Home តារាជាតិ ជី ដេវីត បង្ហាញទម្លាប់របស់ខ្លួនដ៏មិននឹកស្មានដល់ទៅកាន់អ្នកគាំទ្រ

ជី ដេវីត បង្ហាញទម្លាប់របស់ខ្លួនដ៏មិននឹកស្មានដល់ទៅកាន់អ្នកគាំទ្រ

235
0

តារាចម្រៀង ជី ដេវីត បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍សាជាថ្មីនៅក្នុងវិស័យតន្រ្តីបន្ទាប់ពីលោកបានបង្ហើបពីទម្លាប់របស់ខ្លួនដោយអ្នកគាំទ្រមិនបានដឹងពីមុនឡើយគឺគ្រប់ពេលទាំងអស់លោកមិនចង់ថតបទចម្រៀងនោះទេ។ ជុំវិញមូលហេតុនេះ ជី ដេវីត ថាលោកក៏មិនដឹងដូចគ្នាហើយក្នុងរយៈពេល៨ខែចុងក្រោយនេះលោកមិនបានថតចម្រៀងសូម្បីតែ១បទ ប៉ុន្តែបានសរសេរបទចម្រៀងរហូតដល់ទៅជាង៥០បទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbVxivHOgowvA_Z5UL0XGEKhxAyIHT0LQ4u1r0KQJ5RbCulcJ2T_lDiK0vWK28nOkCBTYoc1vTkf0RLSSuObWc0UWMB-_hxm2u1yonqFvnwJgJIEi0DLAQjWx81iRLWDcaHgTkNWR9SqL-r_bWKkHWSLez2fwVYY1RxRx99CborlbqWYLEzYiYtDzAODQ/s1760/image_2026-11-02_10-35-43.png
អស់រយៈពេលជាច្រើនខែមកហើយដែលអ្នកគាំទ្រពុំបានឃើញ ជី ដេវីត ទម្លាក់បទថ្មីនោះទេទោះបីជាកន្លងមកលោកនិង ទេព បូព្រឹក្ស បានរៀបចំជួបជុំអ្នកគាំទ្រស្តាប់អាល់ប៊ុមថ្មីមុនពេលចេញផ្សាយជាផ្លូវការក៏ដោយ។ យ៉ាងណា ទោះបីជាមិនទាន់ទម្លាក់បទថ្មីក្តី ប៉ុន្តែតារាចម្រៀងរូបនេះនៅតែផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រតាមរយៈសកម្មភាពផ្សេងៗជាច្រើនខណៈថ្មីៗនេះទើបតែបញ្ចប់ការប្រគំតន្រ្តីដ៏ធំមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaa2GaMfDNt5yKtTdnGcAGx9UducLYArNnMFFwiRtwo9MGt9FbklfhDSusNh8SOZ-TEq0qTz5cBDcvsnbkAEn9HdOtsq21C-NUbNXUdOv9Z0V7VSIxPe38mwrKCsI9IpbUqYPEBiKy-Q3NNZKCZ9V8jEJjT8uiTqQ8gmlE4-TXMIX_wDT83TgO-bGQu4Y/s1147/image_2026-11-02_10-35-44%20(2).png
ជាមួយនឹងការសំណះសំណាលក្នុងកម្មវិធីប្រគំតន្រ្តី ជី ដេវីត ក៏បានបង្ហាញពីទម្លាប់មួយដែលទស្សនិកជនពុំដែលបានដឹងពីមុនមកឡើយ។ តាមការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុក ជី ដេវីត បាននិយាយថាគ្រប់ពេលវេលាទាំងអស់លោកមិនចង់ថតបទចម្រៀងនោះទេ។ ជាតារាចម្រៀងដ៏ល្បីម្នាក់ប៉ុន្តែបែរជាមិនចង់ថតបទចម្រៀងនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំង ខណៈ ជី ដេវីត ថាលោកក៏មិនដឹងដូចគ្នាគឺលោកមានអារម្មណ៍ថាខ្ជិលថតសំឡេងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG43EsDFFXFFIE8xjC_ZFrMd0uZYIV12lGEHurYWTHbvMBwXm8cX_BPGKPHTgAKWX8KznkNR46ieWqSoid1V4enAZe3N2JVvSnAAZs46gOkdKF3ACKySrKMiq5Zx8fqOhaMH7cN8QTEUDH3TgHljsOBgKm54WFNO1Lta5YS7FbZ5HGgJwQipP7NIxib3c/s1760/image_2026-11-02_10-35-51%20(2).png

ជី ដេវីត បានលើកឡើងទៀតថាក្នុងរយៈពេល៨ខែចុងក្រោយនេះលោកមិនបានថតចម្រៀងសូម្បីតែមួយបទ។ អ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលគឺថាទោះបីជាលោកមិនបានថតបទចម្រៀងថ្មីក្តីប៉ុន្តែរយៈពេល៨ខែមកនេះលោកអាចសរសេរបទចម្រៀងបានទៅដល់ជាង៥០បទឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihuQki9MB6KH91Ovj9fEUMrHcSwNsdZ3zTHwRGhUv8gl9QTywUiAhG3aCfO9tLUnQSwNbxgko4RRG4jo1wT-4LpFo_2jg1WrTv4342_hc0X2WXc6sGHpzdudupKl1b9rIuEaTk14lMZNUDz4TsAnkHXVWlcMmf_Q0npL4G0vJlmxiyMK4TZwyKtEq0-zQ/s4096/image_2026-11-02_10-35-52.png

គួរឱ្យដឹងថាមុនពេលកសាងអាជីពតាមរយៈសកម្មភាពឯករាជ្យ តារាចម្រៀង ជី ដេវីត ធ្លាប់បានតែងនិពន្ធឱ្យតារាចម្រៀងល្បីៗជាច្រើនក្នុងនោះក៏មានបទចម្រៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ ផងដែរ។ នេះមានន័យថា ទេពកោសល្យរបស់ ជី ដេវីត គឺលើសពីតារាចម្រៀងទូទៅដែលអាចសាងប្រជាប្រិយភាពទៅកាន់សិល្បករផ្សេងៗតាមរយៈស្នាដៃរបស់លោកបាន៕