Home តារាជាតិ Mina ទទួលបានការសរសើរក្រោយនិយាយពាក្យ «អូន» ជំនួស «ខ្ញុំ» ជាមួយនឹង ខេ

Mina ទទួលបានការសរសើរក្រោយនិយាយពាក្យ «អូន» ជំនួស «ខ្ញុំ» ជាមួយនឹង ខេ

237
0

តារាចម្រៀង Mina បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិសរសើរចំពោះការប្រើប្រាស់ពាក្យពេចន៍របស់នាងជាមួយនឹង ខេ នៅក្នុងកម្មវិធីផតខាស់។ ក្រៅពីការចាប់អារម្មណ៍ចំពោះការនិយាយស្តីថា «អូន» អ្នកគាំទ្រក៏បានដឹងបន្ថែមទៀតចំពោះការតស៊ូរបស់ Mina ទម្រាំអាចសាងកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃឆ្លងកាត់ការលំបាកជាច្រើនខណៈចេះរកលុយតាំងពីអាយុ៨ឆ្នាំ និងធ្លាប់ជាអតីតអ្នករាំរបស់តារាចម្រៀង មាស សុខសោភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9VnLCHGauziBhYE0gfGSsEcrQY95CTU44K2UkpNoAND4S8E-45-digG0wDX-AWuI7bfpWCj13RJF63exdYl7KGjVhGWfSJfQoEtMWjq0Bg4b-AmeCiGQf3zHxmPhYRdwZygq_gtiRDtjvfMFtYOP8q7oc-474Jf6lJg88CXBkuh2CnJmScBg73BoASYM/s2048/image_2026-11-02_09-38-24.png
ថ្មីៗនេះ Mina បានចូលរួមកម្មវិធីផតខាស់របស់ ខេ ដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍បន្ថែមលើនាងជាពិសេសពីប្រវត្តិតស៊ូរបស់ Mina មុនពេលក្រសោបប្រជាប្រិយភាពនៅលើអាជីពសិល្បៈ។ ការចូលរួមលើកនេះបន្ទាប់ពី Mina ទើបតែទម្លាក់បទចម្រៀងថ្មីនៅលើទីផ្សារមានចំណងជើងថា «𝗦𝗹𝗔𝗬»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFmtNlJu-dLhOfcidsNn5Wpk_2mZG1CWB5tohMZKBYUKJLy-Ryb9Ign8QYEMYcdplUDNcEdF8rSbe7dv1GZNCuKnICAKcLp1zHCP0NmMMzfn1dQd1muA9aACcBze-0pL5_ye0F1JS1K2fFpENKiyOfQ9-euTBhZdgPyVST3IjXLrYLJkB4Y3D1UkJjXwk/s2048/image_2026-11-02_09-38-26.png

យ៉ាងណាមិញ ការចូលរួមរបស់ Mina ត្រូវបានទស្សនិកជនមានការចាប់អារម្មណ៍ជាពិសេសបន្ទាប់ពី Mina បាននិយាយជាមួយនឹង ខេ ជាមួយពាក្យថា « អូន» ជំនួសឱ្យការហៅឈ្មោះខ្លួនឯង ឬប្រើពាក្យថា អូន។ ពាក្យសម្តីរបស់ Mina ដែលហៅថា អូន នេះបានធ្វើឱ្យមនុស្សជាច្រើនសរសើរថានាងនិយាយពីរោះ ជាពិសេសគឺខ្យូតខ្លាំងនៅពេលហៅខ្លួនបែបនេះ។ យ៉ាងណាមិញ ទន្ទឹមនឹងពាក្យពេចន៍សរសើរអ្នកលេងបណ្តាញសង្គមមួយចំនួនបានជំរុញឱ្យនាងកុំហៅខ្លួនឯងថា «អូន» បែបនេះជាមួយនឹងក្រុមការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwkG-8scbOwR5K9a32RrZR4zijDtDAs-rG-9UGYCwj1zzTv_59pdJPHYvwfcljl6Cb6OOQwtWVBt_0a271OtDGCMU-xFmTbtbhJqfNaBY7bQoUy_y2kRgGgDrlDu1qEeV7-a-DBqWEnzKK_s-DnE_ygnxN0TITMX9Osh8mu-r7NthYHMelORWOaCAsozQ/s2048/image_2026-11-02_09-38-31.png

នៅក្នុងកម្មវិធីផតខាស់ Mina ក៏បានរៀបរាប់ពីការតស៊ូរបស់ខ្លួនដែលខិតខំតស៊ូជាមួយនឹងការងារជាច្រើនទោះបីទើបអាយុ១១ -១២ ឆ្នាំ ហើយថែមទាំងអាចរកលុយបានតាំងពីអាយុ៨ឆ្នាំ។ ពីក្មេងស្រីដែលរស់នៅជាម្តាយ ក្នុងជីវភាពមិនធូរធា ជាមួយនឹងនិស្ស័យស្រលាញ់សិល្បៈ Mina ទទួលបានឱកាសទាំងពីម្តាយនិងអ្នកមួយចំនួនរហូតអាចក្លាយជាអ្នករាំមួយរូប។ អ្វីដែលធ្វើឱ្យនាងចងចាំ ក្នុងពេលដែលទេពកោសល្យរបស់នាងកាន់តែលេចធ្លោ Mina ទទួលបានឱកាសពីតារាចម្រៀង មាស សុខសោភា។ ក្រោយមកនាងក៏ក្លាយជាសមាជិកមួយរូបរបស់ក្រុម 4NIX។ ក្រោយពីរំសាយក្រុម Mina នៅបន្តសកម្មភាពទោលជាតារាចម្រៀងក្នុងក្រុមហ៊ុន K’ve entertainment ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvlSl5aLUfIzrK1HcsWCNV4QzM8gokfdfrHiBAnFanA0z-2hOneOuWxkBAXHyCJHRaMgZ52hhJsTOLXq2lLAjUZo0EaK3EyqnWSsxTBPVAbud6wWPyqQTwNd85RVNV9xQQbFPAK7zD0oWqXWX982JpFWCWEUqGUqqQq0kPOKV-BuKFTwO1fV9EXmKjGaM/s2048/image_2026-11-02_09-38-27%20(2).png

នាពេលបច្ចុប្បន្ននេះ Mina កំពុងមមាញឹកជាច្រើនជាមួយនឹងការប្រគំតន្រ្តីនានា ជាពិសេសស្របពេលនាងកំពុងចេញផ្សាយបទថ្មីរបស់ខ្លួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ-KH6u_UXmh6tKrmoayicXKpYEt1XhpBUn1ki9YL3opXrmmqocHMb7EmV3nERnFhPpO-rnfDjVIgoBSKCFGnWMxdGoJbrEFgR1atquSQPXyD6SWmYEJmfsxLeuq8zj2BAfhrxItsP5PnWrBnrcaOAnSb0wiitYUeaoTPKBy0BA5AVTG3oIsScnPhL_Sg/s2048/image_2026-11-02_09-38-29.png

គួរឱ្យដឹងថា Mina មិនត្រឹមតែមានអ្នកគាំទ្រក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែតារាចម្រៀងរូបនេះក៏មានអ្នកគាំទ្រក្រៅស្រុកផងដែរបន្ទាប់ពីកន្លងមកនេះ Mina បាន Cover បទ «Golden» ក្នុងរឿងគំនូរជីវចល KPop Demon Hunters ៕