Home ព័ត៌មានអន្តរជាតិ សញ្ញាព្រ.មានសកល៖ មេរោគអេបូឡាឆ្លងរាលដាលឆ្លងចេញពីអាហ្វ្រិកចូលតំបន់អឺរ៉ុប

សញ្ញាព្រ.មានសកល៖ មេរោគអេបូឡាឆ្លងរាលដាលឆ្លងចេញពីអាហ្វ្រិកចូលតំបន់អឺរ៉ុប

536
0

អាសន្នសុខភាពសកល! ពិភពលោកកំពុងប្រឈមមុខនឹងការព្រមានកម្រិតខ្ពស់ ក្រោយវីរុសសម្លាប់មនុស្ស អេបូឡា (Ebola) ប្រភេទកម្រ Bundibugyo បានឆ្លងរាលដាលចេញពីអាហ្វ្រិកចូលទៅដល់តំបន់អឺរ៉ុបហើយ។ ករណីឆ្លងត្រូវបានរកឃើញនៅបារាំង និងស្វីស ខណៈអង់គ្លេសកំពុងស្ថិតក្នុងហានិភ័យខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwOhVi9Kw08r75wWdFJDeCdX1DMf1rsUk-V8eRi2RjulkyyKhp6p3G257R2WqsVBLlTn-1HRL8YHgIosHElSx3SKXMFNfvse5sETRyv_YCTe4e7Pv1VFMwpX1YhkjxysyfZQ_gHS4IGlIyYB5HhfLuAwQJilD_3jSVS4vqJu3X-u_gCekiFtfIQvaKHmM/s568/photo_2026-10-31_12-38-27.jpg
___________
ពិភពលោកកំពុងតែប្រឈមមុខនឹងសញ្ញាអាសន្នផ្នែកសុខភាពសាធារណៈដ៏គួរឱ្យភ័យខ្លាចជាថ្មីម្តងទៀត បន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បានប្រកាសដាក់តំបន់អឺរ៉ុបនៅក្នុងកម្រិតប្រកាសអាសន្នពណ៌ក្រហម ជុំវិញការរីករាលដាលយ៉ាងគំហុកនៃវីរុសសម្លាប់មនុស្ស អេបូឡា។ ការហោះហើរ និងការធ្វើដំណើរអន្តរជាតិបានរុញច្រានឱ្យមេរោគដ៏កាចសាហាវនេះ ឆ្លងរាលដាលចេញពីបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក ចូលទៅដល់បេះដូងនៃតំបន់អឺរ៉ុបហើយ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីលទ្ធភាពនៃការផ្ទុះឡើងជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_8JTSgK4mrlqd8KHyavN1UnhD2SiSqDAh8wNof0DvMRjHuJo78X0-h2iOQUTBxMRlPv-fKlZKwnedFmNJQjIycM4Xvjy-F9E5_WBlrDi7ylThSW0M2IdFpCy6IZBTutHQP55nYUxMvCK29PPrpLCZqB6tfP-aJtmuCwmB41VO8HcogkYt2YR-_xVlC1s/s299/photo_2026-10-31_12-38-27%20(3).jpg

យោងតាមរបាយការណ៍ព័ត៌មានអន្តរជាតិចុងក្រោយ លោកបណ្ឌិត Jean Kaseya អគ្គនាយកនៃស្ថាប័ន Africa CDC បានបង្ហាញទិន្នន័យដ៏រន្ធត់ថា ចំនួនអ្នកឆ្លងវីរុសអេបូឡានៅក្នុងរលកថ្មីនេះ បានហក់ឡើងខ្ពស់ហួស ១០,០០0 ករណីរួចទៅហើយ ខណៈចំនួនអ្នកស្លាប់បានហក់ឡើងដល់ ៥,០០០ នាក់។ យុទ្ធនាការវាយប្រហាររបស់វីរុសនេះ គឺបង្កឡើងដោយមេរោគអេបូឡាទម្រង់កម្រម្យ៉ាងឈ្មោះថា Bundibugyo ដែលមានអត្រាសម្លាប់មនុស្សខ្ពស់គួរឱ្យខ្លាច រហូតដល់ទៅ ៥០ ភាគរយ នៃអ្នកដែលបានឆ្លង។ មេរោគនេះបានផ្ទុះឡើងដំបូងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កាលពីខែឧសភា ហើយបានរាលដាលយ៉ាងលឿនទៅកាន់ប្រទេសជិតខាង រួមមានអ៊ូហ្គង់ដា កេនយ៉ា និងនីហ្សេរីយ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdFVxwGzYAnmXnfAZNaNNBBguASTH_F3U2eGO_qgXXEiwrPOBZQOFMCFRUGGV0BfB16dekNM90_LB-vi8S4q8fN1ahMe3WzZfwQU98Fg8Xd5Um98sYk86MTsc4YD79MIwZscc6cIfGNG8z1444VMCLM5-V9aL6-kYqGl3SG1stKj_s2KpmyaVeuvEnIcA/s599/photo_2026-10-31_12-38-17.jpg

ក្តីបារម្ភកាន់តែខ្លាំងបានផ្ទុះឡើង បន្ទាប់ពីមានការបញ្ជាក់ថា វីរុសនេះបានលបចូលមកដល់ដីអឺរ៉ុប ក្រោយរកឃើញស្ត្រីជនជាតិស្វីសម្នាក់បានឆ្លងមេរោគនៅនីហ្សេរីយ៉ា ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុងហ្សឺណែវ ស្របពេលដែលប្រទេសបារាំងក៏បានរកឃើញករណីឆ្លងលើគ្រូពេទ្យម្នាក់ដែលទើបត្រឡប់មកពីកុងហ្គោផងដែរ។ អ្នកជំនាញសុខាភិបាល រួមទាំងសាស្ត្រាចារ្យមកពីសកលវិទ្យាល័យ Oxford បានព្រមានថា ចក្រភពអង់គ្លេស និងបណ្តាប្រទេសដទៃទៀត កំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការហូរចូលមេរោគនេះដោយមិនដឹងខ្លួនតាមរយៈអ្នកដំណើរ។ គួរជម្រាបថា វីរុសអេបូឡាប្រភេទនេះ គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម ឬវត្ថុរាវក្នុងរាងកាយ របស់អ្នកជំងឺ ឬសាកសព ឬតាមរយៈការប៉ះពាល់ផ្ទៃដែលមានមេរោគ ដោយរោគសញ្ញាចាប់ផ្តើមមានដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួត រាគ រហូតដល់ហូរឈាមក្នុងសរីរាង្គ និងខូចសរីរាង្គខាងក្នុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1CjkYU85Do4M_s9jCN6R7YYoz5r7Buwkl05rpYpyClMctLE5IpZiZxLq3sB9LUQU8_CI9Q0GI9T0fjfnUzeHC0YIrqxDSX3hliBvvEKmxNbly4v3okjWVlafRdH1EgX5OhaIO2Fqm3MqxzaFQWP4NbB74UJIoWGZCkq6FEuGMaOL3bSSiA0F8Rj2l0w0/s678/photo_2026-10-31_12-38-27%20(2).jpg
ការផ្ទុះឡើងនៃវីរុសអេបូឡាទម្រង់ Bundibugyo និងការរាលដាលចូលដល់តំបន់អឺរ៉ុបនៅពេលនេះ គឺជាសញ្ញាព្រមានដ៏ម៉ឺងម៉ាត់មួយដល់ប្រព័ន្ធសុខាភិបាលសកលទាំងមូល។ ទោះបីជាអ្នកជំនាញលើកឡើងថា អេបូឡាឆ្លងរាលដាលយឺតជាងវីរុសកូវីដ-១៩ ដែលផ្តល់ពេលវេលាខ្លះក្នុងការតាមដានអ្នកប៉ះពាល់ក៏ដោយ ក៏វាទាមទារឱ្យគ្រប់បណ្តាប្រទេសជុំវិញពិភពលោក បង្កើនការត្រួតពិនិត្យ និងការប្រុងប្រយ័ត្នខ្ពស់នៅតាមច្រកទ្វារព្រំដែន និងអាកាសយានដ្ឋាន ដើម្បីទប់ស្កាត់មហន្តរាយសុខភាពជាសកលកុំឱ្យកើតមានឡើង៕