Home តារាជាតិ ស្អែកនេះ! ល្អហួស និង ថាន រតនា ត្រៀមចាកចេញពីកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ

ស្អែកនេះ! ល្អហួស និង ថាន រតនា ត្រៀមចាកចេញពីកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ

161
0

បវរកញ្ញាកម្ពុជាពីររូបរួមមាន ជូរី ល្អហួស Miss Teen Icon Cambodia 2025 និង ថាន រតនា Miss Universe Cambodia 2026 នឹងត្រៀមហោះហើរចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ល្អហួស និង រតនា សុទ្ធតែបង្ហាញថាវត្តមានរបស់អ្នកគាំទ្រគឺមានតម្លៃខ្លាំងមិនអាចគណនាបានសម្រាប់ពួកគេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRFSg9ZCIRoiOlaSe3PAaL0PFpnD3JoqIfKeVe5RFWPSL5aY7YlQjFU6-7kbHiBJjvl-MXqq4Of26lrgvB3-DElH_KSyKQnisfEQbHXAJfGubf3_L1lzNuzgdzYR7zxq8QmAXR1gvM4TFmYAawlLSBcVIywc_qAWnOLyEaM2XCxctMqCyzpQhHlMP4ob4/s2048/image_2026-11-05_10-33-07%20(2).png
    នៅលើបណ្តាញសង្គម ល្អហួស បានបញ្ជាក់យ៉ាងដូច្នេះថា នាថ្ងៃទី៦ ខែវិច្ឆិកា រូបនាងដែលជា Miss Teen Icon Cambodia 2025 នឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ដោយឡែកសម្រាប់អ្នកដែលបានចុះឈ្មោះក្នុងគ្រុបរបស់នាងកុំភ្លេចមកដល់ទីតាំង Big bus Angkor ticket office (ជិតកោះពេជ្រ) នៅវេលាម៉ោង៦ព្រឹកដើម្បីឡើងឡានក្រុងទៅទាំងអស់គ្នា។ ល្អហួស បានសង្កត់ធ្ងន់ចុងក្រោយថា «វត្តមានរបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់បវរកញ្ញាកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVKS-sJHT2sVQZRYHIlOS_LBUjjswaTjIAWJuszZClM9XrJ3Vk49uPgXhUWEtDwWHN-Gw9w5dCyxDXbzbdTxeLtNcr1gZTfrfvxJc2wk5-znsfpziby224-SjzyWh_VkT9X1HBEwgy8Ovm7T8DCHHqafAm33DAlvmFxbteCNpase0zkNK4Wbkg2_Qd3-0/s2048/image_2026-11-05_10-33-11.png

    នៅក្នុងការប្រកួតនេះទស្សនិកជនជាច្រើនបានបង្ហាញការគាំទ្រយ៉ាងខ្លាំងសម្រាប់ការប្រកួតរបស់ ល្អហួស ក្នុងការតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ ខណៈកន្លងមកបវរកញ្ញាវ័យក្មេងរូបនេះបានយកជ័យជម្នះជូនពលរដ្ឋកម្ពុជាម្តងរួចមកហើយ។ គួរឱ្យដឹងថាសម្រាប់ការប្រកួតលើកនេះ ល្អហួស បាននាំយកឈុតតំណាងជាតិ «នារីកសិករ បេះដូងនៃទឹកដីមាស» ដែលមានទម្ងន់ពី៦០ទៅ៨០គីឡូក្រាម។ ទោះបីជាឈុតនេះបង្កឱ្យមានមតិប្រតិកម្មចម្រុះ ល្អហួស បានបង្ហាញថាឈុតនេះនឹងកាន់តែអស្ចារ្យមានអ្វីពិសេសនៅពេលប្រកួតផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9GyUhHMQNBh89eNcY8XFd0cn_1B9cZs4TA4EqV2K2dhPQ5T_6sG-ylsT-_47amvofp5WwHBEQT5fk8LpX-iTnawEWYXsK-0aX5-KdZrtPJWXCIEYhpNON_YMsri_pM2if90QEly7AzRiNQr8lGXWduASQcNjgF1V021s5sLgLRWsPpF5uQQfPZqnGKSM/s2048/image_2026-11-05_10-33-05.png

    ក្រៅពី ល្អហួស ដែលត្រៀមធ្វើដំណើរទៅកាន់ទឹកដីឥណ្ឌូនេស៊ី ងាកមកកាន់បវរកញ្ញាតំណាងកម្ពុជាមួយរូបទៀតគឺ ថាន រតនា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ ក៏នឹងធ្វើដំណើរចេញពីមាតុភូមិនាស្អែកនេះដូចគ្នាដើម្បីធ្វើដំណើរទៅកាន់ប្រទេសព័រតូរីកូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJxN34fFTjOZuIbJ5fWV4PJ3-BYTFLEYqvfhSTx1MFcRz07mv8FaoM3VmwObhwvZJI9VHTJV_9qqWwi8Ux_XY71KxaiaiGncjKEITXM-QIHZcH5H2-enXNdZ3fwQb8dYwQH0yxzN1tM_Fx6dMgsbTMXiosZM_S2kx1ONqyR0uZ7QtRI57qxEhY7xfGVmA/s2048/image_2026-11-05_10-33-06.png

    ថាន រតនា បានប្រកាសនៅលើបណ្តាញសង្គមរបស់នាងថាសម្រាប់អ្នកដែលចង់ជូនដំណើរនាង នាងមានការរៀបចំឡានក្រុង៤៥កៅអីសម្រាប់ការធ្វើដំណើរទៅកាន់ព្រលានយន្តហោះនៅថ្ងៃទី៦ វិច្ឆិកា ដោយឡានក្រុងធ្វើដំណើរវេលាម៉ោង៦ព្រឹកទីតាំងនៅមុខអគារ The Connexion កោះពេជ្រ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlgZNmg44gJDQgrrUU9o5ZOdNCpP4q8Heyu_K3V5SwKxtOR1GRiKs0oHymSR44VOdDs1CYCM7x1V-7fgvG7ZfUzsFVGdssSgPQ6uRwFy2elOA-T09ZkeBzYRhQyfEmQ6vsYyahpu36uj5Oq0RHYWGvKrl48fn9UtvaSo_rIU8POxgPjTzfh_lg2QLUEM4/s1366/image_2026-11-05_10-33-09.png
    Miss Universe Cambodia 2026 បានសង្កត់ធ្ងន់ថា «ការគាំទ្រ កម្លាំងចិត្ត ពីពុកម៉ែ បងប្អូន និងប្រជាជនកម្ពុជាទាំងអស់ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់រូបនាងក្នុងការនាំយកវត្តមានប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ»៕