Home តារាជាតិ គូស្នេហ៍ Goofy រងការចោទប្រកាន់ថាជាស្រី KTV

គូស្នេហ៍ Goofy រងការចោទប្រកាន់ថាជាស្រី KTV

187
0

គូស្នេហ៍របស់អ្នកចម្រៀង Goofy ត្រូវរងនូវការចោទប្រកាន់ពីគណនីហ្វេកប៊ុកមួយថានាងគឺជាអតីតស្រីដែលបម្រើការងារនៅ KTV។ ជាមួយនឹងការចោទប្រកាន់នេះ ឆាខ្វៃ (Cha Kvai) ដែលជាបណ្តាញសង្គមរបស់គូស្នេហ៍ Goofy បានប្រកាសដោយចាត់វិធានការតាមច្បាប់ចំពោះការបរិហាកេរ្តិ៍នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjb52rEuQVYpULZwI5T3b2K99lBt3oFw2xnRbeZ03Jnchvup83WO_RAb-VT7Z0IjjsuSMd0iWBF-821Pffxs9siH2kh3ScqinwVMv3v91noMY5YyjLcpKghw2bUqN3UP7LAx97sYWmquhq6KarDEQSq1bp6LiEgrvcqOMUT_Lhs4Ul4UJ6jXkmuOx7_-4/s2048/image_2026-11-02_08-55-47%20(3).png

ទើបតែសម្រាលកូនទី៣បានចំនួន១៧ថ្ងៃ ឆាខ្វៃ ត្រូវប៉ះទង្គិចផ្លូវចិត្តម្តងទៀតបន្ទាប់ពីឃើញគណនីមួយដែលមានឈ្មោះថា «Hea Youn» បានបង្ហោះបរិហាកេរ្តិ៍នាងថាជាស្រីខារ៉ាអូខេដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាងនិងញុះញង់ឱ្យមានការរើសអើង។ គូស្នេហ៍អ្នកចម្រៀងរ៉េប Goofy បានបង្ហោះនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «សូម បុគ្គលម្ចាស់ Facebook Hea Youn បញ្ឈប់សកម្មភាព បរិហាកេរ្តិ៍ខ្ញុំជាបន្ទាន់ (បរិហាកេរ្តិ៍ថាជាស្រី KTV) និងញុះញង់ឱ្យមានការរើសអើងមកលើខ្ញុំ និងបំផ្លាញកិតិ្តយសរបស់ខ្ញុំ….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlAfXZfxrSvqaECcupoF0oo0AMBdTgbcVqJuTXL3ObrUD2FrB4cJrFBdMJ3qdT6CzecmFkL7CEbHUSqP3F27joUAG-3SLPmo_4VS0pw49PvNp3ctR-afc_Hnuh7mDlykbHTNkxFgJU4sRuarJR823a5mPI7ENCzvGvbxgBL-BcE0zaYpIYdHu79zC3pbg/s2048/image_2026-11-02_08-55-49.png

ឆ្វាខ្វៃ បានបញ្ជាក់ទៀតថា មេធាវីរបស់នាងនឹងទាក់ទងទៅកាន់គណនីនេះដោយសារតែបានបង្ហោះបរិហាកេរ្តិ៍នាងជាច្រើនសារ និងជាច្រើនឆ្នាំមកហើយ ។ នាងក៏បានបង្ហាញទៀតថា នាងទើបសម្រាលកូនបាន១៧ថ្ងៃប៉ុណ្ណោះ សុខភាពមិនទាន់ជាសះស្បើយ ខណៈបុគ្គលនេះបានរំលោភបំពាន គំរាមកំហែង ដល់ផ្លូវចិត្តរបស់នាង។ គូស្នេហ៍ Goofy បានសង្កត់ធ្ងន់ចុងក្រោយថា «សូមបញ្ឈប់និងដោះស្រាយជាមួយខ្ញុំតាមច្បាប់មេធាវីខ្ញុំនឹងទាក់ទងទៅ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz6Bj4GMhyxNnEdo2aJk5dTRKQJKRWopM7iVMxR1-cNkQu229vNFFg_FU-_DJcnlgLK8Pvz_myNdQWXcEjTTD3Q27lP6ESpuVOABR_uAAxQGFlX_vVzV-7fblCS9wr26SpvNeSe4IINHZ-GwapLRrM1XqCjP3MnQjqiQXQtGpAML3T9Tfmo_8yjcfoT2M/s2046/image_2026-11-02_08-55-46%20(2).png

បន្ថែមលើការបង្ហោះខាងលើនេះ ឆាខ្វៃ ក៏បានបញ្ជាក់ក្នុងខម្មិនទៀតថាគ្រួសាររបស់នាងមិនមែនអ្នកអត់ដល់ថ្នាក់ឱ្យនាងត្រូវទៅលក់សេវាកម្មផ្លូវភេទ ឬក៏ធ្វើការតាមហាងនោះទេ។ នាងបញ្ជាក់ថានាងនឹងប្ដឹងពីបទបរិហាកេរ្តិ៍ មិនមែនប្ដឹងគណនីហ្វេកប៊ុកខាងលើនេះពីបទជំពាក់លុយទេពីរករណីផ្សេងគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwkzrCEHJ_Odw_sjIZjTOlU8TRyEpoZL9F2-Bex-MnhenrbLT465zv0taCGW-HRU_yBYgv-pEoGlbJpGHhUh7Wbc2IGsguswIWB94_wtuAoICq3WLQTag0i7gAzJ3dltq5umBku_H2e45Vv_dsexUPULG8H-CxtELI-oEqdkRvkaLH-QaAC7hxXTxjFXU/s724/image_2026-11-02_08-55-50.png

គូស្នេហ៍ Goofy ថាបើនាងជំពាក់លុយគណនីខាងលើនេះអាចតទល់នឹងផ្លូវច្បាប់ ហើយថែមទាំងជំរុញឱ្យយកទឹកប្រាក់ចំនួន៥០០ដុល្លារទុកជួលមេធាវីទៅ។ តាមការបង្ហាញរបស់គណនី «Hea Youn» គឺបានបង្ហោះចោទប្រកាន់ទាក់ទងនឹងលុបកាក់៕