Home តារាជាតិ ហ្វីយ៉ាតា ចោ.ទបុគ្គលដឹកនាំម្នាក់ចម្លងគំនិតរបស់ខ្លួនខណៈជំរុញឱ្យជននោះសងលុយលោក ឆូយ

ហ្វីយ៉ាតា ចោ.ទបុគ្គលដឹកនាំម្នាក់ចម្លងគំនិតរបស់ខ្លួនខណៈជំរុញឱ្យជននោះសងលុយលោក ឆូយ

311
0

ហ្វីយ៉ាតា បានបញ្ចេញសាររិះគន់ចំៗលើបុគ្គលម្នាក់ដែលនាងមិនបញ្ចេញឈ្មោះដោយចោទប្រកាន់ថាបានចម្លងគំនិតនិងសូម្បីតែទីតាំងដែលនាងធ្លាប់បង្កើតឡើង។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញារូបនេះថាបុគ្គលនោះមានលុយជួលមនុស្ស ជួលឡាន ជួលមេធាវីប្ដឹងគេឯងតែអត់សងលុយលោក ឆូយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEPuxs59fI_43obWcITDFuAZhBK3X1iYsmf_lfg_ZN5Q_-k4EQ3Fxit5lPKEmXsVFLo0pWBqyj32jxSv456xMd5qsZ6BNpTMqRpFN03E-qarM1N5-SpaFxrsSmrVYiJoI6lCiNdRg199SCv5kCWjSGl3X6FgNglrnoGvbw6Zprx_jLLg2Th456d1olTfo/s2048/image_2026-11-05_13-54-51.png

នៅថ្ងៃទី៥ វិច្ឆិកា ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហោះនៅលើ បណ្ដាញសង្គមដោយលើកឡើងថា នាងមិនមានភាពកំណាញ់ចំពោះការយកគំនិតទៅប្រើប្រាស់នោះទេ ប៉ុន្តែនាងចង់ឱ្យអ្នកយកគំនិតរបស់នាងទៅអនុវត្តចេះទទួលស្គាល់ និងផ្ដល់តម្លៃដល់ម្ចាស់គំនិតដើមខ្លះផង។ នាងបានសរសេរថា «Copy idea បាន… អត់កំណាញ់ទេ តែមិចៗ ជួយ appreciate គំនិតម្ចាស់ដើមផង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh00rhgiDmt096OBVzyaF7Y-XTVBSBqvtmPkK8_g_2QWpxjWhVotSWAfeF6hdQNP39fAQCzgzFRE0kDyyLBZHhMEnYpzL-YyDHkD8OxSRobhcNaOhoV0_mKyX97WqF-_jghfdLnKxCmfldz3TAy-djoyz8TN0STPBmlJNEvRzFlEzU2bsysOseTF7NiPe4/s737/image_2026-11-05_13-54-52.png
អ្វីដែលធ្វើឱ្យរឿងនេះក្តៅគគុកមានផ្សែងឡើងវិញ ហ្វីយ៉ាតា បង្ហាញថាបុគ្គលរូបនោះធ្លាប់មានទំនាស់ជាមួយនាង ព្យាយាមបង្អាក់ដំណើរ និងប្ដឹងនាង ប៉ុន្តែបែរជាយកគំនិតរបស់នាងទៅប្រើប្រាស់ដោយបើកចំហទៅវិញ។ នាងថែមទាំងអះអាងថា សូម្បីតែទីតាំងក៏ត្រូវបានយកតម្រាប់តាមផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnDQMyGhNT2VqgfKqUgGdr-gMM8Wrjpvk4cfGjxXsnZwb1uue50Cw176_uhEwCsDxAKuTru-C3bccwin3SQ6t8ygXeuibjfRd01R6cORFZlPWir4MoK-ZqqaIGj2n6JURH4fj0A2nENgsU0fSZiZ6un0Ntw35juCikbIpipR3RB5VsF9sjXvFdaumCpow/s2048/image_2026-10-26_09-18-20.png

ហ្វីយ៉ាតា ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា ប្រសិនបើបុគ្គលរូបនោះមើលឃើញថា ក្រុមមនុស្សរបស់នាងមានសមត្ថភាព មានភាពច្នៃប្រឌិត និងមានគំនិតប្លែកៗ ហេតុអ្វីមិនជ្រើសរើសការគាំទ្រ និងសហការតាំងពីដំបូង ជាជាងការតាមរិះគន់ និងបង្កជម្លោះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwrbsF4jJbAA_YW6WrS91WX1JQowbhHtFfmKw4YiF6ai1oWyrvKObXNtK0dHx_DEzGIQZNc3ym3Gi2ILtlmeTfiQ1RV_u4xxiMX0Rf9r8Mxkq9BqobC8qtjlknjHlu-RFcAVCfd3Ds0oPPm943IbJlwoMR3qbHLoqYvsjCCMj1NswzG6s9jvVcOZ5JwBg/s3123/image_2026-11-05_13-54-55.png
មិនត្រឹមតែប៉ុណ្ណោះ ហ្វីយ៉ាតា ក៏បានឆ្លៀតលើកឡើងពីរឿងប្រាក់ដែលនាងអះអាងថា បុគ្គលរូបនោះនៅជំពាក់លោក ឆូយ ដោយទទូចឱ្យដោះស្រាយ និងសងប្រាក់ឱ្យបានត្រឹមត្រូវ។ នាងបានសរសេរយ៉ាងចំៗថា «សងលុយបងឆូយផង មានលុយជួលមនុស្ស ជួលឡាន ជួលមេធាវីប្ដឹងគេឯង តែអត់សងលុយបងខ្ញុំចឹង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjge8Q0hD7TcnVrLd7rp8H8GMeYhhu-SOUxvS33jyEQdgg6PpAcNDHpugSpOQCTW8Q6hwrrrQe128txUkof3whyphenhyphenaDOOjumPACu221Fq-w8hiPnpbQ-OZaBpnJ5acbDvnNFHl45QDU-O78D5h2oWjWfTrn6d5vgCRVQ7cG4f452920RQAOHI0N7Z0u6f82Y/s1798/image_2026-10-26_09-18-21.png

នេះមិនមែនជាលើកទី១នោះទេដែល ហ្វីយ៉ាតា បានបង្ហាញរឿងចម្រូងចម្រាសក្នុងដំណើរដែលនាងចូលរួមប្រកួតកាលពីឆ្នាំ២០២៥ នៅលើទឹកដីប្រទេសថៃ និងបញ្ហាលុយកាក់ដែលលោក ឆូយ បានអះអាងថាជាញើសឈាមរបស់ខ្លួននៅមិនទាន់បានទូទាត់សងលោកនៅឡើយ ខណៈដែលលោកព្យាយាមរក្សាភាពស្ងៀមស្ងាត់ក្នុងរយៈពេលជាង១ឆ្នាំមកនេះ៕