Home តារាអន្តរជាតិ HYBE ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទំនិញដែលទាញយកផលប្រយោជន៍ពី BTS

HYBE ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទំនិញដែលទាញយកផលប្រយោជន៍ពី BTS

197
0

ក្រុមហ៊ុនកម្សាន្ត HYBE រួមជាមួយផលិតកម្ម BigHit Music និង HYBE America កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិពាណិជ្ជកម្ម និងរូបភាពរបស់ក្រុមចម្រៀងល្បីលំដាប់ពិភពលោក BTS ក្រោយរកឃើញការលក់ទំនិញដែលពាក់ព័ន្ធនឹងក្រុមនេះដោយគ្មានការអនុញ្ញាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvV7zDClVZAFsiHnw6pGD18uaA1ErGlOVYAEF2XByj37Yzw43r41sWXi8R2VR_dh7w6YgRMelYgPZQkOjJHZljidNKyort_YDZyKatcJ_lGHlb5FAOjdNCyCr8eWVxA7cnmLqHEFpELnDWduzUDvQ_BhlvnApnXxPA34KL1JZChYiKBG4I_CtzDGJ7eQ8/s836/image_2026-11-04_15-38-49.png

យោងតាមឯកសារដែលបានដាក់ជូនតុលាការសហព័ន្ធក្នុងរដ្ឋ ញូវជើស៊ី (New Jersey) នៅថ្ងៃទី៣ ខែវិច្ឆិកា ក្រុមហ៊ុនទាំងនេះបានផ្ញើលិខិតព្រមានទៅកាន់ហាងលក់ទំនិញមួយចំនួននៅអាកាសយានដ្ឋានអន្តរជាតិ ដោយទាមទារឱ្យដកចេញនូវផលិតផលដែលប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ BTS ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ករណីនេះទទួលបានការចាប់អារម្មណ៍ជាពិសេស ដោយសារទីក្រុង Tampa ជាទីក្រុងដំបូងដែលបើកឆាកដំណើរប្រគំតន្ត្រីរបស់ BTS នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំនេះ។ ក្រុមចម្រៀងរូបនេះបានឡើងសម្ដែងនៅកីឡដ្ឋាន រ៉េម៉ុន ជេមស៍ (Raymond James) ចំនួនបីថ្ងៃ គឺថ្ងៃទី២៥ ទី២៦ និងថ្ងៃទី២៨ ខែមេសា ខណៈអាកាសយានដ្ឋានក្នុងតំបន់ក៏បានចូលរួមស្វាគមន៍អ្នកគាំទ្រដែលធ្វើដំណើរមកទស្សនាការប្រគំតន្ត្រីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit8cdHBXKC544UIofc5lojnjIurvs8F2jfW-1y2kSPgJC0QpoWOVB_hg7Qry7M8aMrOVgJI5D0GLHXeCmkVO_cGAh2nCYYvcGz_hWm_bAjWEI0B8rTqLnLteVW5PtG1eXsZFrauG3BPYr5LuD4SOKSbULKURm0y6aopTbrK_ZkO03kJBpDV3wMLooziZ4/s1920/image_2026-11-04_15-38-47.png

តាមការបញ្ជាក់របស់ HYBE បញ្ហានៃការលក់ទំនិញគ្មានអាជ្ញាប័ណ្ណមិនបានកើតឡើងតែនៅអាកាសយានដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរាលដាលដល់ទីតាំងប្រគំតន្ត្រីទាំង១២លើករបស់ BTS ក្នុងដំណើរទេសចរណ៍នៅសហរដ្ឋអាម៉េរិក ដែលរួមមានទីក្រុង Tampa, El Paso, Stanford និង Las Vegas។
ជាក់ស្ដែង នៅតំបន់ជុំវិញកន្លែងប្រគំតន្ត្រីក្នុងទីក្រុង Tampa មានការលក់អាវយឺត និងផ្ទាំងរូបភាពដែលពាក់ព័ន្ធនឹង BTS ទៅកាន់អ្នកគាំទ្រ។ ចំណែកនៅ Stanford ក៏មានការដាក់លក់អាវយឺត និងសម្លៀកបំពាក់ផ្សេងៗដែលប្រើប្រាស់រូបភាពរបស់ក្រុមនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg151zGEsenrFN9Zjf3Rk-0KVxnwiHSN34MT0RO5F8felSy7_EEOdQFUGJ2zN40e_zABKCauWalJ9akq2L-Rm0wuLAYysUHp08CwLgwL1vun84CRwqvAeHkmDWGZJVydkmVOdUu3-1IdtgI54qDBJ0ROGkiS_Z8i7KVxXCpFe6AZoE84Bdzgv5hfiG95V4/s1000/photo_2026-11-05_09-42-29.jpg
ក្រុមហ៊ុន HYBE ចាត់ទុកការរកឃើញទំនិញទាំងនេះនៅតាមហាង និងទីតាំងដែលមានអ្នកគាំទ្រធ្វើដំណើរឆ្លងកាត់ថា ជាភស្តុតាងបង្ហាញពីការរីករាលដាលនៃការប្រើប្រាស់ឈ្មោះ និងរូបភាពសិល្បករដោយគ្មានការអនុញ្ញាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSZCTcdGvZwEbDarIBTy65-mP-YH9bahLSJZRE6_DJBhN6VMUchC41qFCMMde9TQCdL2jsXu55JjsIyxbvf5kVHrg7p54skJinJOgVqJGFgfEvm1kP1J6sAsKqy5Jzps3uJDuslfU45Ou5OdM4vaIAvqHbMoy7_pW79pMNG0EbrOkOywvKYa16MecI_PE/s1800/image_2026-11-04_15-38-48.png
គួរឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែល HYBE ត្រូវចាត់វិធានការប្រឆាំងនឹងការលក់ទំនិញក្លែងក្លាយ ឬទំនិញគ្មានអាជ្ញាប័ណ្ណដែលពាក់ព័ន្ធនឹង BTS។ ក្រុមហ៊ុនបានលើកឡើងពីករណីកាលពីខែឧសភា ឆ្នាំ២០១៩ ដែលខ្លួនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរឹបអូសទំនិញចំនួន១៤៥ប្រអប់ ពីហាងលក់ទំនិញបណ្ដោះអាសន្នមួយក្នុងទីក្រុង Pasadena។ ក្នុងចំណោមនោះមានអាវយឺតដែលបោះពុម្ពរូបភាព BTS ប្រមាណ៥០០០អាវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCHKL0VqsEYQy0KFoz32QOb6aHx5QP1V4RAvkGhSY5foZYkmUySXMTQeHgmJJYwdS57WdUVPXO-P3U7op6AR5zOoeEVzasdj5k67Gvgag0wGp4_G_7DlAbWa6UOiq_Zp34kZhyphenhyphen9WeNLtA2V5RXgjwDtZg1ybRm52KYmQK8DoeRnDtpV9ih17U92t8wo8U/s1871/image_2026-11-04_15-38-49%20(2).png
ហេតុការណ៍នេះបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ BTS ដែលប្រជាប្រិយភាពរបស់ក្រុមមិនត្រឹមតែជំរុញទីផ្សារផលិតផលផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញអ្នកលក់មួយចំនួនឱ្យផលិត និងចែកចាយទំនិញដោយមិនមានការអនុញ្ញាត ដើម្បីទាញយកផលចំណេញពីសហគមន៍អ្នកគាំទ្រផងដែរ៕