Home តារាជាតិ អលជ្ជី និង ល្អហួស ពោលយ៉ាងមានអត្ថន័យក្នុងឱកាសចូលក្រាបថ្វាយបង្គំព្រះមហាក្សត្រ

អលជ្ជី និង ល្អហួស ពោលយ៉ាងមានអត្ថន័យក្នុងឱកាសចូលក្រាបថ្វាយបង្គំព្រះមហាក្សត្រ

203
0

ពិតជាមានមហាកិត្តិយសយ៉ាងខ្លាំងសម្រាប់តារាចម្រៀង អលជ្ជី សមាជិកក្រុមចម្រៀង ឡាស៊ីម៉ា ដែលបានអមដំណើរជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក្នុងការចូលរួមព្រះរាជពិធីបុណ្យខួបទី២២ ព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ជាមួយគ្នានេះទស្សនិកជនក៏បានឃើញវត្តមានរបស់ ល្អហួស បានចូលរួមកម្មវិធីនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgubgH-BucQBWJMNL4xCHGnOnWKUPpwdBa5-cTzhvDC5Z8s_gc8t9TucvfWzqLly6CxcY3zeRkCSzuVxKWDbHwDoAH-uwfIPWsrlFpFZFp6UsWMQ90q6Yucxy1K-Qpc1QNYdOFtselov1LFlqCIjTjYjq74rwVr5j3A-_xT4BKDaBZBArdcYEbE80p-Psg/s691/image_2026-10-31_08-43-31%20(2).png

អលជ្ជី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកនៅយប់ថ្ងៃទី៣០ ខែតុលា ជាមួយនឹងពាក្យពេចន៍យ៉ាងមានអត្ថន័យថា «ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា ខួបទី ២២ ព្រះវស្សាការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះជន្មាយុយឺនយូរ គង់ប្រដាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំអង្វែងតរៀងទៅ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzcrW_Dl8WsBPdInZD1xksLLZym_9oq-7jNsa4NCfeyii8J2xwn_D_IIxSGQhc0ibnZMAiQGl9dEqoKAj_SL0-0OCBnZiWiwhyphenhyphenDp9VE1dOip4PIaFiNxxXoX4Zo4tPr2PbWm2akOlavYMivg1TQhtNfOV3tiH91XYTyTUMaF5xB1AoZxWu51tzYGZt69M/s615/image_2026-10-31_08-43-31%20(4).png
មិនត្រឹមតែតារាចម្រៀង អលជ្ជី ប៉ុណ្ណោះទេដែលមានឱកាសចូលក្រាបថ្វាយបង្គំព្រះមហាក្សត្រចំណែកឯ ល្អហួស ក៏បានឱកាសចូលរួមកម្មវិធីខាងលើនេះដូចគ្នា។ បវរកញ្ញារូបនេះ បានបង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួនក្រោយទទួលបានឱកាសដ៏វិសេសវិសាលនេះ។ ល្អហួស បានបញ្ជាក់ថាការបានចូលក្រាបថ្វាយបង្គំ និងទទួលព្រះរាជពរជ័យពីព្រះមហាក្សត្រ គឺជាកិត្តិយសដ៏ធំធេង និងជាពេលវេលាដែលនាងនឹងចងចាំជានិច្ច។
អ្វីដែលធ្វើឱ្យ ល្អហួស មានក្តីរំភើបនិងសោមនស្សកាន់តែខ្លាំងគឺព្រះមហាក្សត្រទ្រង់បានព្រះរាជទានព្រះពរ និងលើកទឹកព្រះទ័យដោយប្រាថ្នាឱ្យនាងទទួលបានជ័យជម្នះក្នុងការប្រកួតលើឆាកអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីមានឱកាសនាំយកកិត្តិយស និងមោទនភាពជូនដល់ជាតិមាតុភូមិកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq6OwsWHDCG5xGAB6igVvsr_ws8HEi1sb63FJyfwovXQWjnKoIW4BfZm-IeJ81UQYYXXdWefiWZNN2SrDnfiEeQOqYvtSerZ00B2izi0Cchyqthhe2jcL0UvPnxbJ4Zmk2czUTqikYiBTqS1XmDZAOVxzwLCSzVhEl9AlV1F58qdytZ4RpBT_mnL9xm-4/s701/image_2026-10-31_08-43-31.png

ចំពោះព្រះរាជពរជ័យដ៏ថ្លៃថ្លានេះ ល្អហួសបានចាត់ទុកថា ជាកម្លាំងចិត្តដ៏ធំធេងក្នុងការបន្តដំណើរលើវិថីតំណាងកម្ពុជាលើឆាកអន្តរជាតិ។ នាងក៏បានបង្ហាញពីការដឹងគុណចំពោះព្រះមហាករុណាទិគុណនិងការលើកទឹកចិត្តដ៏មានតម្លៃនេះដោយបញ្ជាក់ថានឹងយកព្រះរាជពរជ័យជាកម្លាំងជំរុញចិត្តដើម្បីបន្តខិតខំប្រឹងប្រែងនិងត្រៀមខ្លួនឱ្យបានល្អបំផុតសម្រាប់ការប្រកួតខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuj7JLkEzCWZwmED97Gus_w2N0CfWMVvVFuLacbJUN7kDSB2Flwz_5VxbESdAs_RcGhwZoSeh6CJp-wfhrQxUc3gtCjpOH31EV3VSq0mh9vzrSmwdqzuN20BWCrsoqqSGHpDgOqHAH2yQaxtRQGnhg9NuVK0yt18MB46wj4BJuMZxprcXkXknXa76Bdwo/s1800/image_2026-10-31_08-43-31%20(3).png
ជាមួយគ្នានេះដែរ ល្អហួស ក៏បានប្តេជ្ញាថានឹងប្រើប្រាស់សមត្ថភាព ទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់ខ្លួនឱ្យអស់ពីលទ្ធភាពដើម្បីឆ្លើយតបទៅនឹងការរំពឹងទុក និងការលើកទឹកចិត្តដែលទទួលបានព្រមទាំងខិតខំដណ្តើមលទ្ធផលល្អជូនប្រទេសកម្ពុជា៕