ការពិតត្រូវបានលាតត្រដាង! សាមីខ្លួនជនបរទេសដែលរងគ្រោះនៅលើនាវា Villa Vie Odyssey លោក Randy Cassingham បានចេញមុខថ្កោលទោសកាសែតថៃ Khaosod យ៉ាងចាស់ដៃ ជុំវិញការយកឈ្មោះនិងរូបថតរបស់លោកទៅកាត់តបំភ្លៃលាបពណ៌កម្ពុជា! លោកបញ្ជាក់ច្បាស់ៗថា ខ្លួនមានតែការគោរព និងកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្នូរ និងការរាក់ទាក់របស់ប្រជាជនខ្មែរគ្រប់រូបតែប៉ុណ្ណោះ។
__________________ 
ច្រានចោលការបំភ្លៃ និងបញ្ជាក់ការពិត! អ្នកទេសចរជនជាតិអាមេរិកនៅលើនាវា Villa Vie Odyssey ឈ្មោះ Randy Cassingham បានសម្ដែងការខឹងចិត្តយ៉ាងខ្លាំង ក្រោយឈ្មោះ និងមុខរបស់លោកត្រូវបានសារព័ត៌មានថៃ Khaosod យកទៅប្រើប្រាស់ក្នុងគោលបំណងឃោសនាលាបពណ៌ដើម្បីបង្ខូចឈ្មោះកម្ពុជា ខណៈសាមីខ្លួនដឹងហើយហួសចិត្ត និងចេញមកបញ្ជាក់ច្បាស់ថា ប្រជាជនកម្ពុជាដែលលោកបានជួប សុទ្ធតែមានភាពថ្លៃថ្នូរ រាក់ទាក់ និងចិត្តល្អបំផុត ផ្ទុយស្រឡះពីការចុះផ្សាយបំភ្លៃរបស់កាសែតថៃ។.jpg)
តាមរយៈអត្ថបទព័ត៌មាន និងរូបភាព ដែលបានចុះផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សារព័ត៌មាន Khaosod English របស់ថៃ បានកាត់យកឃ្លាមួយនៃសម្ដីរបស់លោក Randy ដែលនិយាយថាពួកលោកកំពុងជាប់គាំងនៅក្នុងក្រុងព្រះសីហនុ ប្រទេសកម្ពុជា ថាជាការជាប់គាំងនៅ «មជ្ឈមណ្ឌលឆបោក» ទៅកាត់តតម្រូវតាមសាច់រឿង ដើម្បីវាយប្រហារលើរូបភាពសន្តិសុខនិងសេចក្ដីថ្លៃថ្នូររបស់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដោយឆ្លៀតឱកាសដុតរំលាកបន្ថែមលើភាពរកាំរកូសផ្នែកនយោបាយ និងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។.jpg)
ភ្លាមៗបន្ទាប់ពីបានឃើញការចុះផ្សាយអសីលធម៌នេះ លោក Randy បានចេញមុខមកលាតត្រដាងការពិតនៅលើបណ្ដាញសង្គម និងគេហទំព័រផ្ទាល់ខ្លួនរបស់លោក ដោយបញ្ជាក់ថា ឃ្លា «Scam City/Central» នោះ គឺខាងសារព័ត៌មាន Financial Times ជាអ្នកលើកឡើងសួរនាំមកកាន់លោកប៉ុណ្ណោះ ហើយអារម្មណ៍រងការឆបោកពិតប្រាកដរបស់លោក គឺចង់សំដៅលើការចាញ់បោកក្រុមហ៊ុននាវាទេសចរណ៍ Villa Vie Odyssey ដែលបានយកលុយសន្សំពេញមួយជីវិតរបស់លោក រួចមកបោះបង់ចោលកណ្ដាលផ្លូវ មិនមែនចង់សំដៅលើប្រទេសកម្ពុជាឡើយ។ លោកក៏បានបដិសេធផងដែរថា ពួកលោកមិនមែនជាជននិវត្តជន ទំនេរគ្មានការងារធ្វើដូចការបំភ្លៃនោះទេ គឺពួកលោកនៅតែបន្តធ្វើការងារតាមអនឡាញធម្មតានៅលើនាវា។.jpg)
ជារួមមក ទង្វើរបស់សារព័ត៌មានថៃ Khaosod ត្រូវបានសាមីខ្លួនជនជាតិអាមេរិករូបនេះ ចាត់ទុកថាជាការប្រឌិតព័ត៌មានដើម្បីបម្រើឱ្យផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ដោយអសីលធម៌។ លោក Randy ក៏បានប្រើប្រាស់កម្មវិធីបកប្រែ សរសេរជាភាសាខ្មែរយ៉ាងច្បាស់ៗដើម្បីសរសើរ និងថ្លែងអំណរគុណដល់ទឹកចិត្តដ៏ល្អប្រពៃរបស់ប្រជាជនកម្ពុជាគ្រប់រូបដែលបានជួយជ្រោមជ្រែងពួកលោកក្នុងគ្រាលំបាក ព្រមទាំងបានអំពាវនាវដល់ពលរដ្ឋខ្មែរកុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់ព័ត៌មានលាបពណ៌របស់សារព័ត៌មានថៃមួយនេះឡើយ៕










