តារាចម្រៀង ទេព ពិសិដ្ឋ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីមានវីដេអូខ្លីៗរបស់លោកឡើងបកស្រាយបទចម្រៀងនៅកន្លែងញុំាអីមួយកន្លែងប៉ុន្តែស្ថិតក្នុងសភាពធម្មតាមិនសូវជាមានសកម្មភាពជាមួយនឹង ទេព ពិសិដ្ឋ ឡើយ។ សកម្មភាពនេះបានជំរុញឱ្យអ្នកគាំទ្រក៏នឹកឃើញដល់ស្ថានភាពរបស់ ហ្សេដេស កាលពីកន្លងមកនេះដោយជាប់ឈ្មោះដូចគ្នាថាតារាចម្រៀង «ចុះខុស Map »។

គេចាំបានថាកាលពីចុងឆ្នាំ២០២៥ តារារ៉េប ហ្សេដេស បានក្លាយជាប្រធានបទនៅលើបណ្តាញសង្គមយ៉ាងទូលំទូលាយបន្ទាប់ពីលោកបានទៅសម្តែងនៅក្នុងក្លិបកម្សាន្តមួយនិងបានបកស្រាយបទដ៏ល្បីរបស់លោកមានចំណងជើងថា «ក្រឡុក»។ ទោះយ៉ាងណា បទចម្រៀងនេះមិនបានធ្វើឱ្យអ្នកនៅទីនោះលោតកញ្ជ្រោលសប្បាយរីករាយទៅតាមចង្វាក់ភ្លេងឡើយ។ ក្រោយមកអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិលេងសើចដាក់ហ្សេដេស ថាតារាចម្រៀងរូបនេះចុះខុស Map។
អ្វីដែលធ្វើឱ្យទស្សនិកជនមានការចងចាំទៅលើរឿងរបស់ ហ្សេដេស គឺកើតឡើងក្រោយពេលដែលតារាចម្រៀង ទេព ពិសិដ្ឋ បានឡើងសម្តែងនៅក្នុងកន្លែងមកប៉ុន្តែអ្នកទីនោះហាក់ដូចជាពុំសូវមានភាពរស់រវើកជាមួយនឹងបទចម្រៀងដែលតារាចម្រៀងរូបនេះបកស្រាយឡើយ។
តាមរយៈវីដេអូដែលមានការចែកចាយនៅលើបណ្តាញសង្គមទិកតុក ទេព ពិសិដ្ឋ កំពុងបកស្រាយបទ «REFRESH»។ សកម្មភាពហាក់ស្ងប់ស្ងាត់របស់អ្នកគាំទ្រនៅទីនោះបានធ្វើឱ្យមានមតិផ្សេងៗគ្នាជាច្រើន។ មតិខ្លះថា ទេព ពិសិដ្ឋ ចុះខុស map អ្នកផ្សេងទៀតថាកុំគិតច្រើនពីព្រោះច្រៀងចប់ ទេព ពិសិដ្ឋ បើកលុយធម្មតាទោះបីជាអ្នកនៅទីនោះ Hype ឬ មិន Hype ក៏ដោយ។

ទោះជាយ៉ាងណា វីដេអូនេះបានក្លាយជាប្រធានបទមួយដែលធ្វើឱ្យអ្នកប្រើប្រាស់ TikTok ចាប់អារម្មណ៍ជាពិសេសរឿងនេះធ្វើឱ្យពួកគេនឹកឃើញទៅដល់តារារ៉េប ហ្សេដេស ជាពិសេសដែលបទពិសោធន៍របស់ពួកគេជួបរឿងស្រដៀងគ្នា៕










