Home ព័ត៌មានអន្តរជាតិ មកស្គាល់ ប្រាសុង ស៊ូនស៊ីរី អតីតមន្រ្តីជាន់ខ្ពស់ថៃ ដែលរុញជនភៀសខ្លួនខ្មែរចូលព្រៃមីនភ្នំខ្មោច

មកស្គាល់ ប្រាសុង ស៊ូនស៊ីរី អតីតមន្រ្តីជាន់ខ្ពស់ថៃ ដែលរុញជនភៀសខ្លួនខ្មែរចូលព្រៃមីនភ្នំខ្មោច

716
0

ប្រវត្តិសាស្ត្រមិនអាចបំភ្លេច! មកស្គាល់អតីតមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) លោក ប្រាសុង ស៊ូនស៊ីរី (Prasong Soonsiri) ដែលជា «ខួរក្បាល» តាក់តែងគោលនយោបាយរុញជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ឱ្យដើរចូលព្រៃមីននៅ «ភ្នំខ្មោច» ឆ្នាំ១៩៧៩ ដោយបដិសេធជំនួយអង្គការសហប្រជាជាតិ និងបញ្ជាឱ្យបាញ់ប្រហារបើខ្មែររត់ថយក្រោយ។
________________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjFlC8T8Nv3yitdHxAt0AGsQdarm7xsEHkstI_aq16n8e0uEPcqQEDWpaiqa21k2t_bIk7bGSAr2P5m2MfVhGaD4IknGlFjQLBCBluw_DjnUHfSzXLpGYIJdRXdsTeKKMZ14F8qiUqfO_zpZEDlrcqmeLDqEf6cyITgv7NEpJvnv9pz85AT8JrMCs0-nE/s500/photo_2026-11-03_13-19-27%20(2).jpg
ពីក្រោយសោកនាដកម្មភ្នំខ្មោចឆ្នាំ១៩៧៩! មកស្គាល់មុខបុគ្គលជាន់ខ្ពស់ថៃ ដែលជាអ្នកកំណត់គោលនយោបាយរុញជនភៀសខ្លួនខ្មែរ​រាប់ម៉ឺននាក់ ឱ្យដើរទៅរកសេចក្តីស្លាប់នៅក្នុងចម្ការមីនយ៉ាងទារុណ បន្សល់ទុកនូវការចងចាំដ៏ឈឺចាប់ដល់អ្នកដែលនៅរស់ និងប្រជាជនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន។ តើបុគ្គលជាន់ខ្ពស់ថៃរូបនេះ ជានរណា? ហើយហេតុអ្វីបានជាលោកដាច់ចិត្តបង្កើតផែនការដ៏ឃោរឃៅបែបនេះ?
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT1OXuj1DpVYoPDdBMZ4qxTTXOnI_kwy9DdhK6qDVKIz9SQpsNggmc4avxCIqqRpP5mZbGPbSRQ-KEUrPHbbCCaDBkM2MqEEu7K-A1Xlifq8HHhXhPiiaoL0DE1hsjWWPNdYYUzj5npnbdAEJ7JnKkgKyS-npBn6uuXwaGXo3VFUCbFiyGuxmSc_s1Zw4/s1024/photo_2026-11-03_13-19-27%20(3).jpg
ឯកសារប្រវត្តិសាស្ត្រអន្តរជាតិបានកត់ត្រាថា នៅក្នុងឆ្នាំ១៩៧៩ ជនភៀសខ្លួនខ្មែររាប់សែននាក់បានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ ដើម្បីគេចពីសង្គ្រាម និងការកាប់សម្លាប់របស់ខ្មែរក្រហម។ ទោះជាយ៉ាងណា ពួកគេបែរជាត្រូវរងការព្យាបាទយ៉ាងអយុត្តិធម៌ ក្រោមស្នាដៃតាក់តែងផែនការយុទ្ធសាស្ត្ររបស់លោក ប្រាសុង ស៊ូនស៊ីរី (Prasong Soonsiri) អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) នាពេលនោះ ដោយមានការគាំទ្រពីមេដឹកនាំយោធាថៃ ផ្ទុយស្រឡះទាំងស្រុងពីការបង្គាប់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលបានព្យាយាមស្វែងរកដំណោះស្រាយមនុស្សធម៌ និងសុវត្ថិភាពសម្រាប់ពលរដ្ឋខ្មែរ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTJRUPctnoJSP7qEByHJBG_ZjuzaDQ6MNC01HsLQ9YPZzTpu0P3fYFZa1AO38KNa6EdSkj4fQ98CRw-r_bdF7otPOyH8Ej5IwxkOGytPZQEMKv0aoNbtAoQC_imukqwdBSocUiws4E7oJKz387vNiwn9QNmasz9BQVgt4q4OAuChyQsiTLvhw8v1TQe2U/s700/photo_2026-11-03_13-19-27%20(4).jpg
ក្រោមផ្នត់គំនិតដ៏រឹងត្អឹង លោក ប្រាសុង បានលាបពណ៌ជនភៀសខ្លួនខ្មែរថាជា «ជនអន្តោប្រវេសន៍ខុសច្បាប់» និងជាការគំរាមកំហែងសន្តិសុខ។ លោកបានបដិសេធជំនួយមនុស្សធម៌អន្តរជាតិ ហើយរៀបចំផែនការបណ្តេញចេញដោយបង្ខំ ដោយប្រមូលជនភៀសខ្លួនខ្មែរប្រមាណ ៤៥,០០០ នាក់ ញាត់បញ្ចូលក្នុងឡានក្រុង ដឹកយកទៅទម្លាក់ចោលនៅច្រកភ្នំដងរែក (ក្បែរប្រាសាទព្រះវិហារ) រួចបង្ខំឱ្យពួកគេដើរចុះទៅរកចម្ការមីនដ៏ក្រាស់ឃ្មឹករបស់ខ្មែរក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGJetj_n4THkg8Fs-lH_K60el25ZycQYpbAav1kwwAhewdWwQN1aeWSn2RRBPjTHa1iFKBmZ5i8g1kId2AGPQ-5bO138vjve65XXdfkjz9sH2ASBbgGTZ5-uzqbAfFMomNa2HL9Lx7YnCDtJtJCQDxvmzVENOK2Mi8nTW6irOORPSMgYKxkYTOvUO3TkY/s1202/photo_2026-11-03_13-19-27.jpg
 
សកម្មភាពអមនុស្សធម៌នេះបានបង្កើតជាវាលពិឃាតដ៏រន្ធត់នៅលើ «ភ្នំខ្មោច» ដោយគ្រាប់មីនបានផ្ទុះហែកហួររាងកាយកុមារ ស្ត្រី និងមនុស្សចាស់ ស្លាប់ដេកដួលរណូករណែលពេញព្រៃ។ កាន់តែខ្លោចផ្សា កងទ័ពថៃបានឈរជើងបញ្ជាពីលើភ្នំ និងបើកការបាញ់ប្រហារភ្លាមៗទៅលើជនភៀសខ្លួនណាដែលរារែក ឬព្យាយាមរត់ថយក្រោយត្រឡប់មកដីថៃវិញ។ សោកនាដកម្មដ៏ឃោរឃៅដែលកើតចេញពីការគូសវាសរបស់លោក ប្រាសុង មួយនេះ ត្រូវបានកត់ត្រាថាបានសម្លាប់ជីវិតពលរដ្ឋខ្មែរស្លូតត្រង់ចន្លោះពី ៣,០០០ ភី ដល់ ១០,០០០ នាក់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja07f6E6-Ol96aM3C3ra9Rp-iC9XsXNEZ6pGRaS393T_sX70RMBkjPGxL2SrY9crqqlO16OV8AchAOXuNgZZlOnY21cX4jZ3OgbXsIjChdhQlkIuYw3tOdZ5WvlyZaX15McCUXYNCIngG9wBq1LaUnatv3lpTm9t7msuaDd8UbmMpUYNWWelBL3g6C2c8/s1280/photo_2026-11-03_13-19-30.jpg
 
រឿងរ៉ាវនៅលើ «ភ្នំខ្មោច» ឆ្នាំ១៩៧៩ មិនមែនជាគ្រោះថ្នាក់ចៃដន្យនៃសង្គ្រាមនោះទេ ប៉ុន្តែវាគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានរៀបចំឡើងដោយមានការគិតទុកជាមុន ក្រោមខ្សែញាក់យុទ្ធសាស្ត្រដាច់ចិត្តរបស់មន្ត្រីជាន់ខ្ពស់ថៃ លោក ប្រាសុង ស៊ូនស៊ីរី។ ទោះបីជាពេលវេលាបានកន្លងហួសទៅជាច្រើនទសវត្សរ៍ ហើយបុគ្គលរូបនេះមិនដែលទទួលទោសទណ្ឌក៏ដោយ ប៉ុន្តែប្រវត្តិសាស្ត្រខ្មែរនៅតែចងចាំ និងលាតត្រដាងឈ្មោះបុគ្គលរូបនេះ ក្នុងនាមជាអ្នកនៅពីក្រោយខ្នងនៃសោកនាដកម្មដ៏ជូរចត់បំផុតមួយរបស់ជាតិសាសន៍ខ្មែរ៕