Home តារាជាតិ Tho Meet ចេញបកស្រាយក្រោយមហាជនរិះគន់ជុំវិញយកពាក្យ «Scammer» មកប្រើក្នុងបទចម្រៀង

Tho Meet ចេញបកស្រាយក្រោយមហាជនរិះគន់ជុំវិញយកពាក្យ «Scammer» មកប្រើក្នុងបទចម្រៀង

260
0

តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Tho Meet បានចេញមុខបកស្រាយជាសាធារណៈ ក្រោយមានទស្សនិកជនជាច្រើនបានបង្ហាញការមិនពេញចិត្ត និងរិះគន់មិនសំចៃចំពោះការប្រើប្រាស់ពាក្យ «Scammer» ក្នុងបទចម្រៀងថ្មីរបស់លោកដែលមានចំណងជើងថា «អូនជា Scammer»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi87RYOUk2LyQY3-VKfqXw4dmta_4ZidJX3y9UbtBWSDe2WVLqpStkm3af42f6OnxsurIHqbDMjkmUpzGHn52YqBN8YfNpXBJDhHFHlK5ZXh3VyADXTawYxaFKTdbUhdjaH38yUcpv3V6QnnebJBb_UVC-ByUpHe0xJc56YKr1y2_ccKXnlcu7933Bu8YE/s960/image_2026-10-31_13-44-00.png

ប្រិយមិត្តមួយចំនួនបានជ្រាបមកហើយថា Tho Meet ដែលជាសិល្បករចំណូលថ្មីរបស់ ផលិតកម្មសាន់ដេ បានរងនូវពាក្យរិះគន់យ៉ាងខ្លាំងបន្ទាប់ពីចេញផ្សាយបទ «អូនជា Scammer» កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ តាមរយៈសារបំភ្លឺដែលបានបង្ហោះលើបណ្ដាញសង្គមនាល្ងាចថ្ងៃទី៣ វិច្ឆិកា Tho Meet បានបញ្ជាក់ថាបទចម្រៀងរបស់លោកមិនមានខ្លឹមសារពាក់ព័ន្ធនឹងការឆបោកប្រាក់តាមប្រព័ន្ធអនឡាញ ឬបទល្មើស Online Scam ដែលកំពុងក្លាយជាបញ្ហាក្តៅក្នុងសង្គមនោះឡើយ ប៉ុន្តែជាការប្រើប្រាស់ពាក្យក្នុងន័យប្រៀបធៀបដើម្បីបង្ហាញពីការបោកប្រាស់ផ្លូវចិត្តក្នុងទំនាក់ទំនងស្នេហា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAeMNvaxMxbkPxoWiqoSPO0Yyi-gPldOW9pvybOTfLfUrRCdNz_L_4-NtpZk21rJdHN8v4zECXNC9z2d6jRADfafaTqDeewDywPZ2QDpb17SC-LsUJWdf2KX1V7XlgDy66aCp53MP4WdzsES51UknTXpoJPGnlyMU_yTgrkeVOIBH9SzpIir-sLKrDJww/s2048/image_2026-10-31_13-43-57.png
តារាចម្រៀងនិងជាអ្នកនិពន្ធរូបនេះបានពន្យល់ថា ពាក្យ «Scammer» ក្នុងបទនេះគឺសំដៅលើមនុស្សម្នាក់ដែលមានរូបរាង និងសម្ដីផ្អែមល្ហែម ហាក់ដូចជាមានចិត្តស្មោះ ប៉ុន្តែបែរជាប្រើកលល្បិច និងក្តីស្រលាញ់ក្លែងក្លាយ ដើម្បីបោកបញ្ឆោតទឹកចិត្តរបស់អ្នកដទៃ។ នេះជាការប្រៀបធៀបទៅនឹងមនុស្សដែលពូកែសម្ដែងធ្វើជាស្រលាញ់ ប៉ុន្តែបែរជាធ្វើឱ្យមនុស្សដែលមានចិត្តស្មោះស្ម័គ្ររងរបួសផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzBGhcWCYnOAxDViI2pWQT5yAV89qps9mdNjiJL4CG-lnHoptrs4FzVQJvlv1hP-260OLgwIcqEDmzxnz2DTtIkdaVXGfSw6hluDhrW9gsQey_gFmpatUJEby0ehPAdnpMdR9SWQOoSk5uPmD-zaJOw1KnIEo3If24cqCNZFbeMs3cAU2HQZEQ1JxIFe0/s2048/image_2026-10-31_13-43-59%20(2).png
ជាមួយគ្នានេះ Tho Meet ក៏បានលើកឡើងថា ខ្លឹមសារនៃបទចម្រៀងនេះកើតចេញពីការឆ្លុះបញ្ចាំងពីបទពិសោធន៍ និងការឈឺចាប់ក្នុងរឿងស្នេហាដោយចង់បង្ហាញពីការបាត់បង់ដែលមិនមែនជាទ្រព្យសម្បត្តិ ឬប្រាក់កាសនោះទេ ប៉ុន្តែជាការបាត់បង់ភាពស្មោះត្រង់ ការខូចចិត្ត និងស្នាមរបួសផ្លូវអារម្មណ៍ដែលបន្សល់ទុកពីមនុស្សដែលខ្លួនស្រឡាញ់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGbvBz8815VqrzhyphenhyphenbWj24SzVUVv6knM9Gu7cWxH2ta0xb2WA5PDJF00iSGQ9fmImYhp6F4IJ_cjP1is738UjPQvvIz38J5VDle9-D7UR68rtJmM0uAgsFgBDhYiYDtrowAznpse331PjrD_pDXFvx1ErN6Y2_wOeJmQCcy_DomVl3X1QVr37OGpqyuV9E/s1345/image_2026-10-31_13-43-59.png

តារាចម្រៀងរូបនេះបានបន្ថែមថា ក្នុងនាមជាអ្នកសិល្បៈ លោកតែងតែចង់លើកយកបញ្ហាសង្គម និងរឿងរ៉ាវដែលកើតឡើងក្នុងជីវិតពិតមកតាក់តែងជាស្នាដៃចម្រៀង ដើម្បីផ្ដល់ជាគំនិត និងមេរៀនអប់រំដល់អ្នកស្ដាប់។ លោកក៏បានសម្ដែងការសង្ឃឹមថា មហាជននឹងយល់ពីចេតនាសិល្បៈរបស់បទចម្រៀងនេះ ក្រោយបានស្ដាប់ការពន្យល់ និងពិនិត្យមើលខ្លឹមសារនៃសាច់រឿងឱ្យបានច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhf1zRODT32akOixYtF4ehfhbUrK6Fve7XjDlIi2nsxnwB6CjEyeeCBp5CC2A1O6kYkOafJ2tb-h0oT4UoVWW2izK8A_YlwTV4XIjd33AndJ1Qgwp0Gk0j6FtlpYPSTR7SwvDE82pws1qodIT6L8jEoz6AbDY0FmMzeNsgzMVib1b0KeVrZ1kIblxJvss/s738/image_2026-11-04_13-51-41.png

ទោះបីជា Tho Meet ចេញបកស្រាយក៏ដោយប៉ុន្តែទស្សនិកជនមួយចំនួននៅតែបង្ហាញពីគោលបំណងដោយចង់ឱ្យសិល្បកររូបនេះលុបបទនេះចេញដើម្បីកុំឱ្យមានការយល់ច្រឡំនិងគួរតែពិនិត្យប្រើប្រាស់ពាក្យណាមួយដែលមិនប៉ះទង្គិចនៅក្នុងសង្គមជាពិសេសទៅលើពាក្យ «Scammer» ដែលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារតែរឿងនេះ៕