Home តារាអន្តរជាតិ នារីម្នាក់មានមុខមាត់ដូចតារាសម្តែង Tian Xiwei ល្បីថារកចំណូលបាន៧ម៉ឺនដុល្លារក្នុងមួយយប់

នារីម្នាក់មានមុខមាត់ដូចតារាសម្តែង Tian Xiwei ល្បីថារកចំណូលបាន៧ម៉ឺនដុល្លារក្នុងមួយយប់

151
0

អ្នកឡាយវីដេអូម្នាក់មកពីខេត្តស៊ីឈួនប្រទេសចិនកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្ដាញសង្គមក្រោយអ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្ដែងការភ្ញាក់ផ្អើលចំពោះរូបសម្រស់របស់នាងដែលមានមុខមាត់ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងតារាសម្ដែង Tian Xiwei។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcfjN6vmZ7b8Ro08qCjawpdQ9MyhYzLgau3UlvsjoY653kWhHNgUD0AJSfkgWDqEqIFMHnybu4pRnTZLkMA72uHji2hoynxquUK8suvZcUQY_0w_kVFiFlk9Ubx1DTeZtzxT_nZG-OjwrVlBv7lnlPkeMSoUEjebX2npZCyUQjxaFvFtRDKRcjBRdgT7M/s913/image_2026-11-04_15-02-00%20(2).png

អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះគឺនាងមានភ្នែកធំៗ ត្របកភ្នែកពីរជាន់ និងស្នាមញញឹមផ្អែមល្ហែមដែលមានថ្ពាល់ខួច ស្រដៀងនឹងតារាស្រីរូបនេះស្ទើរតែដូចគ្នា។ ភាពស្រដៀងគ្នានេះបានធ្វើឱ្យចំនួនអ្នកចូលទស្សនាការឡាយវីដេអូរបស់នាងកើនឡើងយ៉ាងគំហុក ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ByyidzB7Y55_2kL90kC2HK6k2LnmO5yeyBhQ2-jOeeYoHtPwrj7c-eDMGLmQX2QawXhDAj4H5pnWHBiq5OBseKfe-EtSGcTEksKoXOIWkfxNZdmmBJaV7xDlbGtrnc_2pf5xquxA6jFZGXgE7QTOLNdLzDa4mZRNGIRd_8fA49lIEU4jjNX1i897fuc/s1062/image_2026-11-04_15-02-01.png
ជាមួយគ្នានេះមានការចែករំលែកព័ត៌មានលើអ៊ីនធឺណិតថា អ្នកឡាយវីដេអូរូបនេះអាចរកចំណូលបានរហូតដល់ ៧០,០០០ ដុល្លារអាម៉េរិក ពីការទទួលអំណោយជាទឹកប្រាក់ពីអ្នកទស្សនាក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ។ ព័ត៌មាននេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនិងមានការលើកឡើងថានាងកំពុងប្រើប្រាស់ភាពស្រដៀងនឹងតារាល្បី ដើម្បីទាក់ទាញអ្នកគាំទ្រនិងបង្កើនប្រាក់ចំណូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHfvR6EJKOuV9gy9SyfIV37FW-L10e11VGOzuMJDRv1m1gDqbj8LwsKYLRYP6OnYx-zexeKoKAG-zjVnJrLTBoNeXXvnzcJBzfKsz67oIQuAjta4QY_4fqN3mxFfN-0LbIr8kZVFbQPezEVRbDdMzikZAbmE60wSm_kk4tLmVeJUM0Iam5aPrf_R7nmBw/s918/image_2026-11-04_15-02-00%20(3).png
យ៉ាងណាមិញ ក្រោយមានការរិះគន់និងចម្រូងចម្រាសកាន់តែខ្លាំង អ្នកឡាយវីដេអូរូបនេះបានចេញមុខបកស្រាយដោយផ្ទាល់ក្នុងការផ្សាយបន្តផ្ទាល់លើកចុងក្រោយរបស់នាង។ នាងបានបង្ហាញទិន្នន័យនៅក្នុងប្រព័ន្ធគ្រប់គ្រងគណនីរបស់ខ្លួននៅលើអេក្រង់ ដើម្បីបញ្ជាក់ថា ព័ត៌មានដែលថានាងរកចំណូលបានដល់ទៅ ៧ម៉ឺនដុល្លារក្នុងមួយយប់នោះ គឺជាព័ត៌មានមិនពិតដែលត្រូវបានបង្កើតឡើងនិងផ្សព្វផ្សាយបន្តគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqhEswPBTBU7q92Emi8Tk0iJf2JHiERpxR_b9xrZXYhkEfGgMaNFgmX-6jJJSq8X4PVcu4522A26bnQLky_bUVZwcsRvEhdVVnde3qT6y1jQiarTCV4xsOPYyTgVb4_fUmIwmExdyDIVDpFfhXtEmbEqT3Dl4m0wuxjAMg2zbcvHFMvvHwEMNsh1sToY0/s1205/image_2026-11-04_15-02-01%20(2).png
អ្នក Live វីដេអូដែលមានមុខមាត់ស្រដៀងនឹង Tian Xiwei បាននិយាយយ៉ាងចំៗថា «សុទ្ធតែជារឿងមិនសមហេតុផលទាំងអស់។ អ្នកណាក៏អាចដឹងដែរថា វាមិនមែនជាការពិត»។ នាងក៏បានអំពាវនាវឱ្យអ្នកលេងបណ្ដាញសង្គមពិចារណាព័ត៌មានដោយមានហេតុផល និងកុំងាយជឿលើការបង្ហោះដែលគ្មានប្រភពច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu5ZJoh7Z8HgjXBVd9zifTNBbYRake7KmXHknbw4s1y9YqFwsefCpTfTJL0tn8Ow2tmIzq6qyETPBxPsuWw6RXk5JUA5dS6wVvsFnvpYNRFt5hjWtznhSL9roabToIOnDPR8pEJd_OJeRpqOQoct1mPQjBgseQivv5-PZViSTJ4CfGMdZMkY_3uk3q4YE/s996/image_2026-11-04_15-02-00.png

ទោះជានាងបានបង្ហាញទិន្នន័យក្នុងប្រព័ន្ធគណនីរបស់ខ្លួនដើម្បីបកស្រាយក៏ដោយ ក៏មតិរបស់អ្នកលេងអ៊ីនធឺណិតនៅតែមានការខ្វែងគំនិតគ្នា។ អ្នកគាំទ្រមួយចំនួនបានជឿជាក់លើការបកស្រាយរបស់នាង និងសរសើរចំពោះភាពបើកចំហ ខណៈអ្នកផ្សេងទៀតនៅតែមានមន្ទិលសង្ស័យដោយលើកឡើងថាទិន្នន័យដែលបង្ហាញអាចជារបស់គណនីផ្សេង ឬរូបភាពអេក្រង់ និងព័ត៌មានក្នុងប្រព័ន្ធអាចត្រូវបានកែសម្រួលតាមបច្ចេកវិទ្យាឌីជីថល៕