Home តារាអន្តរជាតិ ប្លែកខ្លាំង! Jisoo លេងស្ទាយ៍ស៊ិចស៊ីជាងមុននិងបង្ហាញសមត្ថភាពរ៉េបក្នុងបទថ្មី

ប្លែកខ្លាំង! Jisoo លេងស្ទាយ៍ស៊ិចស៊ីជាងមុននិងបង្ហាញសមត្ថភាពរ៉េបក្នុងបទថ្មី

183
0

Jisoo សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីវិលត្រឡប់មកកាន់សកម្មភាពតន្ត្រីជាថ្មីជាមួយនឹងការចេញផ្សាយវីដេអូចម្រៀងបទ «Addicted» នៅព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយបង្ហាញរូបភាពនិងស្ទីលតន្ត្រីថ្មីដែលខុសប្លែកពីមុនយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikd3WymQVI0O6fmRXaA6jw6MLO1LSslW4FUw5ySaBntusnhUnyADhXeN2ABVxHo7BEFtN2m3hoRIXUZVUmh5Pw4ggtthpFAe3RlKNhPTy7Sn8XMdHSjJzG7i-ZoxOat2YGZf5JAYdfBoTabWLl1OYMEsxdgFl7kv1g_WPQWxhjcBSIQQ1JgZUJkSN7mIg/s1579/image_2026-10-30_15-20-04.png

អ្វីដែលទាក់ទាញការចាប់អារម្មណ៍ជាងគេគឺការផ្លាស់ប្តូររូបរាងរបស់ Jisoo ដោយនាងបានបង្ហាញខ្លួនជាមួយនឹងសក់ពណ៌ផ្កាឈូកដ៏លេចធ្លោ ព្រមទាំងសម្លៀកបំពាក់បែបសិចស៊ី ក្លាហាន និងរស់រវើក។ ការផ្លាស់ប្តូរនេះខុសពីរូបភាពនារីទន់ភ្លន់ ឆើតឆាយ និងសុភាពរាបសារដែលអ្នកគាំទ្រធ្លាប់ស្គាល់អស់រយៈពេលជាច្រើនឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJZlkBHSJ7hyxW7nEGZMFBPs-6lCXldLEdPBBfCnxVzNqgNEKDX9tfLVkbC6wCdgkyhnLmvKs-YiRB8zztMLuJWMYFMSJ7oNQCeqE4au064-Cb6h9lHA4Q7fGd9tU_Ht4ZlyPyKPZmXFxHQkq1y3uhcwODe09tg2cFJEcMgSXxlagRQ8356yeXkgrR6vE/s2048/image_2026-10-30_15-20-01.png
នៅក្នុង MV ថ្មីនេះ Jisoo បានបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ជាច្រើនម៉ូតដែលផ្តល់អារម្មណ៍រឹងមាំ និងទាក់ទាញ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបង្ហាញទំនុកចិត្ត និងភាពជឿជាក់ក្នុងការបង្ហាញស្ទីលថ្មីនេះផងដែរ។ លើសពីនេះទៅទៀត Jisoo បានសាកល្បងបញ្ចូលការច្រៀងរ៉េបនៅក្នុងបទ «Addicted» ដែលជាពិសោធន៍ថ្មីមួយសម្រាប់ Jisoo នេះ។ បទចម្រៀងមានលក្ខណៈ Pop, Dance និង EDM ជាមួយចង្វាក់ ដ៏រស់រវើក និងទាក់ទាញ។ ខ្លឹមសារបទចម្រៀងក៏និយាយពីអារម្មណ៍នៃការជាប់ចិត្តនឹងទំនាក់ទំនងមួយទោះដឹងថាវាអាចនាំមកនូវគ្រោះថ្នាក់ក៏ដោយក៏នៅតែមិនអាចដកខ្លួនចេញបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5cYa55mfOUfaOt8tdCwQw0ekTzKcgGeMfMi-oaXRa6BzPtSCQNxmTd6q5Mv2MAKWVNblp2iRRcKBZZ1-9B0JjpSyCW5hLz49IrUFk6wd2xloEY_T-KGRujhf7Vay0LcK-Y5YVAOnCeSlzaWgp0Nn4SKsli8pRPjk5AazAkNwDAlcRTSg3nzcGbQwhzjI/s2048/image_2026-10-30_15-20-02%20(3).png
ចំណែកឯការផលិត MV វិញ ក៏មានភាពទាក់ទាញតាមរយៈការប្រើប្រាស់រូបភាព និងឆាកប្លែកៗ ដូចជាបន្ទប់រាងឆកោនពណ៌ក្រហមដែលមានកញ្ចក់ឆ្លុះបញ្ចាំង ឈុតឆាកព្យុះ និងរូបភាពភ្នែកយក្ស។ ជំនួសឱ្យការរៀបរាប់សាច់រឿងជាក់លាក់ MV នេះផ្តោតលើការប្រើប្រាស់ពណ៌ បរិយាកាស និងរូបភាពបែបសិល្បៈ ដើម្បីបង្កើតចំណាប់អារម្មណ៍ដល់អ្នកទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizPaJxlNV8YCkIaaTbSLZQudgzu-dpWDz5sP80K5VD0T0lUMa9OXa-HJ6q6ktLXp2JPBEb6r0FCJtOPuCiFtJkR_rQVSDRxymXWx7dksA7MOOdx35EbFHMjGJtzOGENm7IN9hRa1lLUCtJZ-cBnlCdQ7evIQwRb1-8DDa7MGg6zmEikJ2uXWycrARr7XI/s2048/image_2026-10-30_15-20-03%20(2).png

គួរឱ្យកត់សម្គាល់ការផ្លាស់ប្តូររបស់ Jisoo លើកនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតាំងពីបង្ហាញខ្លួនជាមួយ BLACKPINK មកនាងតែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបភាពស្រស់ស្អាត បែបនារីឆើតឆាយ និងសុភាពរាបសារ។ ប៉ុន្តែតាមរយៈ «Addicted» នាងបានបង្ហាញថា ខ្លួនក៏អាចសាកល្បងស្ទីលដែលក្លាហាន និងមានភាពខុសប្លែកពីមុនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9N3DVEYAqYATAKXQisX5uHA-cBv7SjfXsXvmvXtG6NJntkycOE576t7dZ7kptMJ-ob3aze61JhfYTNXTtCj8sfF4cTyNhRR6vWWEcczZBg1HbyPFP7ZBwGOxwNgq1vvg__0MZq6kqxQ9iHiJEmaXHPZKyhNS9HIVGI4bSBseHtHb-AN6JFX2iV1hT6ss/s1440/image_2026-10-30_15-20-03.png

មុនពេលចេញផ្សាយបទ «Addicted» Jisoo ក៏ធ្លាប់បង្ហាញ MV បទ «Clik Clak» កាលពីដើមខែកញ្ញា ដែលមានបរិយាកាសតន្ត្រីបែបងងឹតជាងមុន។ ការបន្តពិសោធន៍លើស្នាដៃថ្មីៗទាំងនេះ បង្ហាញពីការស្វែងរកទិសដៅតន្ត្រី និងរូបភាពសិល្បៈផ្ទាល់ខ្លួនរបស់នាង។ Jisoo ក៏កំពុងត្រៀមរៀបចំអាល់ប៊ុមស្ទូឌីយោទោលដំបូងរបស់ខ្លួនផងដែរប៉ុន្តែកាលបរិច្ឆេទចេញផ្សាយជាផ្លូវការនៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕