Home តារាជាតិ រ៉េដ ឃីង ត្រូវអ្នកលេងបណ្តាញសង្គមចោ.ទថា«ច្រៀងផងតោងតារាល្បីផង»

រ៉េដ ឃីង ត្រូវអ្នកលេងបណ្តាញសង្គមចោ.ទថា«ច្រៀងផងតោងតារាល្បីផង»

170
0

តារាចម្រៀង រ៉េដ ឃីង ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិដោយចោទលោកថា «ច្រៀងផងតោងតារាល្បីផង»។ មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកមួយចំនួនបោះសម្តីឱ្យលោកទទួលស្គាល់ការពិតថាលោកពិតជាតោងគេមែន។ ជុំវិញការចោទប្រកាន់នេះ រ៉េដ ឃីង បានឆ្លើយតបនិងចោទសួរវិញថាមានបំរាមសិល្បករអត់ល្បីមិនឱ្យរាប់អានជាមួយសិល្បករល្បីឬអត់?។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIUcYLvM9WePBOlXVesBT-4I1NCBS_GLBSAx0pSIkj7HN44P974A3rUyYzzqcavSViyGt6JDpVqhc1tOecBsMXCvMr5z02ducZ_hOsyOZ1rK2J6HVszVdQsSI8o4Cp8hVBCQBXIIGyLBcPhhEurwziQZSobplFJDFoVYJreCFvBgeJmFN70Bu1F4JvHaA/s1696/image_2026-11-05_08-44-45.png

តារាចម្រៀង រ៉េដ ឃីង បានជួបប្រទះនូវពាក្យសម្តីជាបន្តបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមដែលហាក់តារាចម្រៀងរូបនេះធ្វើអ្វីក៏ខុសចិត្តមហាជនសូម្បីតែការបង្ហាញសេចក្តីគោរពស្រលាញ់ចូលចិត្តទៅលើអាយដលរបស់ខ្លួនគឺតារាចម្រៀង ជី ដេវីត ក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkjjMVzs7pc9wbrwmcNa44zCt8xPnJrBJbWgq3TwQakzO-VyU3s-eRaX1x8YnQps6pfPUiYKTH9UtyCnGor21xZneutWVrGWcBOmTfTP5hBKcANej4tO4hXsgAuRAF4M3ltfOfFgbcBd5l7RAMcYtXHD95E7nZMtQ8iGqCXCoRfPnbN37iPVu9yEbdIpM/s2048/image_2026-11-05_08-44-40.png

ថ្មីៗនេះ រ៉េដ ឃីង ក៏បានបង្ហាញពីពាក្យសម្តីអ្នកលេងបណ្តាញសង្គមរិះគន់លោកបន្តទៀតដោយចោទថាលោកច្រៀងផងតោងតារាល្បីផង។ មតិមួយបានខម្មិនដាក់ រ៉េដ ឃីង ថា «ច្រៀងផងតោងគេផង» ខណៈមានគណនីមួយទៀតបានបន្ទរថា «ទទួលស្គាល់ទៅប្រូ ថាយើងពិតជាព្យាយាមតោងគេមែន តោងតារាល្បីតើមិនមែនតោងតារាអត់ល្បីណា មានអីខ្មាសគេទទួលយកការពិតខ្លះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLKVE-yLjUiWct4hOeUZFf2hjFCtvyI2CyFoA9Gmrlika0GSEoqslFItrpOpJ23MCFnbjkmZWnwWtF0ixAGPbdJJ2GQ1GBDFqPXRZ8baaVgPplZY-lKv4zS1gVZOfflR9_JRmNP4nYYALR8iZ5DswKc32hWRFVdz_QhAXN-ZduUC1YppLHdoxKfZWn4ck/s1950/image_2026-11-05_08-44-42.png

ការបញ្ចេញមតិខាងលើនេះ រ៉េដ ឃីង បានឆ្លើយនិងចោទសួរទៅវិញថាតើមានបំរាមសិល្បករអត់ល្បីមិនឱ្យនិយាយឬថតវីដេអូនិងរាប់អានជាមួយនឹងសិល្បករល្បី។ តារាចម្រៀងរូបនេះថែមទាំងសង្កត់ធ្ងន់ថាបុគ្គលនេះព្យាយាមតាមខម្មិនដាក់លោក ហើយមិនចូលចិត្តលោកតែតាមដានគ្រប់វីដេអូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOl9VzN8eSIZy3J_d7okJivwNo6-46ztgMWjhEuKyUZu8thUvpImzCtcWmMrEFS0HMQUjNBlz7wygoPuGUFhEcX0rGGbrAp1j-Sh-ImYobzojjG_u0nkYHR5sATSS5OZ60fGk5D0iyj5MDlNUA2b8cp4Jwu5HhTOaVUUQPH3uE29648QS5HGC-BAfic2Y/s736/image_2026-11-05_08-44-39%20(3).png
ជាមួយនឹងការឆ្លើយតបនេះ ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» បានបង្ហោះសំណេរមួយទៀតដោយបង្ហាញថាចាប់តាំងពីលោកឈរលើជីវិតសិល្បៈឯករាជ្យគឺលោកចិត្តធ្ងន់យូរហើយ ប៉ុន្តែយ៉ាងណាចាប់ពីពេលនេះប្រសិនជាលោកមិនបានធ្វើអ្វីខុសក្នុងអាជីពសិល្បៈឬកំហុសទៅលើបុគ្គលណា បើមកជេរលោកអត់ហេតុផលនោះលោកនឹងឆ្លើយតបវិញហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnqYLwQ04zm8A6OSsYgK7fnbXqqBev5xp_3hHQf15AGq-s75hIA6PERzS2jWS0TqQE5X470KdJBp1goJUJgLvKKgPxL9200vSigJEgzyWkH6KvQykHPcF8ciJ9Ze38qpwMf4PTy4pEJNgJ_k-Btj1cjup83Xu96k0YGOCxrzzDEXq0iaXlvHG0u6T0lrU/s1548/image_2026-11-05_08-44-39%20(2).png
រ៉េដ ឃីង បានជំរុញឱ្យអ្នកមួយចំនួនមើលឃើញពីការខំប្រឹងរបស់លោក ទោះបីជាផ្លូវមួយនេះលោកដឹងច្បាស់ថាមានទាំងការគាំទ្រនិងមិនគាំទ្រក៏ដោយមិនគួរជេរតាមគ្នានោះទេ ប៉ុន្តែបើរិះគន់លោកក្នុងន័យស្ថាបនានោះលោកនឹងទទួលយក៕