Home តារាអន្តរជាតិ Anxin សមាជិក ALPHA DRIVE ONE ពាក់អាវមាន «អក្សរខ្មែរ» ប៉ុន្តែអ្នកមួយចំនួនមិនយល់អត្ថន័យ

Anxin សមាជិក ALPHA DRIVE ONE ពាក់អាវមាន «អក្សរខ្មែរ» ប៉ុន្តែអ្នកមួយចំនួនមិនយល់អត្ថន័យ

161
0

តារាចម្រៀង Anxin សមាជិកក្រុម ALPHA DRIVE ONE (ALD1) បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាភ្ញាក់ផ្អើលនិងរំភើបចិត្តជាខ្លាំងបន្ទាប់ពីឃើញសមាជិកតារា Kpop រូបនេះពាក់អាវដែលមាន «អក្សរខ្មែរ» នៅផ្នែកខាងក្រោយ។ ទន្ទឹមនឹងការចាប់អារម្មណ៍នេះ ក៏មានទស្សនិកជនខ្លះមិនយល់ពីអត្ថន័យនៃអក្សរខ្មែរនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCr793Rx-HffaHFM7tYdOiqs9P_meRxuWdmafGeIE1l1RvKzqRZQb35uqi5jYuuQ4JMHGUXNQZ9bZh1IMm1keJz-PHy5pr9Zerlasoe8y6VwVT71LMb86-kr2r7sjf7yehX6ba5dOnf7Yqly8ycN7gqb4E42nzzZKzY_jfPPyuwBmP4w7rW_TkVv4VuE/s1041/image_2026-10-31_14-20-04.png
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមសមាជិកក្រុម ALPHA DRIVE ONE កំពុងធ្វើដំណើរថតកម្មវិធី Music Bank ខណៈគេបានឃើញ Anxin ពាក់ខាងក្រៅពណ៌ខ្មៅ រចនាម៉ូតបែបសម័យទំនើប ដោយផ្នែកខាងក្រោយមានអក្សរខ្មែរ «ក្មេងប្រុសទាហារ & សាក់ធ្មេញ»។ ជាមួយនឹងអក្សរខ្មែរនេះក៏មានការរចនាទៅតាមស្ទាយរូបធ្មេញ ដែលបានធ្វើឱ្យអាវមានលក្ខណៈប្លែក និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកដែលបានឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1OhLrWZw8gaXEIjRgkc_YlQ9A0Zl6PBmSIKHQEDaKCZM4GziKxJ_5ChoNf_ko9KuUtrt1PrjJWfq48hdylHftwoWTOXKTCV1xQnIhaMXbs_j92R63stnrHyMIFqmzM4BrjHCwe4JHGYYWgez6mdpWwh-TfSG8uTiggMcGjmeZbwwcyr6j33FVTqv5YGI/s2048/image_2026-10-31_14-20-06%20(2).png
បើតាមការចែករំលែកនៅលើបណ្តាញសង្គម អាវដែលមានអក្សរខ្មែរនេះគឺមានការពេញនិយមនៅឯប្រទេសចិនខណៈតម្លៃវិញត្រូវបានគេលើកឡើងថា ៤៧៤យ័ន ប្រមាណជាង៧០ដុល្លារអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Rl37S5cJe5iAMSX3mthJN4YYc2Y7nNSyKnkmjBukpMrm1bZJy_sgRm4Cjk-XhoylK2GFiORhYCVsWAr-vz3JkuWF6YYXZ32pYMAHIcBmY3cvxH78NiYMawfma38_FesPhTrnrj7j7doOvkUiP_m1OMBWkd-kRv9fdaGszsy19PTB-D5rOB4zJM3IaFI/s2048/image_2026-10-31_14-20-05.png

ទោះបីជាទស្សនិកជនមួយចំនួនពុំសូវយល់នូវអ្វីដែលអ្នករចនាម៉ូតអាវនេះធ្វើឡើងក្តី ប៉ុន្តែអ្នកគាំទ្រក៏មានការរំភើបចិត្តយ៉ាងខ្លាំងនៅពេលឃើញអក្សរខ្មែរនៅលើសម្លៀកបំពាក់ដែលពាក់ព័ន្ធនឹងតារា K-Pop ។ អ្នកគាំទ្រមួយចំនួនក៏ចង់ដឹងពីអត្ថន័យនៃពាក្យទាំងនោះដូចគ្នា តើប៉ាន់ស្មានថាការរចនានិងការបកប្រែជាភាសាខ្មែរទំនងជាមានចន្លោះប្រហោងទើបធ្វើឱ្យឃ្លាភាសាខ្មែរនេះពួកគេពុំយល់អត្ថន័យ។ ទោះជាយ៉ាងណា ការលេចឡើងនៃអក្សរខ្មែរនៅលើសម្លៀកបំពាក់ដែលពាក់ព័ន្ធនឹងតារា K-Pop រូបនេះ បានបង្កើតជាប្រធានបទគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJfHxfSTCPt7lxgmh-IXaXh_7mLOhJx3JAZIbgX2XfDsXh0yK7QQe_euHX3mv6_-Ft-MLYZh9l02TRKv22UNBjWAA6eSoRM6H247Y7Q01sT1LURkmTa9VmC0SNgvFIuoAjfxMzoYBwlq-TQgGSVX29gWoVTGNVI7bQpmvo5NSnZywbhqSP1-af12oRvPg/s640/images.jpg

គួរបញ្ជាក់ផងដែរថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុម ALPHA DRIVE ONE ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាបង្ហាញអារម្មណ៍រំភើបចិត្តម្តងរួចមកហើយនៅពេលឃើញសមាជិកពីររូបគឺ Leo និង Sangwon បានរាំ Challenge បទ «Pop out» របស់ N.John ។ សកម្មភាពថ្មីៗនេះរបស់ Anxin ពាក់អាវដែលមានអក្សរខ្មែរកាន់តែធ្វើឱ្យអ្នកគាំទ្រពេញចិត្តទ្វេដង៕