Home តារាអន្តរជាតិ ភាពស្និទ្ធស្នាលក្នុងនាមជាប្តីប្រពន្ធរបស់ Son Ye Jin និង Hyun Bin បង្កឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង

ភាពស្និទ្ធស្នាលក្នុងនាមជាប្តីប្រពន្ធរបស់ Son Ye Jin និង Hyun Bin បង្កឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង

174
0

គូស្វាមីភរិយាតារាសម្តែងដ៏ល្បីល្បាញ Son Ye Jin និង Hyun Bin បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាថ្មីបន្ទាប់ពីបង្ហាញកាយវិការផ្អែមល្ហែម និងភាពស្និទ្ធស្នាលក្នុងនាមជាប្តីប្រពន្ធក្នុងពិធីបោះពុម្ពស្នាមបាតដៃរបស់ពានរង្វាន់ភាពយន្ត Blue Dragon លើកទី៤៧ ដែលបានប្រារព្ធឡើងនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងទីក្រុងសេអ៊ូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeAhq3A_wq8jHicjjTiPnMYzx7U_SQWokNOQKS-YWf844Tv22lpr5czIkDAp1hMAkGGJIHcU90jLru16EqrCCYKLnYt2K-G5DXGRCzCUt1DeAEPuzaVUUxE0jZaSvrlZiuemHLibwzoZx2DQ7ikRGSVHEhTmhX_50b1ccCVnoKMnaMGeKpRmBAkGaKK_A/s1390/image_2026-11-04_11-23-41.png
វត្តមានរួមគ្នារបស់គូស្នេហ៍ដ៏មានប្រជាប្រិយភាពមួយគូនេះបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រខណៈដែលអ្នកទាំងពីរបានបង្ហាញកាយវិការរួសរាយរាក់ទាក់ ញញឹមដាក់គ្នា និងធ្វើរូបបេះដូងដោយដៃសម្រាប់ថតរូប ដែលធ្វើឱ្យបរិយាកាសក្នុងកម្មវិធីកាន់តែមានភាពកក់ក្តៅ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4-mzX2tyUDAj9soyaQgk1PV7TfcgiHulOs_nzEYLKyd1QIserLHr2xO0t_oTE2e-sUQrqN20jjnvoD7RL85_NjDu5yLiV-X8eyG2mnapjuG3i1e_-LbWmkQyZ8zWypPrROSZBUY7J7O7WPe57qVUY1eltcqlb4hqA_Nqi50p3DBRnNt3iLyg7FHX3fw/s1499/image_2026-11-04_11-23-43%20(2).png
គួរបញ្ជាក់ថា ពិធីបោះពុម្ពស្នាមបាតដៃនេះ គឺជាកម្មវិធីប្រពៃណីមួយរបស់ពានរង្វាន់ភាពយន្ត Blue Dragon ដែលរៀបចំឡើងដើម្បីរំលឹក និងអបអរសាទរចំពោះសមិទ្ធផលរបស់សិល្បករដែលបានទទួលពានរង្វាន់កាលពីឆ្នាំមុន។ ក្រៅពី Son Ye Jin និង Hyun Bin ក៏មានតារាសម្តែងផ្សេងទៀតចូលរួមផងដែរ រួមមាន Lee Sung-min, Park Ji-hyun, Ahn Bo-hyun និង Kim Do-yeon។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRqy-tLO8eAGqMMQe4R_9rRxFntxRCjvgI2nlykoh3O-TmfuNAMOh0OCm2OJkn4IirOsaMtZdGsKpgv-a82pSs1TFGpDehbS8Kns9jBQCSgABstRyRZqFig03szLJCbPIucT2zmWkZkCRZsH9rWNTWOedFNXYpR_xCe7nR45lUV5myMpuay588l81UPOI/s1000/image_2026-11-04_11-23-43.png
អ្វីដែលកាន់តែពិសេសនោះ គឺកាលពីកម្មវិធីប្រគល់ពានរង្វាន់ Blue Dragon Film Awards លើកទី៤៦ កាលពីឆ្នាំ២០២៥ អ្នកទាំងពីរបានបង្កើតប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ ដោយក្លាយជាគូស្វាមីភរិយាដំបូងដែលឈ្នះពានតារាសម្តែងប្រុសឆ្នើម និងតារាសម្តែងស្រីឆ្នើមក្នុងឆ្នាំតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTXNl6bSF1LZTi9Wl96ulGVkEudrUGxhU4CU-K1pq9k6Vl9u_t8fdDtTr0v6zLmDMfzyBM9czS9S_kAFp8QQATgYIrEhf185x54sN35S7JZhXBV0XgPdpD3Pe-ZXdR5yMTsZL5UCEWD0o7v-YI7L7C70La7htZi0wIkB21O-Je6N8ZRWNYxEgsBOZWBI/s1500/image_2026-11-04_11-23-44.png
ក្នុងឱកាសរំលឹកដល់សមិទ្ធផលដ៏មានន័យ Hyun Bin បានចែករំលែកថា ក្រោយពេលទទួលបានពានរង្វាន់ អ្នកទាំងពីរបានអបអរសាទរគ្នាទៅវិញទៅមក និងឱបគ្នាដោយក្តីរីករាយ។ លោកក៏បានបង្ហើបពីប្រតិកម្មរបស់កូនប្រុសថានៅថ្ងៃទទួលពានរង្វាន់ កូនប្រុសមិនទាន់បានឃើញពាននោះទេប៉ុន្តែនៅថ្ងៃបន្ទាប់កូនបានឃើញនិងចូលរួមអបអរសាទរឪពុកម្តាយផងដែរ។

ចំណែក Son Ye Jin ក៏បានបង្ហាញអារម្មណ៍រំភើបថាការទទួលបានពានរង្វាន់ដ៏ធំធេងជាមួយស្វាមី គឺជាកិត្តិយសដ៏ពិសេស និងជាពេលវេលាដ៏មានន័យសម្រាប់គ្រួសាររបស់នាង។ នាងបាននិយាយដោយភាពកំប្លុកកំប្លែងថា កូនប្រុសនៅតូចពេក មិនទាន់យល់ពីសមិទ្ធផលរបស់ឪពុកម្តាយនៅឡើយទេ ប៉ុន្តែនាងសង្ឃឹមថា នៅថ្ងៃណាមួយពេលកូនធំឡើង កូននឹងអាចមើលឃើញសមិទ្ធផលទាំងនេះ និងមានមោទនភាពចំពោះឪពុកម្តាយរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKm4BZ8IVOQFRnZTsCnf-rTwIHCt8djtIjupPEgQD8_Xi4oZRNyZIfHZVo1Ny7ymmepHu6OgZAkfE4wERynh2oWYpAgEdpBDiATgfaVmLjRQD2X8wMUHGP4b9PONYuV_XGT59osiaiqjnD4N-CJILzGoowhiCppGr8muh9Inxc96saSoNmRr3ulzB72W4/s1024/image_2026-11-04_11-23-45.png
ពិធីប្រគល់ពានរង្វាន់ភាពយន្ត Blue Dragon លើកទី៤៧ គ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយនឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ KBS2។

ក្រៅពីសមិទ្ធផលក្នុងវិស័យសិល្បៈ ភាពផ្អែមល្ហែម និងការគាំទ្រគ្នាទៅវិញទៅមករបស់ Son Ye Jin និង Hyun Bin ក្នុងនាមជាប្តីប្រពន្ធ ក៏នៅតែជាចំណុចដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងកោតសរសើរចំពោះគូស្នេហ៍មួយគូនេះផងដែរ៕