Home តារាអន្តរជាតិ BTS ឈ្នះក្ដីក្នុងសំណុំរឿងរំលោភសិទ្ធិអ្នកនិពន្ធនៅអាម៉េរិក

BTS ឈ្នះក្ដីក្នុងសំណុំរឿងរំលោភសិទ្ធិអ្នកនិពន្ធនៅអាម៉េរិក

156
0

BTS ទទួលបានដំណឹងល្អក្នុងរឿងក្ដីសិទ្ធិអ្នកនិពន្ធនៅសហរដ្ឋអាម៉េរិកបន្ទាប់ពីតុលាការសហព័ន្ធសម្រេចបដិសេធបណ្ដឹងដែលដាក់ដោយអ្នកនិពន្ធបទចម្រៀងជនជាតិអាម៉េរិក Melissa Mays ប្រឆាំងនឹងក្រុម BTS និងក្រុមហ៊ុនពាក់ព័ន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOeanxGSWXlSC1fcE_uIqJFjT_epC7XfZUYzLqJlNCruurNKhH5awa7wGLEdeyGQUtSRSMw10M-FkqDoiSD-fXXX3pNB2rf6To_UBSgJw7VJ4Fy71Xj24SowFM_k5S4-I-gHirLh077KPvUjLima-etQSesr3DL0UdFOOFaCsl_lfgEOYiBOFvQRKY-hI/s1320/image_2026-11-02_15-32-56%20(2).png
យោងតាមសារព័ត៌មាន STARNEWS ចុះផ្សាយនៅថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ ២០២៦ តុលាការសហព័ន្ធសហរដ្ឋអាម៉េរិកប្រចាំតំបន់ Eastern District of Virginia បានចុះបញ្ជីសេចក្ដីសម្រេចកាលពីថ្ងៃទី២២ ខែតុលា ដោយសម្រេចឱ្យភាគីចុងចម្លើយឈ្នះក្ដី និងបដិសេធពាក្យបណ្ដឹងដែលបានធ្វើវិសោធនកម្មរបស់ Melissa Mays។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUkU0tt2r9s1kpE1487FdKlfXib-7o4Y9QPDijmEIJl854q4OnF0R8s1-F3mh_hG-PCxWVjeMHA5koUMz4snwR9jDWDicPa23WhyYPnwnYXCjUH8Z5NhZaZTvthP5W2YEwV6mMIm1Qffk2v6fbFKNr8GEj-qSu1qjYXVRKEIRm7_-d6uplGGFPtQPcpmM/s2048/image_2026-11-02_15-32-56%20(3).png

កាលពីថ្ងៃទី ២៥ ខែសីហា Melissa Mays បានដាក់ពាក្យបណ្ដឹងដោយចោទប្រកាន់ថា BTS ក្រុមហ៊ុន Big Hit Music, HYBE និង HYBE America បានយកបទចម្រៀងដែលនាងមិនទាន់ចេញផ្សាយទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaDxDj-ZFZke2IVdcRonnpTn9sB0qhhQTg3JnyCBpDF_iCD_u4HKY8RTa97XlLnN8xkMwPsjvBETjqtFrWZfYUQH7I0Iy5LZqOfurzRd0PnCFaLK22bDAiAFoNg9X3NNvu_7jBLLQrA5RVJ8hOB0R3v1EgxNPZw8qdwBVd75XnFeFAh2gReS3Dm5Y1FZ0/s1320/image_2026-11-02_15-32-56.png

ទោះជាយ៉ាងណា តុលាការបានរកឃើញថា ពាក្យបណ្ដឹងមិនបានបង្ហាញភស្តុតាងជាក់លាក់គ្រប់គ្រាន់អំពីបទចម្រៀងរបស់ BTS ដែលត្រូវបានចោទថារំលោភសិទ្ធិអ្នកនិពន្ធនោះទេ។ ទោះបីជាភាគីដើមបណ្ដឹងបានដាក់ពាក្យបណ្ដឹងកែសម្រួលឡើងវិញកាលពីថ្ងៃទី៨ ខែតុលាក៏ដោយ ក៏តុលាការនៅតែសម្រេចបដិសេធ ដោយសារមិនបំពេញតាមលក្ខខណ្ឌច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVYPomnq0lYqTUPuri4yvfz-kX16nPYO7QYvKCVulspxOqjJ8rUMLcIHcFHGhviFeI2L__GEq_TGd9FeIO5EBZpoiycaGkyNFdJqYq0SvB_IFt8NZmmh2qOwzuhcsFCcjIZLE-2bxj7Zd7b_r4sb8f-U_wj1haTlGN1gxQgO-r9xKjvlTAT-s3Vss12-I/s2048/image_2026-11-02_15-32-58.png
ទោះយ៉ាងណាក៏ដោយ BTS នៅមានវិវាទសិទ្ធិអ្នកនិពន្ធមួយទៀត ពាក់ព័ន្ធនឹងបទ «SWIM» ដែលជាបទចម្រៀងនាំមុខក្នុងអាល់ប៊ុមទី ៥ «ARIRANG»។ តាមការរាយការណ៍ អ្នកនិពន្ធចម្រៀងជនជាតិអាម៉េរិកចំនួន ៣រូប រួមមាន Steve Cooper, John Sandler និង Graylin Johnson បានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី ៨ ខែកក្កដា នៅតុលាការសហព័ន្ធប្រចាំតំបន់ Central District of California ដោយអះអាងថាបទ «SWIM» បានរំលោភលើសិទ្ធិអ្នកនិពន្ធរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKElB4oeRo38jfAR3GKIg79xLV5xHmMeiy9xlyCDxWMZz2tWYAanpidZ3dcT8bPKYQlRPod1w10kABx72Ke7z876Xzr0EPpuvCaRAZyG7T9BH289zvVfz4CHxDuZ-vq3HLuSRI4G4ayNw4Y9AqHAplizS_QG9HdMY4ShQiHNCX5tYIbVLkY-2Bhf562P8/s1320/image_2026-11-02_15-32-58%20(2).png

ក្រុមអ្នកប្ដឹងបានអះអាងថា មានភាពស្រដៀងគ្នាយ៉ាងខ្លាំងរវាងបទ Demo ដែលពួកគេបានបញ្ចប់នៅខែមីនា ឆ្នាំ ២០២៥ និងបទ «SWIM» របស់ BTS ដោយលើកឡើងពីភាពស្រដៀងគ្នានៃភ្លេង បន្ទរ ចង្វាក់ និងទំនុកច្រៀង។ ពួកគេក៏បានទាមទារសំណង និងការបែងចែកប្រាក់ចំណូលផងដែរ។ ជាការឆ្លើយតប ក្រុមហ៊ុន Big Hit Music បានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា វាគ្រាន់តែជាការអះអាងឯកតោភាគីពីភាគីដើមបណ្ដឹងប៉ុណ្ណោះហើយបទ «SWIM» គឺជាស្នាដៃដែលត្រូវបានបង្កើតឡើងដោយឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuUuN8OzJKTp5FmaRs9N67FYYwdVE7ZzoZ_n2dU78BDh3o-g3tOTVQkPozB7yrkGIkMHbNNGzWkjJMa6qB4ddBEoXRWOXtGRLrQfd09_RS3HxcjG1UbXo16Ce6q5MbeZPJdCNREYVHDK1ZnCbUf2C2RiCe2ZMBSi9OU71ZDy3suCu03acvm5jHdH0CYbU/s1308/image_2026-11-02_15-32-55.png

គួរបញ្ជាក់ថា ការឈ្នះក្ដីក្នុងសំណុំរឿង Melissa Mays គឺជាលទ្ធផលវិជ្ជមានមួយសម្រាប់ BTS និង HYBE ប៉ុន្តែវាមិនមានន័យថាវិវាទពាក់ព័ន្ធនឹងបទ «SWIM» ត្រូវបានបញ្ចប់ដូចគ្នានោះទេ ព្រោះសំណុំរឿងទាំងពីរមានភាគី និងការចោទប្រកាន់ផ្សេងគ្នា៕