អ្នកគាំទ្រមួយចំនួនដែលនិយមតាមដានទំនាក់ទំនងរវាងតារាចម្រៀង ទេព បូព្រឹក្ស និងពិធីការិនី សុភ័ក្រ កុសុម៉ាបានបង្ហាញការងឿងឆ្ងល់បន្ទាប់ពីពួកគេសង្កេតឃើញថាទំនាក់ទំនងរវាងតារាទាំងពីរហាក់ឃ្លាតឆ្ងាយពីគ្នា។ ការចាប់អារម្មណ៍នេះគឺកើតឡើងស្របពេលដែល កុសុមៈ ទើបសម្រាលកូនដោយមានមនុស្សជិតស្និទ្ធជាច្រើនទៅសួរសុខទុក្ខ តែបាត់វត្តមាន បូព្រឹក្ស មិនទាន់ឃើញមក។
.png)
បន្ទាប់ពីរង់ចាំអស់រយៈពេល៩ខែ១០ថ្ងៃទីបំផុតពិធីការិនី សុភ័ក្រ កុសុម៉ា បានឃើញកូនប្រុសដ៏គួរឱ្យស្រលាញ់ហើយ ខណៈរូបនាងនិងស្វាមីបានដាក់ឈ្មោះឱ្យកូនប្រុសយ៉ាង ពីរោះថា «ផល្លា សុម៉ានន្ទ»។ បន្ទាប់ពីសម្រាលរួចគេសង្កេតឃើញថាមិត្តភក្តិជិតស្និទ្ធក្នុងចង្កោមសិល្បៈជាច្រើនរូបបានឆ្លៀតពេលទៅសួរសុខទុក្ខជាមួយនឹងអំណោយជូនដល់កូន កុសុម៉ា ជាច្រើន។ យ៉ាងណាក៏ដោយទន្ទឹមនឹងមានអ្នកសិល្បៈជាច្រើនទៅសួរទុក្ខពិធីការិនី រូបនេះស្រាប់តែអ្នកគាំទ្របង្ហាញការងឿងឆ្ងល់ចំពោះការអវត្តមានតារាចម្រៀង ទេព បូព្រឹក្ស ដោយពួកគេចង់ឃើញតារាចម្រៀងរូបនេះទៅសួរសុខទុក្ខមិត្តសម្លាញ់ខណៈអ្នកទាំងពីរមួយរយៈចុងក្រោយនេះហាក់រក្សាគម្លាតជាមួយគ្នាយ៉ាងខ្លាំង។
ទេព បូព្រឹក្ស និង សុភ័ក្រ កុសុម៉ា គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយពួកគេតែងតែចំណាយពេលដំណើរកម្សាន្តជាមួយគ្នា និងផ្តល់ភាពកក់ក្តៅឱ្យគ្នាទៅវិញទៅមក។ នៅក្នុងថ្ងៃមង្គលសិរី ជី ដេវីត និង ទេព បូព្រឹក្ស សុភ័ក្រ កុសុម៉ា ក៏ធ្វើជាពិធីការិនីនៅក្នុងថ្ងៃដ៏ពិសេសនេះដូចគ្នា ហើយនៅពេល ទេព បូព្រឹក្ស សម្រាលកូនប្រុស កុសុម៉ា ក៏បានទៅសួរសុខទុក្ខមិត្តសម្លាញ់ផងដែរ។

ទោះយ៉ាងណា ការដែលអ្នកគាំទ្រពុំទាន់បានឃើញ ទេព បូព្រឹក្ស មិនទាន់ទៅសួរសុខទុក្ខ សុភ័ក្រ កុសុម៉ា មិនមែនមានន័យថាអ្នកទាំងពីរមានបញ្ហានឹងគ្នានោះទេ អាចដោយសារតែពេលនេះ ទេព បូព្រឹក្ស កំពុងមមាញឹកជាមួយនឹងការបើកម៉ាតរបស់ខ្លួន។ យ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនក៏សង្ឃឹមថាអ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អនឹងគ្នា៕










