Home តារាជាតិ មាតិការបស់ពិធីករ ប៊ី កំពុងធ្វើឱ្យសាធារណជនចាប់អារម្មណ៍ក្រោយលើកពីប្រធានបទដ៏ក្តៅគគុកមួយនេះ

មាតិការបស់ពិធីករ ប៊ី កំពុងធ្វើឱ្យសាធារណជនចាប់អារម្មណ៍ក្រោយលើកពីប្រធានបទដ៏ក្តៅគគុកមួយនេះ

173
0

ពិធីករ ប៊ី កំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីធលើកឡើងពីប្រវត្តិសាស្រ្តចង់ឱ្យប្រទេសនោះរលាយគឺមានភាពងាយស្រួលណាស់ដោយមិនចាំបាច់មានការវាយប្រហារដោយសព្វាវុធនោះទេ។ ពិធីកររូបនេះថារឿងល្អពុំសូវមានអ្នកចងចាំយូរនោះទេប៉ុន្តែប្រសិនជារឿងអាក្រក់គេចាំស្ទើរតែពាក់កណ្តាលជីវិត ចំណែកឯមាតិកាអប់រំពុំសូវទទួលបានការគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_phNqlNzsZbodtdfR7KIKiaAucQMZaWT7Ryu5EQ-Tn87-GxYrtbtsq1SPd9JuLss4rNjaHVO3jJSGA2AhJ_b-0O-aWCG8Istme_KrzYNNTmcvCG1NN2zoXDmcg48-tUFWzeOhxwOkJJYv-OhOmfZVdtxIZ7eQLasMfjZNPThqp-AqCox0AKNFSAVLsok/s2048/image_2026-11-03_09-31-37.png

កាលពីពេលថ្មីៗនេះ (៣១ តុលា) ពិធីករ ប៊ី បានបង្ហោះវីដេអូជាង១នាទីនៅលើបណ្តាញសង្គមដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ចង់បំផ្លាញប្រទេសមួយឱ្យរលាយ ងាយស្រួលខ្លាំងណាស់ ខ្មែរជួបហើយ»។ ក្នុងវីដេអូនេះលោកបានលើកឡើងពីការរៀនពីប្រវត្តិសាស្រ្តដែលបង្រៀនយើងឱ្យដឹងថា ចង់បំផ្លាញប្រទេសមួយគឺមិនចាំបាច់ទាល់តែទម្លាក់គ្រាប់បែកឱ្យរាបដល់ដីនោះទេតែគេគ្រាន់តែសម្លាប់បញ្ញាវន្ត បំផ្លាញអ្នកចេះដឹង និងបំបាត់ធនធានមនុស្សចោលទៅប្រទេសនោះនឹងរលាយដោយខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwbVZHDQfPDO00kW-AymzqxtZ-6wNPEVPOw-M-HCmIlRIa7ICdFb40kOY-il20axDFWYSPDIr9rFFdchzO1Opue0Y2R4qfz-eAetBcEpq36orrSK9utW0d9UEFGziB8PFWZPS7yTuEd0kwd7jRzfI-4Vvg_gqhSswoTntb2Muuj4isEH5MDdq_Sy8x8dY/s2048/image_2026-11-03_09-31-38%20(2).png
លោកក៏បានលើកឡើងពីរបបខ្មែរក្រហម ដែលសម័យកាលនោះបានធ្វើរឿងនេះរួចមកហើយដោយគេទុកតែមនុស្សល្ងង់ បំផ្លាញមនុស្សដែលឆ្លាត កម្ទេចសាលារៀន លុបបំបាត់វប្បធម៌ ធ្វើឱ្យប្រទេសដែលជាអ្នកសាងអង្គរធ្លាក់ដល់ចំណុចសូន្យ។ ពិធីកររូបនេះបានចោទសួរមកវិញថាតើយើងបានរៀនសូត្រអ្វីខ្លះពីស្នាមរបួសប្រវត្តិសាស្រ្តមួយនេះ ហើយនាពេលបច្ចុប្បន្នតើយើងដើរលើផ្លូវកសាងឬក៏កំពុងរុញខ្លួនឯងឱ្យដើរលើអន្លុងងងឹតម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWm3LTSRUWEaZsTBSkHbx7RuoM05WHC45BbeKFyf-N_9i0n8vTCZCNxTpGYIUf5V7DufzKzanh0P1L0KuAWxh7flVmwc9RHBmfojwIRBPTXwoAOOh2WaUE09etraJx6HyX-gdr-yKXILijV6W0adYveDI2YbEC2dGe-vgKxEVZbf7lafBUm_wGxaU4N9U/s1173/image_2026-11-03_09-31-38.png
ពិធីករ ប៊ី បានលើកឡើងទៀតថា ការអប់រំនិងការអភិវឌ្ឍបញ្ញាត្រូវបានគេមើលរំលង ចំណែកឯរឿងល្អៗគេចាំយ៉ាងច្រើនត្រឹម១សប្តាហ៍ តែបើរឿងមិនល្អគេជេរគ្នាដោយពាក្យសម្តីអសុរោះ គេចាំស្ទើរតែកន្លះជីវិត។ រឿងគ្មានបានការ គ្មានខ្លឹមសារបែរជាគេផ្អើលរាប់លាននាក់គាំទ្រ។ លោកថា មនុស្សជាច្រើនលែងចង់ខំប្រឹងក្នុងការរៀនសូត្រ លែងចង់ស្រាវជ្រាវ គិតតែពីអ្វីដែលផ្លូវកាត់និងសប្បាយមួយពេលហើយតើវាសនាជាតិនឹងទៅជាយ៉ាងណានាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9_TagqJ-5jd0gtcY9OwJnVB5wB31beOClJDCXXtup524AAKR0RG-6_o75LcHIHUujckPGdyRUVoD0OvQz_9bldBt9tDar5_LSOATQ-dB0xiaimKGbFDGx947z9uKqLS8LCAWVrCXbaY2PaWd5gcY4Nn30ZQJaMWCdQ4_58jIY5y6Pj70AHWkBMAd__FI/s2048/image_2026-11-03_09-31-41.png

លោក ក៏បានលើកឧទាហរណ៍ពីសម័យបុព្វបុរសដែលកសាងអង្គរ ដោយការកសាងនេះមិនមែនជាការសាងសង់ដោយសារភាពល្ងិតល្ងង់ ឬផ្សងសំណាងនោះទេប៉ុន្តែកសាងឡើងដោយប្រាជ្ញា ចំណេះដឹង និងការរួបរួម។ពិធីកររូបនេះថា បើខ្មែរមិនភ្ញាក់រលឹក មិនរួបរួម មិនខំប្រឹងអភិវឌ្ឍសមត្ថភាពចំណេះដឹងពិតប្រាកដទេ យើងកំពុងតែបំផ្លាញអនាគតប្រទេសជាតិដោយមិនចាំបាច់មានរបបប្រល័យពូជសាសន៍ណាមកសម្លាប់យើងសាជាថ្មីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6QRb-uas63-B42y1AxT-Ggo2w5CnKzbGotv8sjjk7-hmEgWWkSNtjn9Uqi7QhP1aIlR_LE5g6dNy-JE4s1kz64qTu2SZHjRuzsn8zRTkyKohX4s2JOeK9_TQx8b2sp5gHp_pTmfu1koiDdmUV4dwOwlZhmYomcXb-bU2qXuEmYV5PgcofIBnvActENEc/s2048/image_2026-11-03_09-31-43.png
វីដេអូមួយនេះរបស់លោក ប៊ី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍និងលើកទឹកចិត្តលោកចំពោះការធ្វើមាតិកាដែលល្អៗបែបនេះ និងជំរុញឱ្យអ្នកផ្សេងទៀតគាំទ្រចំពោះការចែករំលែកបែបនេះ៕