី៣ឈ្មោះឈីវ លីថេង អាយុ១៦ឆ្នាំមុខរបរសិស្ស ស្នាក់នៅផ្លូវសូឡាភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២ឈ្មោះជា សម្បត្តិ អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៧១ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ទី៥ឈ្មោះជុំ សុផានិត អាយុ១៩ឆ្នាំ មុខរបរ ជាងរថយន្ត ស្នាក់នៅផ្ទះលេខ១៥១ ផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (ដកហូតថ្នាំញៀន ១កូនថង់តូច ម៉ូតូសេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DB-6034 មួយគ្រឿង។

ប្រភពពីសមត្ថកិច្ច បានប្រាប់ថា មុនឃាត់ខ្លួនជនទាំង៥នាក់ ខាងលើ ខណៈដែលកម្លាំង អត្តរាគមន៍ក្រុង សហការណ៍ជាមួយកម្លាំងនគរបាល ខណ្ឌសែនសុខ ដាក់គោលដៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅចំណុចខាងលើ បានជួបក្រុមក្មេងខាងលើ ជិះម៉ូតូឆ្លងកាត់ ដោយគ្មានមួក និងកញ្ចក់ត្រឹមត្រូវ ក៏ហៅឈប់ តែក្រុមខាងលើមិនឈប់ទេ ជិះម៉ូតូបំបុកក្រុមសមត្ថកិច្ច ទើបកម្លាំងអន្តរាគមន៍ដេញតាមពីក្រោយ ហើយខណៈដែលកម្លាំងសមត្ថកិច្ចដេញចាប់ ក្រុមខាងលើបានទម្លាក់ថ្នាំញៀន ចោលទៅដីភ្លាមៗ ហើយសមត្ថកិច្ចដេញឃាត់បានបន្តបន្ទាប់ ដោយឃាត់ខ្លួនបាន៥នាក់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ថ្នាំញៀនខាងលើជារបស់ខ្លួនមែន ដោយពួកខ្លួនទិញគោលបំណង យកទៅប្រើប្រាស់ប៉ុណ្ណោះ។

បច្ចុប្បន្នក្រោយពីធ្វើការ សាកសួរនៅប៉ុស្តិ៍ចប់ ក៏ឃាត់ខ្លួនបណ្តោះអាសន្ន យកទៅសាកសួរបន្តរនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ៕

IMG-20160808-WA0050-1IMG-20160808-WA0054-1IMG-20160808-WA0055-1IMG-20160808-WA0051-1IMG-20160808-WA0053-1

សហការី KBN