សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ នយោបាយ​សញ្ជាតិ ​អាមេរិក​ម្នាក់​ បាន​បញ្ជាក់​ថា ​ភាព​ធ្លាក់​ចុះ​ នៃ​អំណាច​ដឹក​នាំ​របស់​ អធិការបតី​អាល្លឺម៉ង់​ លោក​ស្រី​ Angela Merkel​ មាន​ការ​គំរាមកំហែង​ ដល់​ទ្វីប​អឺរ៉ុប​​ខ្លាំងក្លា ជាង​ក្រុម​ឧទ្ទាម ​ISIS ​ទៅ​ទៀត។

ក្នុង​បទសម្ភាសន៍​មួយ ​សាស្ត្រាចារ្យ​ Francis Fukuyama បាន​និយាយ​រិះគន់​ថា ​​លោកស្រី​ Angel Merkel បាន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់ ​លើ​រឿង​ការ​ផ្ដល់​ចំណាត់​ថ្នាក់​ និង​ការ​អនុម័ត​អ្វី​មួយ​តែ​ប៉ុណ្ណោះ​ ហើយ​លោក​ស្រី​ស្ទើរ​តែ​មិន​បាន​ សម្រេច​កិច្ចការ​អ្វី​មួយ​ ជា​ដុំ​កំភួន​ សម្រាប់​ទ្វីប​អឺរ៉ុប​សោះ​ឡើយ។

និយាយ​ទៅ​កាន់​កាសែត​ Die Welt ​សាស្ត្រាចារ្យ​មក​សាកលវិទ្យាល័យ​ Stanford University បាន​ពិភាក្សា​ ពី​គ្រោះថ្នាក់​របស់​ក្រុម​ឧទ្ទាម ​ISIS ដែល​យាយី​ដល់​អាយុជីវិត​ មនុស្ស​ជាតិ​ ហើយ​សម្ដី​គួរ​ចាប់​អារម្មណ៍​ជាង​នេះ​ គឺ​គ្រោះ​ថ្នាក់​ដ៏​ធំ​បំផុត ​ដល់​មនុស្ស​ជាតិ ​គឺ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​មេ​ដឹក​នាំ​ទ្វីប​អឺរ៉ុប។

គាត់​បាន​និយាយ​ថា​៖” មនោគមន៍​វិជ្ជា ​របស់​ក្រុម​ជីហាត (ISIS) មាន​ត្រឹម​តែ​​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​​ ដែល​តាម​ពិត​ទៅ ​វា​ពិត​ជា​មាន​គ្រោះថ្នាក់​ខ្លាំង​មែន​។​ ប៉ុន្តែ​អ្វី​ដែល​រឹត​តែ​សាហាវ ​និង​គ្រោះថ្នាក់​ជាង​នេះ ​គឺ​ការ​រស់រាន​មាន​ជីវិត ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​​ខុស​គ្នា​។ វា​គ្រាន់​តែ​ ជា​ការ​កុហក​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។”

ពេល​ដែល​អ្នក​កាសែត​សួរ​ថា​ មួយ​ប្រយោគ​នេះ​ មាន​ន័យ​ដូចម្ដេច​? Fukuyama ឆ្លើយ​ថា​៖” គ្រោះ​ថ្នាក់​នោះ​ គឺ​ការ​ភ័យខ្លាច​ការ​បាត់​បង់​ទំនុក​ចិត្ត ​របស់​ប្រជាជន​របស់​ខ្លួន ​​ក្នុង​ស្ថាប័ន​ខ្លួន​ឯង”។​ នេះ​អាច​មក​ពី​លទ្ធផល ​នៃ​កង្វះខាត ​នៃ​ការ​ដឹក​នាំ​របស់​ប្រជា​ជាតិ​ក្នុង​តំបន់​អឺរ៉ុប ​ដែល​កំពុង​តែ​កើត​ឡើង​បន្តិច​ម្ដង។”

Merkel

“លោក​ស្រី​ Angela Merkel យក​ចិត្ត​ទុក​ដាក់​ តែ​ក្នុង​ប្រទេស​របស់​ខ្លួន ​ជំនួស​ដំណែង​ដ៏​មាន​ឥទ្ធិពល​របស់​គាត់​ ក្នុង​ការ​ចិត្ត​ទុកដាក់​លើ​ទ្វីប​អឺរ៉ុប។ ឥរិយាបថ​របស់​អ្នក​ស្រី​ យើង​អាច​ដឹង​ អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ ក្នុង​សហគមន៍​អឺរ៉ុប​ និង​វិបត្តិ​ប្រាក់​អឺរ៉ូ​ ពិសេស​ជម្លោះ​ក្នុង​ប្រទេស​ក្រិក​។ ​ហើយ​ពេល​នេះ​ ​បាន​ធ្វើ​ដូច​គ្នា​នេះ​ ជាមួយ​ធនាគារ​អ៊ីតាលី។”

រឿង​មួយ​ទៀត ​គឺ​ការ​អនុញ្ញាត ​ឲ្យ​មាន​នយោបាយ​លំហូរ​ចូល ​នៃ​ជន​ភៀស​ខ្លួន​ ជុំ​វិញ​តំបន់​អឺរ៉ុប។ ជន​ភៀសខ្លួន​ជាង​មួយ​លាន​នាក់ ​បាន​ចូល​ដល់​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ឆ្នាំ​មុន​​ ខណៈ​ពួក​គេ ​រត់​ចេញ​ពី​សង្គ្រាម​អាហ្វហ្គានីស្ថាន​ ស៊ីរី​ និង​អ៊ីរ៉ាក់។​ Professor Fukuyama បន្ត​ថា​ ៖” នយោបាយ​នៃ​ការ​អបអរ ​ពិត​ជា​គួរ​ឲ្យ​ចាប់​ចិត្ត​ ប៉ុន្តែ​វា​មាន​មាន​គ្រោះ​ថ្នាក់​ ខ្លាំង​ណាស់​ដែរ​។ ពួក​ជន​ភៀសខ្លួន​ទាំង​នេះ​ អាច​បង្ក​ចលាចល​បំផ្លិចបំផ្លាញ​ក្នុង​ទ្វីប​អឺរ៉ុប​៕

Merkel12Francis_Fukuyama

ផ្តល់សិទ្ធិដោយ៖ kqube.net