ភ្នំពេញ ​៖ ​ករណី​ចាប់​ខ្លួន​ក្មេង​ស្ទាវ​កើត​អេដស៍​ម្នាក់ ​​ពី​បទ​ល្បួង​ក្មេង​ស្រី​អាយុ ទើប​តែ​៥​ឆ្នាំ​រំលោភ​នៅ​ក្នុង​បន្ទប់ទឹក នៅ​ក្នុង​បរិវេណ​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ កាលពី​ ព្រឹក​ថ្ងៃ​​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦ កន្លងមក​ថ្មីៗ​នេះ​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បញ្ជា​ឲ្យ​ ខាង​សមត្ថកិច្ច ​បញ្ជូន​​ យុវជន​រូប​នេះ ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្ដោះអាសន្ន​សិន ដោយ​មិន​ទាន់​ធ្វើ​ការ​កាត់​ក្តី​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

ក្មេង​ស្ទាវ​ខាង​លើ​ឈ្មោះ វិត វុ​ធ ហៅ​អងោ​ល ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ មុខរបរ​កម្មករ​ក្នុង​សិប្បកម្ម​មួយ​នៅ​ខណ្ឌ​ទួលគោក ស្នាក់​នៅផ្ទះ​លេខ​៥A សង្កាត់​បឹង​កក់​ខណ្ឌ​ទួលគោក។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ ស​.ស.ម អាយុ​៥​ឆ្នាំ ស្នាក់នៅ​ជាមួយ​ឪពុក​ម្ដាយ​ នៅ​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ។

ស្ត្រី​ជា​​ម្ដាយ​របស់​កុមារី​រងគ្រោះ​បាន​ប្រាប់​ពី​ដំណើរ​រឿង​នេះ​ថា នៅមុន​ពេល​កើត​ហេតុ​គាត់​បាន​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​បង​ប្អូន​នៅ​ក្នុង​វត្ត​ទឹកថ្លា​​ ខណៈ​ពេល​កំពុងតែ​ជាប់រវល់​ការងារ ភ្លេច​មើល​កូន​មួយស្របក់ ក៏​ស្រាប់តែ​ឃើញ​កូន​រត់​មក​ទាំង​យំ​ និង​មាន​ឈាម​ហូរ​ចេញពី​ប្រដាប់​ភេទ​មក​តាម​ជើង​ លុះ​សួរនាំ​ទើប​នាង​តូច​ចង្អុល​ទៅកាន់​​ក្មេង​ស្ទាវ​ ​ថា​ជា​អ្នក​ចាប់​រំលោភ​នាង ទើប​បង​ប្អូន​ផ្អើល​ឆោឡោ​នាំគ្នា​មក​ចាប់​ជន​ល្មើស​រូប​នេះ​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់។

តាម​ចម្លើយ​របស់​ជនល្មើស​បាន​សារភាព​ថា ​នៅ​ថ្ងៃ​កើតហេតុ ​ខ្លួន​បាន​ឃើញ​កុមារី​រូប​នេះ​នៅ​លេង​តែម្នាក់​ឯង ក៏​ល្បួង​ហៅ​ចូល​បន្ទប់ទឹក រួច​ក៏បាន​យក​ម្រាមដៃ រុក​ប្រដាប់​ភេទ​របស់​នាង ​ហើយ​ពេល​កំពុង​ស្រាត​ខោ​រំលោភ​នាង​តូច​ក៏​រត់គេច​ចេញ​មក​ក្រៅ​បាត់​​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ និង​ឈាន​ទៅ​ចាប់ខ្លួន​តែម្តង។

មាន​មនុស្ស​មួយ​ចំនួន​បាន​ដឹង​ពី​ប្រវត្តិ​ជនល្មើស​រូប​នេះ ថា ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ ដែល​ឪពុក​ម្ដាយ​របស់​គេ​បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ ហើយ​ថា ជន​រូប​នេះ​ក៏​ធ្លាប់​បាន​ចាប់​រំលោភ​កូន​គេ​ដូច្នេះ​បាន​ចំនួន​២​ដង​មក​ហើយ​ដែរ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ដែល​ជា​អ្នក​ចាប់ខ្លួន​ជនល្មើស​ បាន​និយាយ​ថា ករណី​នេះ​ក្រោយពី​បាន​បញ្ជូន​​ជនល្មើស​ទៅ​តុលាការ ខាង​តុលាការ​បាន​ចេញ​ដីកា បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​​​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ដោយ​មិនទាន់​កំណត់​ទោស​ទណ្ឌ​ថា​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​នៅ​ឡើយ៕

កំណត់ហេតុKBN-Live ៖ មានករណីស្រដៀងគ្នានេះដែរប្រើហិង្សា​វាយ​បង្ខំ​រហូត​រំលោភ​បាន​សម្រេច នៅ​លើ​សណ្ឋាគារ ​ដែល​ជា​យុវជន​ឈាម​រាវ ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ ​ស្រុក​មោងឬស្សី​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ត្រង់​ចំណុច​ភូមិ​ពោធិ​១ ​ ឃុំ​គារ ​ស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង​ បន្ទាប់ពី​កម្លាំង​បាន​ទទួល​នូវ​ពាក្យបណ្តឹង​ស្តីពី​ករណី​វាយ​បង្ខំ​លើ​រាងកាយ​ដើម្បី​រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច​នៅ​លើ​សណ្ឋាគារ ដោយសារតែ​ពួកគេ​ទាំងពីរ​នាក់​បាន​ស្គាល់​គ្នា​ជា​យូរ​មក​ហើយ។

យោង​តាម​ពាក្យបណ្តឹង​របស់​នារី​រងគ្រោះ​ឈ្មោះ ព. ស. ស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឬស្សី បាន​រៀបរាប់​ថា កន្លងមក​ពួកគេ​ទាំងពីរ​នាក់​ ធ្លាប់​បាន​ទំនាក់ទំនង​គ្នា​មែន ប៉ុន្តែ​មិនដែល​ហ៊ាន​ធ្វើ​អ្វី​ឲ្យ​ខុស​នោះ​ឡើយ​ លុះ​នៅ​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ម្តាយ​របស់​យុវជន​ឈ្មោះ ជុំ ប៉ាវ អាយុ​២១​ឆ្នាំ​ មាន​មុខរបរ​ជា​អ្នក​កាប់​ជ្រូក រស់នៅ​ភូមិ​ពោធិ​១ ឃុំ​គារ ស្រុក​មោងឬស្សី បាន​បបួល​ខ្លួន​ទៅ​ដើរ​លេង​ជាមួយ​នៅ​ក្រុង​បាត់ដំបង ក្នុងនោះ​យុវជន​ដែល​ជា​ជនសង្ស័យ​ក៏បាន​ទៅជា​មួយ​ដែរ ព្រមទាំង​បាន​ជួល​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង​យីហោ វិច​តូ​រី​យ៉ា ដែល​ស្ថិតនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ​ក្រុង​បាត់ដំបង។

លុះ​នៅ​ចន្លោះ​ម៉ោង​១០ ទៅ​ម៉ោង​១២​យប់ ក្នុង​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​ចូលទៅ​ក្នុង​បន្ទប់​ដែល​នាង​សម្រាក ​ហើយ​បាន​ធ្វើ​សកម្មភាព​យក​អាវ​មក​ចងដៃ​របស់​នាង​ជាប់​ ព្រមទាំង​បាន​វាយ​ទៅលើ​ផ្ទៃមុខ និង​វាយ​ទៅលើ​ចុងដង្ហើម​ចំនួន​២​ដៃ ដើម្បី​ចាប់បង្ខំ​រួមភេទ​រហូត​បានសម្រេច

2

ក្រោយពេល​វិលត្រឡប់​ទៅកាន់​មូលដ្ឋាន​វិញ នារី​រងគ្រោះ​បាន​ចូល​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មោងឬស្សី ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់៕