ភ្នំពេញ ៖ តារាកំប្លែងប្រុសត្រកូលខាត់ គឺលោកខាត់ ចំរើន និងតារាសម្ដែងស្រីអ្នកនាង ភិន សុដាលីស កាលពីថ្មីៗនេះ បានផ្ទុះសង្គ្រាមពាក្យសម្តីដាក់គ្នាមួយប្រាវ បង្កការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក រហូតមានការShareពីមួយទៅមួយធ្វើឲ្យមានការភ្ញាក់ផ្អើល។

M03-08-16-n1

ការផ្ទុះជម្លោះរបស់តារាស្រីមានឈ្មោះជាមេម៉ាយរូបស្រស់អ្នកនាង ភិន សុដាលីស បានធ្វើឡើងភ្លាមៗ បន្ទាប់ពីបានអានសាររបស់លោក ខាត់ ចំរើន ដែលបានសរសេរបង្ហោះភ្ជាប់ជាមួយរូបថតរបស់នាង១ស្លឹកអំឡុងពេលធ្វើសន្និសីទកាសែតបែបនេះថា ពេលងប់ជាមួយនឹងប្តីវាហ៊ានស្តីជេរថាឲ្យឪពុក ដល់ពេលមានរឿងអាស្រូវយកឪមកធ្វើគ្នា។ តើមនុស្សនេះប្រភេទអីន៎..?។

M03-08-16-n2

ជាការឆ្លើយតប នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកមេម៉ាយក្តៅស្រួច ភិន សុដាលីស បានសរសេរ ដោយប្រតិកម្មវាយបកទៅវិញថា តាំងពីដើមមកឃើញគាត់ ខ្ញុំតែងតែលើកដៃសំពះគោរពគាត់ តែដល់ពេលឃើញគាត់និយាយមួយម៉ាត់នេះមកតើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះតារាសិល្បៈរៀមច្បងដ៏គួរឲ្យគោរពមួយនេះ? តើខ្ញុំបានធ្វើអីគាត់?។

M03-08-16-n3

ថ្វីត្បិតតែមានការប៉ះពាល់ពាក្យសម្តីដាក់គ្នាមួយប្រាវរវាងតារាកំប្លែងមាឌល្អិតលោក ខាត់ ចំរើន ជាមួយតារាស្រីអ្នកនាង ភិន សុដាលីស យ៉ាងដូច្នេះក៏ពិតមែន ប៉ុន្តែតាមការកត់សម្គាល់រហូតមកទល់ពេលនេះស្ថានភាពហាក់មានភាពស្ងប់ស្ងាត់វិញជាធម្មតា ខណៈភាគីទាំងពីរពុំមាននរណាម្នាក់ចេញមុខតតាំងដើម្បីយកឈ្នះឬចាញ់នោះ។

សូមបញ្ជាក់ថា ចំណងស្នេហ៍គ្មានខាន់ស្លារបស់តារាស្រីនាង ភិន សុដាលីស ជាមួយតារាប្រុសលោក ប៉ែន ចំរ៉ុង ត្រូវបានតុលាការសម្រេចចេញសាលក្រមឲ្យលែងលះគ្នាជាផ្លូវការកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ ខណៈដែលការសម្របសម្រួលគ្នាចំនួន៣លើកមិនទទួលបានលទ្ធផលផ្លែផ្កា។ ជាមួយគ្នានេះ ក្រោយការប្រកាសសាលក្រមលើបណ្តឹងលែងលះត្រូវបានបញ្ចប់ទៅរយៈពេល៥ថ្ងៃ ភាគីអតីតភរិយាអ្នកនាង ភិន សុដាលីស ក៏បានធ្វើសន្និសីទសារព័ត៌មានបកអាក្រាតការពិតពីលោក ប៉ែន ចំរ៉ុង គ្រាធ្លាប់រស់នៅជាមួយគ្នារយៈពេល១ឆ្នាំ៕

M03-08-16-n4

ប្រភព ៖ កម្ពុជាថ្មី