Home តារាជាតិ ទើបស្ងាត់បានបន្តិច តាំង សេងហួរ ប្រតិកម្មជាថ្មីក្រោយមនុស្សមួយចំនួននៅឈ្លា.នពា.នជីវិតឯកជន

ទើបស្ងាត់បានបន្តិច តាំង សេងហួរ ប្រតិកម្មជាថ្មីក្រោយមនុស្សមួយចំនួននៅឈ្លា.នពា.នជីវិតឯកជន

185
0

ទើបតែស្ងប់ស្ងាត់មួយរយៈពេលខ្លីបន្ទាប់ពីមានលិខិតពីមេធាវីពេលនេះ តាំង សេងហួរ បានចេញមកប្រតិកម្មជាថ្មីបន្ទាប់ពីគណនីទិកតុកមួយចំនួននៅតែបំពានជីវិតឯកជនរបស់លោករហូតឈានដល់បង្ហាញរូបភាពគ្រួសារខ្លួន។ សេងហួរ បានចាត់ទុកទង្វើរបស់អ្នកទាំងនេះគឺជាការឃ្លាន Like និងចង់ទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្តាញសង្គមដែលទំនងឪពុកម្តាយពុំបានផ្តល់ឱ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMQzk8KUKknW7hOQJl3goVdZz36MuIUM_gpR3sTcPf6wTj0uRqPX_QIvVWYmJBDVxWwi7UHIS8069QOJm1Zyy0zxwJ9JThcTi-UggVikWLlr_MjWUsadcU_ZO8yOurEaTyj5YELKEH129PIxA5ALRRwyIPHCXLXnYAcoT1YLY_UpikGCq0QrY8NNJ-EXY/s2048/image_2026-11-05_09-32-04.png
នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា តាំង សេងហួរ ដែលជាបុគ្គលជោគជ័យលើវិស័យ Trader និងអាជីវ កម្មបានចេញវីដេអូមួយប្រតិកម្មទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមទិកតុកដែលនៅតែបន្តធ្វើទុក្ខបុកម្នេញលើលោក។ មិនត្រឹមតែជីវិតឯកជនរបស់លោកត្រូវរងនូវផលប៉ះពាល់ប៉ុណ្ណោះទេប៉ុន្តែអ្នកខ្លះថែមទាំងបំពាននិងឈ្លានពានដល់រូបភាពគ្រួសាររបស់លោកទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB-M0PzyTmzeM81l-_t-0Rz2UDaYDh2yKlHKt5VDRkDJGX5H1dOjgsvymVlkoHxuqPfntq_69hAN-awN4PMMGfEFzLWmgW6MiZcFV2CnkFnIzh5ifI-k5A3IU2gvNJON76yp5Vk33dqYEimxGwEYZlyRCedysvXCOrg62KMqarfwDFLi_YeoHF4kAQp00/s2048/image_2026-11-05_09-31-57.png
តាំង សេងហួរ បានប្រើសម្តីធ្ងន់ៗយ៉ាងខ្លាំងទៅកាន់ជនអ្នកបញ្ចេញមតិខ្វាយខ្វល់ពីជីវិតឯកជនរបស់ខ្លួននិងចាត់ទុកថាជនទាំងនោះស្រែកឃ្លាន Like នៅលើបណ្តាញសង្គមទិកតុកទើបនៅតែកកូរកកាយជីវិតរបស់លោកទាញអ្នកមិនពាក់ព័ន្ធយកទៅបង្ហោះ និយាយដដែលៗ។ សេងហួរ បានចោទអ្នកទាំងនោះថាត្រូវការទាក់ទាញចំណាប់អារម្មណ៍ហើយឪពុកម្តាយប្រហែលជាមិនបានផ្តល់ឱ្យហើយទើបចូលចិត្តបង្កហេតុធ្វើរឿងទាំងនេះ។ ជាមួយគ្នានេះ សេងហួរ បានលើកឡើងថានៅក្រោមវីដេអូរបស់ខ្លួនគឺមានការបញ្ចេញមតិដដែលៗដោយមិនដឹងថាអ្នកទាំងនោះអត់ការងារធ្វើឬយ៉ាងណាទើបចូលចិត្តមកឈឺឆ្អាលលើរឿងអ្នកដទៃយ៉ាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-UCe17Hf4aQi56C2z-IY_hUcf_c9KN6o5JdixxVOgl3BdF5v37ZAwxZqH6f_vzlftPcQcO4UeL5Cm108blIRs94u_zGZr8pWcm9dTW2USbdomwwVbuCObyPEgJxm4XD_bmGo6ebRtr9QQsASK6dEjEe-2bxorvWY009mBbX_esQ8YMbqw15RlRyFePU/s2048/image_2026-11-05_09-32-00.png
ក្នុងចំណោមការបញ្ចេញមតិ សេងហួរ បានបង្ហាញថាលោកបានចូលទៅមើលប្រូហ្វាល់ដោយសន្និដ្ឋានថាជាក្មេងៗរៀនមិនទាន់ចប់ថ្នាក់ទី១២ឡើយ ដោយពួកគេមិនយកពេលដែលបញ្ចេញមតិដាក់អ្នកដទៃទៅខំរៀនសូត្រ ធ្វើអ្វីដែលមានប្រយោជន៍ ជួយដល់សង្គមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwF71N0w2ntNWBA6nd2tnihVdkiycOwypReurSVyyho2eZkeuJBKww4kSbFARf6_9lZ206KbCF9S6w7vtyz9FckpBGEwF5ijzbBc-_GqQn9Q39QAQUC4Ho3vud-rC83OH3wHNem83y7vSP4ZImMfLwonvn2UBrKn0Lt7LnqaDkZ4M1f-7tPwb2F__jHgQ/s2048/image_2026-11-05_09-32-02.png

តាំង សេងហួរ ថាកាលពីមួយរយៈមុនបន្ទាប់ពីមានការចំណាត់ការផ្លូវច្បាប់គឺមានការស្ងប់ស្ងាត់បានមួយរយៈប៉ុន្តែឥឡូវនេះបានចាប់ផ្តើមបន្តសកម្មភាពនេះឡើងវិញហាក់បានដៃតែម្តង។ ជាមួយនឹងការប្រើពាក្យសម្តីធ្ងន់ៗនេះនិងបង្ហាញប្រតិកម្មទាំងនេះ សេងហួរ ក៏បានសុំការអធ្យាស្រ័យទៅកាន់សាធារជនដូចគ្នា ដោយសារតែលោកធុញខ្លាំងពេកទើបលោកថតវីដេអូនេះតែម្តង៕