Home តារាជាតិ Tho Meet រងការរិះគ.ន់យ៉ាងខ្លាំងក្រោយយកពាក្យ «Scammer» មកធ្វើជាចំណងជើងបទចម្រៀង

Tho Meet រងការរិះគ.ន់យ៉ាងខ្លាំងក្រោយយកពាក្យ «Scammer» មកធ្វើជាចំណងជើងបទចម្រៀង

249
0

តារាចម្រៀងនិងជាអ្នកនិពន្ធ Tho Meet សិល្បករក្នុងទ្រនំសាន់ដេកំពុងរងនូវការរិះគន់និងការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីយកពាក្យ «Scammer» មកធ្វើជាចំណងជើងបទចម្រៀងរបស់ខ្លួន។ អ្នកមួយចំនួនបានសម្តែងការហួសចិត្តយ៉ាងខ្លាំងនៅពេលឃើញពាក្យមិនល្អក្លាយជា Trend រហូតលេចឡើងនៅក្នុងបទចម្រៀង ខណៈអ្នកខ្លះថាបើថៃឃើញមិនដឹងខ្មាសគេយ៉ាងណានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvQGZhQqaPKp2ZBa7DqKiJfEAymj2gJV2vkZbz59q46yEWmdgvCM65iwPDJLx_DYEXU5uGGkMokahbEH0ae3o28J5Zmy6WkemaPci0IJnqSX5dribjoglFJUyDG1APX-KPbI7q0UVBLG53pWmItemO7xlaNnAvWUSGd7MuSxY8Q4uH1e2ILj1pxgE3oY/s2048/image_2026-10-31_13-43-57.png
ប្រទេសកម្ពុជាបានរងនូវរូបភាពនិងជាប់ឈ្មោះមិនល្អដោយតែពាក្យ «Scam» ក្នុងបរិបទនៃការឆបោកតាមប្រព័ន្ធអនឡាញ និងបណ្តាញសង្គម រហូតធ្វើឱ្យកម្ពុជាត្រូវខូចឈ្មោះដោយសារតែរឿងនេះបើទោះបីជាប្រទេសដទៃមានករណីនេះដូចគ្នាក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9pp2TLxhqZYKSJPzJ8Go2MMMeKUwSJtmCMZ2-R2nF-mazVFj-Wg84RieZ9POZjZ23Iqv1rLvyhewelfhqoITGnZpHZg7Y3i7vOC44YqXImxZ8sf8sPuVtm5smw6Gokw4NWUcmCHP5zqOQMlYGlXN1JwZm_z6O9WLhpVZxmNK5o_3QG4zizu72xnYmQr0/s2048/image_2026-10-31_13-43-58.png

ទន្ទឹមនឹងពាក្យ «Scammer» ស្ថិតក្នុងបរិបទនៃការបោកប្រាស់គេស្រាប់តែឃើញ Tho Meet ដែលទើបក្លាយជាតារាចម្រៀងក្នុងផលិតកម្ម សាន់ដេ បានចេញផ្សាយបទចម្រៀងមួយបទធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់យ៉ាងច្រើន។ បទ «អូនជា Scammer » ពីតារាចម្រៀង Tho Meet បានចេញផ្សាយជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយការតែងនិពន្ធគឺជាស្នាដៃលោកផ្ទាល់ក្នុងប្រភេទបទមនោសញ្ចេតនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP8ucXk7D5OVqNYaKzTQ1bBFTrfsgrMQmAt7VmprCp4jdX3SNmGDzx7Gb1cteGYco5vjyvRRLZJNp6tuWPj73DBc1vHa1zqth5FYlqoTRoux_TqRqcf2SSb8oeIxBpL-vDS933N7XKDDaeARq2FDk0vLBD6wVTi0yiC2LFQCcqDxqv1vjiovMGQFFgRac/s1345/image_2026-10-31_13-43-59.png
ទោះបីជាបទនេះនិយាយពីស្នេហា ប៉ុន្តែអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិរិះគន់ដោយគិតថាពាក្យ «Scammer» មិនគួរយកមកដាក់និងប្រើក្នុងបទចម្រៀងនេះនោះទេខណៈដែលកម្ពុជាកំពុងរងគ្រោះនិងល្បីដោយសារតែរឿងនេះ។ អ្នកផ្សេងទៀតថាពាក្យ «Scam» ពុំគួរក្លាយជាពាក្យ On Trand នៅលើបណ្តាញសង្គមរហូតដល់ថ្នាក់មកប្រើលើបទចម្រៀងឡើយ។ អ្នកខ្លះយល់ថាចំណងជើងបទចម្រៀងគួរតែមានការពិចារណាឱ្យបានហ្មត់ចត់ ជាពិសេសចំពោះពាក្យដែលអាចបង្កើតការយល់ច្រឡំ ឬមានអត្ថន័យអវិជ្ជមានក្នុងសង្គម។ ទន្ទឹមនឹងនេះ ក៏មានចម្ងល់ថា តើការជ្រើសរើសពាក្យ «Scammer» នេះជាការចង់ទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកស្តាប់ឬយ៉ាងណា។ អ្នកមួយចំនួនថែមទាំងចោទប្រកាន់លោកថាលើកស្ទួយពាក្យ Scammer ខណៈអ្នកផ្សេងទៀតជំរុញឱ្យលោកលុបបទចម្រៀងនេះចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAJmPBUcS9dcfaT2rvayoQcmxG1tJv5TANImuwizRlORNU9ho4KxEA9Gjd4b6izRibBpy8cb6cFYVcI-EgS-DA5s99QQLFd0OgA1p8QC3W6U6ms9bYsyJhsm-EG5W29zrNB_MvmlOdIDZDD1WbkuCgAFJAAhPF77Uo5zhQIM35SxfuGvaYRyYFLyWMGi8/s960/image_2026-10-31_13-44-00.png

គួរឱ្យដឹងថា Tho Meet គឺជាអ្នកនិពន្ធបទចម្រៀងមួយរូបដែលមានស្នាដៃជាច្រើនក្នុងវិស័យចម្រៀងខ្មែរ។ កន្លងមក លោកបានចូលរួមបង្កើតស្នាដៃជាមួយតារាចម្រៀងល្បីៗជាច្រើនរូបរហូតបានវិវត្តន៍ខ្លួនមកធ្វើជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេវិញ៕