បន្ទាប់ពីផ្ទុះភាពចម្រូងចម្រាសផ្អើលពេញបណ្តាញសង្គម ទីនីន បានបង្ហាញថានាងទទួលបានលុយមួយចំនួនពីអតីតគូស្នេហ៍របស់ខ្លួនហើយ។ ក្នុងការទទួលបានលុយមួយចំនួន ទីនីន ក៏បានបង្ហាញពីស្នាមផ្តិតមេដៃទទួលប្រាក់ដែលបានផ្ញើមកពីក្រៅប្រទេស ខណៈនៅឡានមួយគ្រឿងទៀតដែលមិនទាន់លក់ចេញ។

កាលពីចុងខែតុលា មកនេះអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនអាចនឹងឃើញពីសំណេរក៏ដូចជាវីដេអូ Story របស់ ទីនីន ជាមួយនឹងពាក្យពេចន៍ជាច្រើនជាមួយនឹងភាពចម្រូងចម្រាសជាមួយនឹងអតីតគូស្នេហ៍និងគូស្នេហ៍ថ្មីរបស់អតីតដៃគូរបស់ខ្លួន។ ក្នុងសំណេរដែលបានបង្ហាញ ទីនីន បានចោទប្រកាន់ភាគីម្ខាងទៀតថាពុំព្រមទូទាត់ប្រាក់របស់នាងមកឱ្យនាងវិញឡើយទោះបីជាខំសម្របសម្រួលយ៉ាងណាក៏ដោយ ខណៈវាមានរយៈពេលជាង១ឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ទីនីន ក៏បង្ហាញការឈឺចាប់នូវពេលដែលភាគីម្ខាងទៀតលើកឡើងថាប្រគល់កូនឱ្យគេទើបគេយល់ព្រមឱ្យលុយននាង។
.png)
មិនត្រឹមតែពាក់ព័ន្ធនឹងអតីតគូស្នេហ៍ដែលធ្លាប់រួមរស់ជាមួយគ្នានៅកាណាដាប៉ុណ្ណោះទេប៉ុន្តែភាពចម្រូងចម្រាសនេះថែមទាំងផ្ទុះឡើងជាមួយនឹងគូស្នេហ៍ថ្មីរបស់អតីតគូស្នេហ៍របស់ទីនីន ផងដែរដោយនាងបានចោទប្រកាន់ថានារីនោះបាននិយាយដើមមិនល្អពីនាង។
ទោះយ៉ាងណា បន្ទាប់ពីរឿងនេះល្បីសុះសាយពេញបណ្តាញសង្គមបង្កឱ្យមានការជជែកវែកញែក ទីនីន បានបង្ហាញថានាងទទួលបានលុយរបស់នាងមកវិញមួយចំណែកហើយពីឪពុកកូនរបស់ខ្លួន។ ក្នុងវីដេអូដែលបង្ហោះនាពេលថ្មីៗនេះ ទីនីន បានបង្ហាញថានាងទទួលបានលុយចំនួនពីឪពុកកូនរបស់ខ្លួនដែលផ្ញើមកពីស្រុកក្រៅដោយមានការផ្តិតមេដៃបញ្ជាក់ផងដែរ។
អ្នកលក់អនឡាញនិងមានអ្នកតាមដានរាប់ម៉ឺននាក់រូបនេះបានបង្ហាញទៀតថា អតីតគូស្នេហ៍របស់នាងបាននិយាយថាអីវ៉ាន់របស់នាងដែលនៅទីនោះគាត់នឹងរៀបចំផ្ញើត្រឡប់ឱ្យនាង។ ចំណែកឯឡានមួយគ្រឿងទៀតគាត់នឹងដោះស្រាយលក់ឱ្យនាងដោយសារតែឡាននោះខូចទើបត្រូវជុសជុលជាមុនសិនដើម្បីលក់ទៅបានថ្លៃជាងលក់ពេលកំពុងខូច។

ជាមួយគ្នានេះដែរ ទីនីន បានបញ្ជាក់ថាអតីតគូស្នេហ៍របស់នាងបានអះអាងជាមួយនាងថាថាមិនមែនគាត់មិនចង់ឱ្យលុយនាងនោះទេប៉ុន្តែដោយសារតែគាត់រវល់ ហើយលុយមួយចំនួនដែលទទួលបាននេះនាងអាចយកវាមកដោះស្រាយចំពោះបញ្ហាអីវ៉ាន់ដែលជាប់គាំង៕










