Home តារាអន្តរជាតិ Samantha Ko បង្ហើបថាការសម្ដែងជាភរិយា Julian Cheung ក្នុងរឿងភាគថ្មី TVB ធ្វើឱ្យនាងជួបប្រទះស្ថានការណ៍នេះ

Samantha Ko បង្ហើបថាការសម្ដែងជាភរិយា Julian Cheung ក្នុងរឿងភាគថ្មី TVB ធ្វើឱ្យនាងជួបប្រទះស្ថានការណ៍នេះ

439
0

តារាសម្ដែងហុងកុង Samantha Ko បានបង្ហើបពីបទពិសោធន៍ដ៏លំបាកក្នុងការថតរឿងភាគថ្មីរបស់ TVB ដោយនាងបាននិយាយថាការសម្ដែងជាភរិយារបស់តារាសម្ដែង Julian Cheung បានធ្វើឱ្យនាងរងសម្ពាធ និងហត់នឿយផ្លូវចិត្តយ៉ាងខ្លាំង។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWLp1xzag07Ogzyw6TSa9hLXDHf5ygOmtkWrzOUzO6CEdfTMs1eHTPiZlZ2CIkMLV8PaBWZdgwuZqqIgQtDpsQettAh1jadYSYsoNoCzX5ni4lPyIRt9vG1vjSyBIbVRs99ZhWGz9B2HurlU9kYf1BMzg5kXNy7ms78EeU37dgjOMR319Fd1t6c9RIYg8/s1800/image_2026-10-31_11-08-05.png
ក្នុងរឿង «This City Never Sleeps»(២០២៦) Samantha សម្ដែងជាតួអង្គ Hung Hoi-wan ដែលជាព្រះរាជអាជ្ញានិងជាភរិយារបស់តួអង្គដែលសម្ដែងដោយ ជូលៀន ជុង (Julian Cheung)។ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេពោរពេញទៅដោយភាពតានតឹង ការគ្រប់គ្រង និងការប្រជែងអំណាចក្នុងគ្រួសារអ្នកមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHJKPwBNXs5ibVuDspO2fUOHqylTYOEtDFwA31-KVLkUXBQ8pZ_Pano7cCPkk3u7Ub0Xi5a0N8Ane4mMdKydztZOP3n07zuyWPUSoQSsE_JScPn_HRFMzXTfbVZWWcyUR3aehJ6HPgO_XWqnP8qoU0HFQ_ANZp7hAOfTAc8AI9BgCbcLWZf2i6HAqqk5c/s1350/image_2026-10-31_11-08-07%20(2).png
 
Samantha បានឱ្យដឹងថាការសម្ដែងរបស់ Julian ក្នុងតួស្វាមីដែលមានចរិតត្រជាក់ និងឃោរឃៅ បានធ្វើឱ្យនាងមានអារម្មណ៍តានតឹងយ៉ាងខ្លាំង ជាពិសេសនៅពេលដែលគាត់ប្រើទឹកមុខ និងភាពស្ងៀមស្ងាត់ ដើម្បីបង្កើតសម្ពាធដល់តួអង្គរបស់នាង។ តាមសេចក្ដីរាយការណ៍ ពេលខ្លះនាងថែមទាំងស្រក់ទឹកភ្នែកក្រោយបញ្ចប់ការថតឈុតឆាកដ៏តានតឹង។ Julian ក៏ធ្លាប់ចូលទៅសួរនាំពីសុខទុក្ខរបស់នាងផងដែរប៉ុន្តែនៅពេលនោះ Samantha បានប្រាប់លោកថាកុំមកប៉ះពាល់នាង។​ មិនត្រឹមតែប៉ុណ្ណោះ ការថតរឿងនេះបានធ្វើឱ្យ Samantha ស្រកទម្ងន់ប្រមាណ ៣.៦ គីឡូក្រាមផងដែរ ដោយសារសម្ពាធផ្លូវចិត្ត និងការលះបង់ក្នុងការសម្ដែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgivKfq6TgsucW0hhuz6o9b3tw_cQn597YyIfBot4WsAbe2L151UDXn3e52H8QYUfjO3yXXb1LZRj3_FhxlgWaIYbmNcw7Qkn5axuXO4srRvswuwv9Jl4cJsnW8peJ92yUm2iDmdpeApgnzjGDWzi7eQZW81vaA_0HvGcWYMF_Aj7AMCZPrcqJe53aVqjU/s1020/image_2026-10-31_11-08-05%20(3).png
គួរបញ្ជាក់ថា រឿងភាគថ្មី «This City Never Sleeps»មានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនរូប រួមមាន Julian Cheung, Samantha Ko, Ron Ng , Kelly Cheung  និងតារាសម្ដែងដទៃទៀត។ សាច់រឿងផ្ដោតលើជម្លោះគ្រួសារ ការប្រជែងអំណាច ការបោកបញ្ឆោត និងទំនាក់ទំនងអាពាហ៍ពិពាហ៍ដ៏ស្មុគស្មាញនៅក្នុងពិភពអ្នកមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbpgP84tj1JaHABwueZPy96wpx0emgPSorZTykMdDCJqfR0d1yonuXu_ZNwbQySdyM3j3VJK7jlwnJKm6XXAJ-pVB__G5vnktxKkLZYN0sa44B2YpmLa8PC0boA7Eb7vV5ivUiuvTC05kI4puG6n5EDPs0PoFcFUWMEZ0V8l1cmvngyndl9QwK9qDGbaA/s1266/image_2026-10-31_11-08-06.png

តាមរយៈតួនាទីដ៏លំបាកនេះ Samantha បានបង្ហាញពីការលះបង់យ៉ាងខ្លាំងក្នុងការសម្ដែង ដោយត្រូវចូលជ្រៅទៅក្នុងអារម្មណ៍របស់តួអង្គ ដែលធ្វើឱ្យបទពិសោធន៍ថតរឿងនេះក្លាយជាការប្រកួតប្រជែងផ្លូវចិត្តដ៏ធំមួយសម្រាប់នាង៕