ក្រុមចម្រៀង BIGBANG បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យ K-pop បន្ទាប់ពីក្លាយជាក្រុម K-pop ដំបូងគេដែលបានឡើងសម្ដែងក្នុងនាមជាម្ចាស់កម្មវិធីប្រគំតន្ត្រីផ្ទាល់ខ្លួននៅកីឡដ្ឋាន Accor Stadium ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ ការប្រគំតន្ត្រីនេះមានអត្ថន័យពិសេសសម្រាប់ BIGBANG និងអ្នកគាំទ្រ VIP ដោយជាការវិលត្រឡប់មកសម្ដែងនៅទីក្រុងស៊ីដនីជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំ។

ក្នុងការសម្ដែងនោះ BIGBANG បាននាំយកបទចម្រៀងល្បីៗជាច្រើនមកបង្ហាញជូនអ្នកគាំទ្រ រួមមាន «Fantastic Baby» «Lies» «Haru Haru» និង «Bang Bang Bang» ព្រមទាំងការសម្ដែងទោលរបស់សមាជិកនីមួយៗ និងបទចម្រៀងថ្មី «BiiiG» ផងដែរ។.png)
បរិយាកាសក្នុងកីឡដ្ឋានត្រូវបានពោរពេញដោយសំឡេងស្រែកហ៊ោ និងការគាំទ្រយ៉ាងក្លៀវក្លាពីអ្នកគាំទ្រ ដែលបានមកជួបជុំគ្នាដើម្បីអបអរសាទរដំណើរតន្ត្រីរយៈពេលពីរទសវត្សរ៍របស់ក្រុម។ គួរឱ្យដឹងថា ការប្រគំតន្ត្រីនៅទីក្រុងស៊ីដនីនេះ គឺជាផ្នែកមួយនៃដំណើរប្រគំតន្ត្រីពិភពលោករបស់ BIGBANG ដែលជាផ្នែកមួយនៃការអបអរសាទរខួប ២០ ឆ្នាំនៃការបង្ហាញខ្លួនរបស់ក្រុមក្នុងវិស័យតន្ត្រី។

សម្រាប់ដំណើរប្រគំតន្ត្រីបន្ទាប់ BIGBANG នឹងបន្តទៅកាន់ទីក្រុងផ្សេងទៀតរួមទាំងការចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA Awards 2026ផងដែរ។

ការបង្កើតប្រវត្តិសាស្ត្រនៅកីឡដ្ឋាន Accor Stadium លើកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ BIGBANG និងអ្នកគាំទ្រ VIP ខណៈដែលក្រុមនៅតែបន្តបង្ហាញឥទ្ធិពលរបស់ខ្លួនលើឆាកតន្ត្រីអន្តរជាតិ ក្នុងឱកាសខួប ២០ ឆ្នាំនៃការបង្កើតក្រុម៕










