Home ព័ត៌មានអន្តរជាតិ ថៃធ្វើប្រកាសមិនចង់បើកច្រកព្រំដែន ទាំងដែលកម្ពុជាមិនបានខ្វល់ខ្វាយទាល់តែសោះ

ថៃធ្វើប្រកាសមិនចង់បើកច្រកព្រំដែន ទាំងដែលកម្ពុជាមិនបានខ្វល់ខ្វាយទាល់តែសោះ

604
0

នៅសុខៗនាយករដ្ឋមន្រ្តីថៃ លោក អនុទីន ធ្វើជាប្រកាសឌឺដងមិនចង់បើកច្រកព្រំដែនជាមួយកម្ពុជាដើម្បីលួងចិត្តខ្លួនឯង ទាំងដែលការពិតភាគីខ្មែរអត់មានខ្វល់ខ្វាយ ឬចង់អង្វរឱ្យបើកវិញទាល់តែសោះ! ខណៈខ្មែរស្ងប់ស្ងាត់និងដាក់លក្ខខណ្ឌការទូតត្រឡប់ទៅវិញយ៉ាងម៉ឺងម៉ាត់ អាជីវករថៃឯណោះវិញទេដែលកំពុងស្រែកទ្រហោយំ ព្រោះខាតបង់ចំណូលរាប់ពាន់លានបាតដោយសារមេដឹកនាំខ្លួនឯង។
____________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlzhEPCRCaUXesUZKt97gAfn4a-XAvHAYwO-5vsfsgtdbJ3-kBkMSWhNd2y5UOpch6dIo0bCMyl_5koFH81quc82n-gG_vc2mkR-vHHfisvzVFl2rUcqOO3T-_j0BKRXIPUBzcL8blALU0gbz1pzE9ovyExH22sKstyF9BM9ixiW38o81Sq8t4SLH7o9Q/s1280/photo_2026-11-03_09-36-46.jpg
និយាយយកមុខដើម្បីលួងខ្លួនឯង និងប្រជាជនមែនទេ? នៅសុខៗនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ស្រាប់តែលើកឡើងពីបញ្ហាព្រំដែនដោយប្រកាសថា ថៃគ្មានកំណត់ពេលវេលាក្នុងការបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញនោះទេ ខណៈដែលកម្ពុជារក្សាជំហរស្ងប់ស្ងាត់ មិនខ្វល់ខ្វាយ និងមិនមានអារម្មណ៍ចង់អង្វរករ ឬសុំចរចាបើកព្រំដែនវិញទាល់តែសោះ។ ល្បិចដើរតួឯករបស់មេដឹកនាំថៃរូបនេះ កំពុងតែរងការហែកកេរ្តិ៍យ៉ាងចាស់ដៃពីសំណាក់អ្នកជំនាញ ព្រោះវាគ្រាន់តែជាការនិយាយឌឺដងម្នាក់ឯង ទាំងដែលភាគីខ្មែរមិនមានចិត្តចង់បើកវិញឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi86TCnQXRnMPOvJgM324GaePqfgsn-3uvnu3WSEAhuxBpOhv8V63P02lyfRsVVrMjhQOJQPqmEbL0wBy1A6PdawKHP2ukriXWHfG8m5uAXWgkiukeI79CIerMJxoA5yZn1pRO7QkbsfqW4DpKMvybcPf9_SYnh74hToXj9iu7pNgtNDdkdxNl0D9SX74U/s1280/photo_2026-11-03_09-36-46%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Khaosod English នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលាតត្រដាងថា លោក អនុទីន ឆានវីរ៉ាកុល បានថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ដោយព្យាយាមប្រើពាក្យសម្តីឌឺដង និងដាក់លក្ខខណ្ឌចំពោះកម្ពុជា រឿងជម្លោះទឹកដី និងបទល្មើសឆ្លងដែន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយបានមើលឃើញថា នេះគ្រាន់តែជាយុទ្ធសាស្ត្រ «និយាយយកមុខ» របស់លោក អនុទីន ដើម្បីបិទបាំងវិបត្តិសេដ្ឋកិច្ចដ៏ដុនដាបនៅក្នុងប្រទេសថៃផ្ទាល់តែប៉ុណ្ណោះ។ ខណៈដែលមេដឹកនាំថៃខំប្រឹងដើរតួឯកប្រកាសមិនបត់បែន ខាងភាគីរាជរដ្ឋាភិបាលកម្ពុជាវិញ បែរជារក្សាភាពចាស់ទុំខាងនយោបាយយ៉ាងខ្ពស់ ដោយមិនបានអន្ទះសារ ឬជ្រួលជ្រើមទៅតាមការញុះញង់របស់ភាគីថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkS0XB1vgQ3yVyxE-dklHaomCSpFQgTg8R7QIJUChCh5MfrXts9_x2Ulaur891mSouaYKUz01DGVA94T1KIekCzotex6lxXCv2XGH0aLfqTzHg20GEqpruw-dRMwgsqJKALEoLr61DdzfD0wzqTVtyCv4mg2ajeXhQiS-aaQ3rHJ_9q38qvJPWy2myTgE/s1280/photo_2026-11-03_09-36-47.jpg

ភាពមិនខ្វល់ខ្វាយរបស់កម្ពុជា បានធ្វើឱ្យវិស័យឯកជន និងអាជីវករថៃនៅតាមតំបន់ព្រំដែនកាន់តែដាច់បាយ និងស្រែកទ្រហោយំយ៉ាងខ្លាំង ព្រោះការបិទព្រំដែននេះកំពុងក្លាយជាអាវុធមុខពីរត្រឡប់មកកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបំផ្លាញសេដ្ឋកិច្ចថៃផ្ទាល់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវជំហរការទូតដ៏មានប្រៀប ដោយមិនបានអង្វរករសុំឱ្យថៃបើកព្រំដែននោះទេ ប៉ុន្តែបានវាយបកវិញដោយលក្ខខណ្ឌការទូតយ៉ាងម៉ឺងម៉ាត់ ៣ ចំណុច។ កម្ពុជាបានបញ្ជាក់ច្បាស់ៗថា បើថៃចង់បើកព្រំដែនវិញ គឺថៃត្រូវតែប្រកាសបើកជាឯកតោភាគីដោយខ្លួនឯង ត្រូវបើកគ្រប់ច្រកព្រំដែនទាំងអស់ព្រមគ្នា និងត្រូវគោរពម៉ោងការងារឆ្លងដែនប្រក្រតីដូចដើម ដោយកម្ពុជានឹងមិនរត់តាមអង្វរ ឬធ្វើការចរចាទាំងបង្ខំនៅក្រោមគំនាបនយោបាយឌឺដងរបស់មេដឹកនាំថៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfzVKlbwjx3pn9xoMumcbfxpnTRiIQVwiN96Vg1iil3RGyHisRTH8eRRFheorQL1xciO3xFYjO8pysd_cfkcLIgGXou4hwARwZuyL_zm6Ubng2wOm_LA52gfO9oHRF0cNECnTpjCPFPVw5mLg3hFkruXW3joUnnHJdw0jilOtwlwIPe8NGn-q6wH7L6Q/s1024/photo_2026-11-03_09-36-46%20(3).jpg
យុទ្ធសាស្ត្រដើរតួឯកនិយាយម្នាក់ឯងរបស់លោក អនុទីន នាពេលនេះ បានបង្ហាញឱ្យឃើញពីភាពទាល់ច្រកផ្នែកការទូតរបស់រដ្ឋាភិបាលថៃ។ ដរាបណាមេដឹកនាំថៃនៅតែបន្តប្រើប្រាស់ល្បិចកលនយោបាយប្រជាភិថុតដើម្បីលួងចិត្តប្រជាជនខ្លួនឯង ទាំងដែលតថភាពជាក់ស្តែងកម្ពុជាមិនបានខ្វល់ខ្វាយទាល់តែសោះនោះ គឺមានតែរុញច្រានឱ្យក្រុមអាជីវករ និងក្រុមហ៊ុនកសិកម្មរបស់ថៃខ្លួនឯងរងការខាតបង់រាប់ពាន់លានបាត និងធ្លាក់ចូលទៅក្នុងជ្រោះវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅទៅៗតែប៉ុណ្ណោះ៕