Home ព័ត៌មានអន្តរជាតិ យុវជន Gen-Z អាល្លឺម៉ង់ ប្រែក្លាយរាត្រីបុណ្យ Halloween ទៅជាចលនាកុបកម្មទ្រង់ទ្រាយធំ

យុវជន Gen-Z អាល្លឺម៉ង់ ប្រែក្លាយរាត្រីបុណ្យ Halloween ទៅជាចលនាកុបកម្មទ្រង់ទ្រាយធំ

629
0

កក្រើកអាល្លឺម៉ង់! រាត្រីនៃពិធីបុណ្យ Halloween បានប្រែក្លាយជាសមរភូមិដងផ្លូវគគុក ក្រោយក្រុមបាតុករ Gen Z បន្លំខ្លួនវាយប្លន់ហាងទំនិញ និងប៉ះទង្គិចជាមួយប៉ូលីសរងរបួសជាង ១០០នាក់ ជុំវិញវិបត្តិថ្លៃដើមរស់នៅ និងគម្រោងកាតព្វកិច្ចយោធា ស្របពេលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiecG94KUaqOjguXBMrC0FcE78V-S1tXdXaqQUIs-JS8bGezAc8wbrfZr8V-WEUWNz76IvgG3oxN0-saGXt7OHAsqc6AI8gdR2WkRkfc5TmXfvEOg9I7cCxnLn7WV-0ymKR3jF4LrUzVbv5yYAGeC4r-hHcL-3zNQszOT9SkCGic21ZA73ruweeanbbKq4/s728/photo_2026-11-02_09-40-04%20(2).jpg
_____________
ពីការតវ៉ាជុំវិញវិបត្តិជីវភាព ទៅជាសមរភូមិតាមដងផ្លូវ! ក្រុមបាតុករពាក់របាំងមុខ និងខ្លះស្លៀកពាក់ជាតួអង្គក្នុងរឿង បិទបាំងខ្លួនជិតៗ​ បានប្រែក្លាយរាត្រីបុណ្យខ្មោច Halloween ឱ្យទៅជាចលនាកុបកម្មទ្រង់ទ្រាយធំ វាយប្លន់ហាងលក់ទំនិញ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ រហូតបង្កឱ្យប៉ូលីសជាង ១០០ នាក់រងរបួស។ ការនេះបានផ្ទុះឡើងចំពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ស្រាប់ ដែលជំរុញរដ្ឋាភិបាលប្រទេសជាច្រើននៅអឺរ៉ុប ​​អំពាវនាវពលរដ្ឋឲ្យទិញស្បៀងស្តុកទុក និងរៀបចំខ្លួនទប់ទល់នឹងវិបត្តិដែលហៀបនឹងកើតមាននាពេលខាងមុខ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1U6laXGUon5h-6f48FNk8n5hmqmJr-fN1SziqINfHFsmAxcJ-1yyepA-rcnqRawjYZQj-S1U3vZDAPetm8RyTkRy8cbDV68PWWKmlKDefVE5rCjZPoqTW3MW3kLIMFUHLCVLuhgZNbCIYhyphenhyphenW2K8TFfqEFA-sjcsu0VA_IoED3ehqOIFzI5zoL63Z2_PE/s1280/photo_2026-11-02_09-40-04.jpg
យោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗ រួមមាន BBC និង Reuters នៅថ្ងៃទី១ វិច្ឆិកា បានរាយការណ៍ថា ចលនាបាតុកម្មដែលរៀបចំឡើងដោយក្រុមយុវជនជំនាន់​ Gen Z ក្រោមស្លាកឈ្មោះ “Gen Z regelt” នៅក្នុងក្រុងជាង ៣០ ទូទាំងប្រទេសអាល្លឺម៉ង់ បានប្រែប្រួលទៅជាអំពើហិង្សាដ៏អនាធិបតេយ្យនៅពេលរាត្រី។ នៅក្នុង​ក្រុង Frankfurt ក្រុមបាតុករជ្រុលនិយមពាក់របាំងមុខ បានវាយកម្ទេចកញ្ចក់ហាងទំនិញចំនួន ១៧ កន្លែង ព្រមទាំងបានលួចប្លន់យកសម្ភារ និងស្បែកជើងម៉ាកល្បីៗយ៉ាងគគ្រឹកគគ្រេង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកបង្កកុបកម្មបានប្រើប្រាស់ដបទឹក, ដុំថ្ម, និងគ្រាប់បែកសាំង គប់ប្រហារទៅលើកម្លាំងសមត្ថកិច្ច ដែលបង្ខំឱ្យប៉ូលីសអាល្លឺម៉ង់ត្រូវប្រើប្រាស់ឡានបាញ់ទឹក និងហ្គាសទឹកភ្នែកដើម្បីគ្រប់គ្រងស្ថានការណ៍ ព្រមទាំងបានចាប់ខ្លួនមនុស្សចំនួន ៥៤ នាក់ភ្លាមៗ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTJOnFv0zHiDeKNMEdstGJTs1iyno-i2p2PsbT1AHUzWSOSrTVKWo0E-5e7GiLyzTh7eyN0ot0nfRg4Wpz3uNiE2D7PLvhqpzLHW-HWI0IyRgFKORRa8KexxtekVbMQTBOKR4W1UNLOtLLI5XqLfjb8u2y0lD_44AxtS4U0fNmbTEGSnGs5Lb4kMM28bg/s1280/photo_2026-11-02_09-40-05.jpg
ភ្នក់ភ្លើងកុបកម្មនៅលើដងផ្លូវនៃប្រទេសអាល្លឺម៉ង់នាពេលនេះ គឺមានការជាប់ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងខ្សែច្រវាក់វិបត្តិសកលលោក។ ឫសគល់នៃកំហឹងរបស់ក្រុមយុវជន គឺកើតចេញពីការហក់ឡើងនៃថ្លៃដើមរស់នៅ និងវិបត្តិអតិផរណាដ៏ធ្ងន់ធ្ងរ ដែលរុញច្រានដោយផ្ទាល់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា។ សង្គ្រាមអូសបន្លាយរបស់ប្រទេសមហាអំណាច បានធ្វើឱ្យតម្លៃថាមពល និងប្រេងសាំងនៅអឺរ៉ុបហក់ឡើងដល់កំពូល ខណៈរដ្ឋាភិបាលអាល្លឺម៉ង់បានបង្វែរកញ្ចប់ថវិកាជាតិរាប់ពាន់លានទៅលើវិស័យយោធា ការពារជាតិ និងការណែនាំគម្រោងកាតព្វកិច្ចយោធាឡើងវិញ ដោយកាត់បន្ថយថវិកាលើវិស័យអប់រំ និងសុខាភិបាល ដែលធ្វើឱ្យជីវភាព និងអនាគតរបស់ប្រជាជនក្នុងស្រុកធ្លាក់ក្នុងភាពមិនច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ5A-xC_AwnQci0P1PcEgn9uBLp_vTWli05-Wc1FLj-AyyEnMWzHEcm2-s26vn2R37plg1uXqkY64c7UVlmjwp5VTk5QgSy-eja2Du7lPWp2Sq8NitXN_7IJmAW0wFuWVZtH4qVE0IY_axcU1neh6K7tMtpiCAtaKMgZpVQh6Xmxkn-amDAaPdoEOhKwQ/s1024/photo_2026-11-02_09-40-06.jpg
 
ព្រឹត្តិការណ៍កុបកម្មដ៏ហិង្សានៅក្នុងប្រទេសអាល្លឺម៉ង់ មិនមែនគ្រាន់តែជាការមិនពេញចិត្តចំពោះបញ្ហាក្នុងស្រុកនោះទេ ប៉ុន្តែវាគឺជាសញ្ញាព្រមានដ៏គួរឱ្យព្រួយបារម្ភមួយ ដែលបង្ហាញថា «កម្តៅសង្គ្រាម និងវិបត្តិភូមិសាស្ត្រនយោបាយសកល» កំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឆ្នាំងបាយ សន្តិសុខស្បៀង និងការរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់ រហូតធ្លាយទៅជាចលនាបះបោរដែលពិបាកគ្រប់គ្រង៕