Home តារាជាតិ ទឹកចិត្តប្រពៃណី! វណ្ណដា ឧបត្ថម្ភជាង២លានរៀលទៅកាន់ទូកង មហាគជសីហ៍ធិបតីបារមីទួលអស់លោក

ទឹកចិត្តប្រពៃណី! វណ្ណដា ឧបត្ថម្ភជាង២លានរៀលទៅកាន់ទូកង មហាគជសីហ៍ធិបតីបារមីទួលអស់លោក

156
0

តារាចម្រៀងរ៉េបដ៏ល្បីល្បាញ ម៉ាន់ វណ្ណដា បានបង្ហាញទឹកចិត្តសប្បុរសធម៌ និងការចូលរួមលើកស្ទួយប្រពៃណីជាតិខ្មែរតាមរយៈការឧបត្ថម្ភថវិកាចំនួន ២,៥០០,០០០ រៀលដល់ទូកង «មហាគជសីហ៍ធិបតីបារមីទួលអស់លោក» សម្រាប់ជួយផ្គត់ផ្គង់ការចំណាយក្នុងការចូលរួមប្រកួតប្រណាំងទូក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqaVFv5_Q1ubO70zY_0r66w8JHfFAoY-BrrzXuCSQ5cQJ5EF8E4nQzr8rvU_N1dTejaP1pYFAM6-FpiihprJlo_7h9B34N0tlfmfHGdY5Mwz9Znu7YZEt4xjOqKLcjqzm9UFHbo6SG2krdaTTmrt6XOztgUSwaOv_ofqodieLZt1Lr9IvvOt0ovpsMNVc/s1513/image_2026-11-02_13-44-54.png

យោងតាមសារថ្លែងអំណរគុណរបស់គណៈកម្មការទូកង កាលពីថ្ងៃទី៣១ ខែតុលា បានឱ្យដឹងថាថវិកាឧបត្ថម្ភរបស់តារាចម្រៀងរូបនេះនឹងត្រូវប្រើប្រាស់សម្រាប់ការចំណាយផ្សេងៗក្នុងការរៀបចំនិងការចូលរួមប្រកួតប្រណាំងទូករយៈពេល ២ថ្ងៃ គឺថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា នៅមុខវត្តល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល។ ក្នុងឱកាសនោះគណៈកម្មការទូកង បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វណ្ណដា ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមជួយគាំទ្រដល់សកម្មភាពប្រពៃណីជាតិ និងជួយសម្រាលបន្ទុកចំណាយរបស់ក្រុមទូកង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgafvW2nfb6PIj_SxKkhQMVFlkPCIkjvGH76cGp_ewVO-Fzp0VK6-00EszP_Q00t4xrQKQCGZLRo1Gn4VOtlSD87lJMyEnYQy5-3w_iBbJ6LWowJzffI3lPVcFovbCENTgjVehKk2LntLYpL7XV6O019k05_bv87PtaKNTGnskOpQzjhKAlmIhY_dQzorE/s2048/image_2026-11-02_13-44-55.png

គួរឱ្យដឹងថា កម្មវិធីប្រណាំងទូកង សង្គ្រោះកុមារកម្ពុជា (មូនិធិដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា ) ទូកង «មហាគជសីហ៍ធិបតី បារមីទួលអស់លោក» គឺជាម្ចាស់ពានលេខ១ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiniMx5gLxoEai6x5r9TOiHe8n-6rEvllNbP2alePHn7MNdL72yifoAumvPWs16vu1jLZ2jBElm5b-ge-YTcsI5P_bYQfbyX24RXPIvSwvkXekQ5zf4Nmn_gGq03lechWpc2l1EQrCdKt8vfDZqNqqNyWN_onHHfJnybXXg4w0igrL5NoTdKYOTvIrydNk/s803/image_2026-11-02_14-00-10.png

សកម្មភាពនេះបានបង្ហាញពីការចូលរួមចំណែករបស់សិល្បករខ្មែរក្នុងការគាំទ្រប្រពៃណី និងវប្បធម៌ជាតិ ព្រមទាំងជាគំរូនៃការចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgheqCIF2UZ1iqUb-Ko8JVVNsf8e3MEJ2R042OBc50G9Z-kLDAKDouPozgtbWZolRNI802SD5YRnJhWLcOvScW7Ef5AaQVnsT48dm1hAIwl4Rl3xm800ImmU4fEvfw1nj1KSvdRRARLyk9dVzosrQ7QrvqBDw8mf4CKg1zNnqiSY6EoLw5BN-Y4sy_k_wQ/s2048/image_2026-11-02_14-00-14.png
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមហាជនទើបតែមានការចាប់អារម្មណ៍ជាពិសេសទៅលើបវរកញ្ញា ដេត ស្រីនាឌ បន្ទាប់ពីនាងចូលរួមជាអ្នករាំក្បាលទូក និងបានឧត្ថម្ភទៅកាន់ទូកងផងដែរដែលបញ្ជាក់ថាសកម្មភាពនៃការគាំទ្រការប្រណាំងទូកងកំពុងទទួលបានការចាប់អារម្មណ៍ពីសិល្បករ សិល្បការិនី ដែលជំរុញការថែរក្សាប្រពៃណីមួយនេះឱ្យស្ថិតនៅក្នុងបេះដូងកូនខ្មែរគ្រប់ៗរូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnqRgYpv6RhEehvxTzJ-mNTJX3vs6CyYDXbD8mfNBj5VgkE82sietpcUzyc9Pn2uQpvXZ4wHSsjQcmtSI5uhqXrdAZO9QowTdY4XJ9rkwwWVYKpVVBYO-hlXhL_CLuQlv1jCXNWUkix97Z9Y-y3yBjucMxWdB4RBjVxMCtowSaNMaHos-UnednTyiBJzo/s2048/image_2026-11-02_13-44-56%20(2).png

សម្រាប់តារាចម្រៀង វណ្ណដា បានចូលរួមមនុស្សសង្គមជាច្រើនក្នុងអាជីពរបស់ខ្លួនក្រៅពីការងារសិល្បៈ ជាពិសេសលោកនិងសិល្បករផ្សេងទៀតក៏ត្រៀមចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕