Home តារាជាតិ សាន្ត កុសុមៈ បង្ហាញចរិតតួអង្គចិត្តអាក្រក់ក្នុងរឿងចិនខ្លី

សាន្ត កុសុមៈ បង្ហាញចរិតតួអង្គចិត្តអាក្រក់ក្នុងរឿងចិនខ្លី

199
0

រឿងភាគខ្លីចិនដែលថតនៅប្រទេសកម្ពុជាមានចំណងជើងថា «ល្បិចកលចុងក្រោយ»( Prime Gambit) ដែលចាក់ផ្សាយក្នុង App ចិនបានចេញផ្សាយជាផ្លូវការហើយខណៈនៅលើបណ្តាញសង្គមកម្ពុជាកំពុងចែកចាយរឿងខ្លីនេះ។ ជាមួយគ្នានេះទស្សនិកជនមានការចាប់អារម្មណ៍ជាពិសេសចំពោះការសម្តែងរបស់តារាខ្មែរ សាន្ត កុសុមៈ ដែលសម្តែងជាតួអង្គចិត្តអាក្រក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjPVbBzkBnc73Iwjva08x9xdXmfz2fCkn0pAJBeg9V-yWErpuIgGHikXHmC9zFhfTNzLDgctDCVH-6LrWJYnOrLxsonjW_-xMGxtpBcabsZ-DfN8BSVKJ3V4eheoYYOjvMkn7_RDbCM1ekdO1JDvy-Pu1-hBEgOSVzrrRcbT4xANyq2xqMIyRtWYO8BSE/s2048/image_2026-11-04_11-09-13.png
«ល្បិចកលចុងក្រោយ» ជារឿងខ្លីដែលមានចំនួន៦០ភាគដោយមានតួឯកប្រុស Jiloon និងតួឯកស្រី Zhang Zixi ដោយមានខ្លឹមសារផ្តោតលើការជួសជុល និងអភិរក្សចម្លាក់ថ្មបុរាណរបស់កម្ពុជា ការតស៊ូរបស់យុវជនក្នុងការកសាងអនាគត ការចាប់ផ្តើមអាជីវកម្ម និងការប្រកួតប្រជែងក្នុងជីវិត និង ស្នេហា មិត្តភាព និងការរក្សាគុណធម៌។ តាមរយៈឈុតក្រៅឆាកកន្លងមករឿងខ្លីចិននេះក៏រួមបញ្ជូលការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrELgnag82910XsNtlCYmG9_b5esZHz3GIeZvj8PjqVpc756wwTa8Mc1ILvAkGbChrk8-wLjxezd70HYeb3sAg0d1SlSayKVPoyWz51xFNkCU4Q5nKjT71qcgMnL1chFvAd7wfNg8gGMpJIHL5yZCf18yc5eJNGyIuWd2yxFsj-D6ow5E6GKcrkQ1ldp4/s960/image_2026-11-04_11-09-12.png

ទន្ទឹមនឹងនេះការសម្ដែងរបស់ សាន្ត កុសុមៈ ក៏បានក្លាយជាចំណុចទាក់ទាញមួយសម្រាប់អ្នកទស្សនាដោយនាងបានបង្ហាញចរិតជាតួអង្គកាចឆ្នាស ចិត្តអាក្រក់ និងមានការប្រកួតប្រជែងជាមួយតួឯកស្រី។ ការសម្តែងរបស់នាងបានធ្វើឱ្យអ្នកទស្សនាមួយចំនួនមានអារម្មណ៍ជ្រួលច្របល់តាមសាច់រឿងរហូតមានអ្នកលេងបណ្ដាញសង្គមលើកឡើងបែបកំប្លែងថា កុសុមៈ ហាក់ដូចជាមានភាពស្និទ្ធស្នាលជាមួយតួសម្តែងប្រុសខ្លាំងពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-9yfGGjMrqwsSAQYBmgABs7vb6Ja62wicRfDxzlVEQNM7rj1qJFUVcoxgCGaYhVUHgocKdGpAm0PWov9vaFZqLtTFKkgaAWpnlmwQedM1DE9eSRMar_YAWV08WuikxAcCzXENJgN5ernvsvGlrscDnYax1l9EC1rdZQ0NhgY00pbzBCmEqtOvlcBOT8/s1280/image_2026-11-04_11-09-12%20(2).png
ទោះជាយ៉ាងណា ប្រតិកម្មបែបនេះក៏អាចចាត់ទុកថាជាសញ្ញាមួយបង្ហាញពីការចូលរួមសម្ដែងយ៉ាងស៊ីជម្រៅរបស់នាងដោយអាចធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ជឿជាក់ និងចូលរួមតាមដានសាច់រឿង។ ជាក់ស្ដែង ការសម្ដែងជាតួអង្គអវិជ្ជមានដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍មិនពេញចិត្តចំពោះតួអង្គនោះក៏ជាផ្នែកមួយនៃសមត្ថភាពរបស់តារាសម្តែងក្នុងការបកស្រាយតួអង្គឱ្យមានភាពរស់រវើកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP51HojXuTlWLJva5iiRgpexpgy-RbER5tmnhiCLY31sQsOT9vwwGNKq2WZrksMiXTYrR0oZDcFMn27J8QiPjmeF17phQKIu7gka-ffzuD4AOZ4ZNmVRY9RdfCu3qaVWxSx15jOc3Cr-qTRjjuI2hpn5o4yKpS48Brnyxgqnjj4bIQPw4Y1iFmZLxOrYw/s6218/image_2026-09-03_09-31-44.png
ការចូលរួមសម្ដែងក្នុងផលិតកម្មចិននេះ ក៏ជាឱកាសមួយសម្រាប់តារាសម្តែងខ្មែរក្នុងការបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយផងដែរ។ ក្រៅពី សាន្ត កុសុមៈ ក៏មានតារាសម្តែងខ្មែរមួយចំនួនទៀតក៏បានបញ្ចេញទេពកោសល្យរបស់ខ្លួនតាមរយៈរឿងខ្លីចិនដែលជាការសហការរវាងប្រទេសទាំងពីរ៕