Home ព័ត៌មានអន្តរជាតិ អាមេរិកដេញថ្លៃរកសន្តិភាពឲ្យមីយ៉ាន់ម៉ា ជាថ្នូរនឹងការទាញយក «រ៉ែកម្រ»

អាមេរិកដេញថ្លៃរកសន្តិភាពឲ្យមីយ៉ាន់ម៉ា ជាថ្នូរនឹងការទាញយក «រ៉ែកម្រ»

661
0

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ៖ របត់យុទ្ធសាស្ត្រថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានលេចឡើង ក្រោយអាមេរិកងាកមកបើកការចរចាសម្ងាត់ជាមួយរបបសឹកមីយ៉ាន់ម៉ា ដោយដេញថ្លៃរកសន្តិភាពឆ្នាំ២០៣០ ជាថ្នូរនឹងការចូលទាញយក «រ៉ែកម្រ» ពីប្រទេសនេះប្រជែងឥទ្ធិពលចិន។
________________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxfVQkiORTkpp7w3RSR7nKwp4nYQRHiTXVuq0tFdeYW8Q9NzzUYpBjEa4tEVM8LziN82znGkw_VutYjVylChU_ImpOq40dndsUwDLDvqlQ-IAbDyLKQ-0KzQf5zncoAm7bJGRLe57wldiayFlhA7MvdRcyt-hdeCJyAo1aH05xDRyCyXRMqnLsERLU29Y/s1200/photo_2026-11-04_11-53-45%20(2).jpg
ពីការដាក់ទណ្ឌកម្មដាច់អហង្ការ មកជាការបើកផ្លូវចរចាស្ងាត់ៗ! សហរដ្ឋអាមេរិកកំពុងតែបង្កើតរបត់នយោបាយថ្មីមួយដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងតំបន់អាស៊ាន ដោយធានាជួយស្វែងរកសន្តិភាពឱ្យប្រទេសមីយ៉ាន់ម៉ាត្រឹមឆ្នាំ២០៣០។ ប៉ុន្តែការជួយនេះមិនមែនទទេៗឡើយ ព្រោះវាជាថ្នូរនឹងការបើកផ្លូវឱ្យក្រុមហ៊ុនអាមេរិក ចូលទៅគ្រប់គ្រងនិងទាញយកប្រភព «រ៉ែកម្រ» ដែលជាអាវុធសេដ្ឋកិច្ចដ៏មានតម្លៃ ដើម្បីកាត់ផ្តាច់ការនាំចេញទៅកាន់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyVrPaCM-yPPmgNNumjhk2a3wyDso3cP-GW0CT_JfHCepBabzdzaEs4VG_P6BvSUFlJT-cZjXVwJI0QeJ8xnlR9nIoenx6ZtH8uf_p3f1Q4FSAX6nx2O3B90dpAYrrpyBtOqwfMdF-SZbuL1VZgiNhW82U7JWj03ebDU2A7vWbCynxB0s4B3WcCxpDmUQ/s1080/photo_2026-11-04_11-53-46.jpg
​
ផ្អែកតាមព័ត៌មានដែលធ្លាយចេញពីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែវិច្ឆិកានេះ បានឱ្យដឹងថា មន្ត្រីការទូត និងប្រមុខចារកម្មជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក លោក Michael Vance បានចូលរួមក្នុងកិច្ចពិភាក្សាជាសម្ងាត់មួយជាមួយរដ្ឋាភិបាលស៊ីវិលគាំទ្រដោយយោធាមីយ៉ាន់ម៉ា។ ផែនការយុទ្ធសាស្ត្រថ្មីនេះ មានគោលដៅជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបង្កើតសន្តិភាពយូរអង្វែងតាមរយៈការសម្របសម្រួលឱ្យមានវេទិកាពិភាក្សាពហុភាគីយ៉ាងហោចណាស់ចំនួន ៣ ដើម្បីឈានទៅរកប្រព័ន្ធសហព័ន្ធ និងការខណ្ឌសីមាទឹកដីឡើងវិញ។
​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRz0iZNPFK-Ieq0xOf_taEU1YpUelOOzq02DrSLfmF4Kn91k0PVYjpQvQvrLYxiPi3s-gQoGyLqGQl1t_t-smAYoiQd9Uqos8JBj-1OCIcytYuoOziq_sJT-n5XQK9siwZwYrNLExVIjCb_tpdmpBUq0FMIhBnQ28BNz2Cz-s66r28pc-iwZ4lOc5B9FU/s1280/photo_2026-11-04_11-53-44.jpg

ជាថ្នូរនឹងការសម្របសម្រួលនេះ អាមេរិកមានគោលដៅស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬការវិនិយោគធំៗយ៉ាងហោចណាស់ចំនួន ៣ ដែលមានតម្លៃលើសពី ៥លានដុល្លារក្នុងមួយគម្រោងៗ សម្រាប់ក្រុមហ៊ុនអាមេរិកចូលទៅទាញយកប្រភពធនធានរ៉ែកម្រ (Rare Earth Resources) នៅក្នុងតំបន់ជម្លោះ។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច យុទ្ធសាស្ត្រនេះក៏បានផ្តល់អាទិភាពខ្ពស់លើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញ (Scam Centers) នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងបំផ្លាញប្រជាជនអាមេរិកផងដែរ ទោះជាយ៉ាងណា អាមេរិកនៅតែបន្តរក្សាទណ្ឌកម្មហិរញ្ញវត្ថុលើមេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtHcJD9gwVra4BfouySmEKsrlU7KUIBKkAGhREkcguAqm7k3FLRvwAdVbqFBNMqpz8rHVsRG2E6ys2Cr1c2PVFK2uuABRe7613pbKvkBMPfNd5lu3ZrEFTCRt8UcPJr_BwrGiGXrRGpBWtQbZXP2HJi-ENfY2gsRHkdKrsmvbScZclF6y5WhwnB13T_Bc/s1280/photo_2026-11-04_11-53-45.jpg
​
ជារួមមក ផែនការសម្ងាត់របស់វ៉ាស៊ីនតោននៅពេលនេះ គឺជារូបភាព «ការទូតទ្វេមុខ» មួយ ដែលប្រើប្រាស់សន្តិភាពធ្វើជាឈ្នាន់ដើម្បីដោះដូរយកផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគយល់ថា នេះជាការលេងល្បែងដ៏ប្រថុយប្រថានមួយ ព្រោះជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ និងប្រព័ន្ធច្បាប់ដ៏ស្មុគស្មាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែជាឧបសគ្គដ៏ធំធេងសម្រាប់វិនិយោគិនបរទេស៕