មេដឹកនាំថៃបានត្រឹមបញ្ជាឱ្យកងទ័ពព្រំដែន «រក្សាការអត់ធ្មត់ខ្ពស់បំផុត» និងដាច់ខាតកុំបា.ញ់តបតជាមួយមីយ៉ាន់ម៉ាឲ្យសោះ ទោះបីជាត្រូវរងការរំលោ.ភបំពា.នដោយគ្រាប់ប្លោ.ងធ្លាក់ចូលទឹកដី និងបំផ្លា.ញផ្ទះពលរដ្ឋខ្លួនជាបន្តបន្ទាប់ក៏ដោយ ដោយលើកហេតុផលថាត្រូវចៀសវាងជម្លោះធំ។
_____________ 
ប៉ះចំអ្នកខ្លាំងទើបដឹងប្រឹង! មេដឹកនាំថៃ បានត្រឹមចេញបទបញ្ជាទៅកាន់គ្រប់អគ្គមេបញ្ជាការកងទ័ពតាមព្រំដែនទាំងអស់ ឱ្យរក្សាភាពស្ងប់ស្ងាត់ និងដាច់ខាតកុំផ្ទុះអាវុធតដៃជាមួយមីយ៉ាន់ម៉ា ដោយលើកហេតុផលថា ជម្លោះផ្ទៃក្នុងដ៏ក្តៅគគុកមួយនេះ មិនពាក់ព័ន្ធនឹងប្រទេសថៃឡើយ ហើយថៃត្រូវតែចៀសវាងការប៉ះទង្គិចឱ្យបានខ្លាំងបំផុត ដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីករាលដាលខ្លាំងឡើង។

យោងតាមរបាយការណ៍ពីសារព័ត៌មានថៃដ៏ល្បី The Standard កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក អានុទីន ឆាន់វីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្រ្តីថៃ បានថ្លែងដាស់តឿនយ៉ាងម៉ឺងម៉ាត់ទៅកាន់អគ្គមេបញ្ជាការកងទ័ព និងមេបញ្ជាការគ្រប់បញ្ជាការទ័ពទាំងអស់ ឱ្យរក្សាការអត់ធ្មត់ខ្ពស់បំផុត និងជៀសវាងការប៉ះទង្គិចដោយអាវុធជាមួយយោធាមីយ៉ាន់ម៉ា ទោះបីជាមានការបាញ់ប្លោងរំលោភចូលទឹកដីថៃក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា ថៃប្រកាន់ជំហរដោះស្រាយតាមផ្លូវទូត និងសន្តិវិធី ដើម្បីការពារកុំឱ្យមានរឿងធំដុំ ឬធ្លាក់ចូលក្នុងសង្គ្រាមរវាងប្រទេសទាំងពីរ។
.jpg)
គួរំលឹកថា ការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ជាមួយក្រុមទ័ពផ្ដាច់ខ្លួនជនជាតិភាគតិចករ៉ែន (KNU) នៅតាមបណ្តោយព្រំដែន បានបណ្តាលឱ្យមានគ្រាប់ប្លោង និងគ្រាប់បែកហោះហួសចូលមកធ្លាក់ក្នុងទឹកដីថៃជាញឹកញាប់។ ប៉ុន្តែ ទោះបីជាអធិបតេយ្យភាពរងការរំលោភបំពានយ៉ាងណាក៏ដោយ ក៏ភាគីថៃមិនហ៊ានចាត់វិធានការវាយបកតបតធ្ងន់ធ្ងរទៅវិញឡើយ ដោយបានត្រឹមតែផ្ញើសារព្រមាន និងកោះហៅមន្ត្រីទូតមីយ៉ាន់ម៉ាមកដាស់តឿនឱ្យបន្ធូរបន្ថយដៃ និងបង្កើនការប្រុងប្រយ័ត្នជាងមុនតែប៉ុណ្ណោះ។ យ៉ាងណាមិញ ភាគីយោធាមីយ៉ាន់ម៉ាហាក់ដូចជាមិនដែលខ្វល់ខ្វាយនឹងការព្រមានរបស់ថៃឡើយ ដោយពួកគេនៅតែបន្តបើកការវាយប្រហារតាមអាកាស និងផ្លោងគ្រាប់យ៉ាងគគ្លើន រហូតធ្លាយចូលមកបំផ្លិចបំផ្លាញផ្ទះសម្បែង សំណង់សាធារណៈរបស់ថៃខូចខាតអស់ ១៧ខ្នង និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋថៃនៅតាមព្រំដែនឱ្យរត់ភៀសខ្លួនទាំងយប់។
ព្រឹត្តិការណ៍នេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ថា នៅក្នុងស្ថានភាពទាល់ច្រក និងត្រូវប្រឈមមុខជាមួយប្រទេសជិតខាងដែលមានកម្លាំងយោធាខ្លាំងក្លា និងកំពុងដាច់ខាតក្នុងសង្គ្រាម រដ្ឋាភិបាលថៃបានត្រឹមតែប្រើប្រាស់យុទ្ធសាស្ត្រ «ទន់ភ្លន់ លេបថ្មអត់ធ្មត់» ដោយហាមប្រាមកងទ័ពខ្លួនមិនឱ្យបាញ់តបត ដើម្បីរក្សាសន្តិភាពបណ្តោះអាសន្ន និងការពារកុំឱ្យភ្លើងសង្គ្រាមឆាបឆេះរាលដាលចូលមកក្នុងប្រទេសរបស់ខ្លួនកាន់តែជ្រៅ៕










