​​ភ្នំពេញ ៖ ស្ត្រីមានសតិមិនប្រក្រតីម្នាក់ មានអាយុជាង២០ឆ្នាំ អត់ពាក់អាវ ស្លៀកតែខោខ្លី បានរត់​កាក់រថយន្ត និងម៉ូតូ ដែលធ្វើដំណើរតាមផ្លូវ បង្កការលំបាកដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​សមត្ថកិច្ចដេញតាមចាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១០នាទី​យប់ ថ្ងៃទី​៣ ខែសីហា ​ត្រង់ចំនុចតាមបណ្ដោយ មហាវិថីសហពន្ធរុស្សី​ ស្ថិតក្នុងសង្កាត់ទឹកល្អក់2​ ខណ្ឌទួលគោក​ ។

បើតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ មានអាយុប្រមាណជា 26ទៅ27ឆ្នាំ មិនមានពាក់អាវទេ ស្លៀកតែខោខ្លី បានរត់តាមមហាវិថីខាងលើ ចំកណ្ដាលថ្នល់ រត់ចុះឡើងៗ ហើយជួនកាលគេធ្វើកាយវិការប្លែកៗ ទៅកាក់ម៉ូតូនិងរថយន្ត ដែលកំពុងតែចរាចរណ៍ តាមដងវិថីខាងលើ ជួនកាលគេរត់ទៅកាក់មុខរថយន្ត ធ្វើអោយកកស្ទះចរាចរណ៍ ផ្ដល់ផលលំបាក ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទោះជាសមត្ថកិច្ចខិតខំដេញយ៉ាងណាក៍ដោយ នារីម្នាក់នោះ មិនព្រមចេញដែរ ហើយប្រមាណជា មួយម៉ោងក្រោយមក ស្ត្រីម្នាក់នោះ បានដើរចេញពីមហាវិថីម៉ៅសេទុង ទៅកន្លែងផ្សេងបាត់ទៅ​ ៕

IMG_1709-1IMG_1707-1IMG_1706-1IMG_1708-1

សហការី KBN-Live