Home សុខភាព ដំឡូងជ្វាពណ៌ស្វាយ ផ្ទុកនូវសារធាតុដ៏អស្ចារ្យ! អាចប្រឆាំងនឹងកោសិកាមហារីកពោះវៀនធំ

ដំឡូងជ្វាពណ៌ស្វាយ ផ្ទុកនូវសារធាតុដ៏អស្ចារ្យ! អាចប្រឆាំងនឹងកោសិកាមហារីកពោះវៀនធំ

172
0

អត្ថប្រយោជន៍ខ្ពស់ហួសពីការរំពឹងទុក! អ្នកវិទ្យាសាស្ត្ររកឃើញសារធាតុពណ៌ស្វាយ Anthocyanins ក្នុងដំឡូងជ្វាស្វាយ មានសមត្ថភាពប្រឆាំង និងកម្ទេចកោសិកាដើមមហារីកពោះវៀនធំនៅក្នុងមន្ទីរពិសោធន៍។
______________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb10io0UniFKbDyqfjuU4D3E115xi2qc_OhlJ2A4MKT3FBIlDxR8RvfWEY0oEf0pQmpNNtCujcPuyLotk6_lLr4VeYiHR9iKsVoM0HBZvgQi1CrklbfoHc1HVsmHNaWVl7QppfmY6O4yrmRAE54XksVudnX5QDZRTZya5fe8MPe-7cRazj_2Qr7uT2eBU/s500/photo_2026-10-29_16-17-26.jpg
ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រចុងក្រោយបង្អស់ដែលចុះផ្សាយក្នុងទិនានុប្បវត្តិ The Journal of Nutritional Biochemistry បានលាតត្រដាងពីរបកគំហើញដ៏គួរឱ្យរំភើបមួយថា ដំឡូងជ្វាពណ៌ស្វាយ មានផ្ទុកនូវសារធាតុសកម្មធម្មជាតិដ៏អស្ចារ្យ ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រឆាំង និងកម្ទេចកោសិកាដើមនៃជំងឺមហារីកពោះវៀនធំ ដែលជាដើមហេតុចម្បងធ្វើឱ្យដុំសាច់មហារីកលូតលាស់ និងរឹងរូសចំពោះការព្យាបាល។

យោងតាមការស្រាវជ្រាវពីអ្នកជំនាញ និងការដកស្រង់សម្តីរបស់លោកបណ្ឌិត William Li បានពន្យល់ថា ពណ៌ស្វាយក្រម៉ៅដ៏ស្រស់ស្អាតរបស់ដំឡូងជ្វាប្រភេទនេះ គឺកើតចេញពីសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងឈ្មោះថា Anthocyanins។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhkMO-c4Bsh5EjaN5ybco8fWgmoM1FH6m9eeOcrDDBaXbN-1Pjv1WW2xMLX5scF8sZtFCPKjZ-TvDqxGiuBIiycyxDbsY5URgoNMW5AzuUVNqkEbDA68o6Kk8gRJjVXbAPu7WuNESiEAz6Nm0dpCh-2__kY6X0ZPEFkurpZCGYR8KxSWrGwbjzexYbZmo/s631/photo_2026-10-29_16-17-25.jpgនៅក្នុងការពិសោធន៍ មន្ទីរពិសោធន៍បានយកសារធាតុចម្រាញ់ចេញពីដំឡូងជ្វាពណ៌ស្វាយដុត ទៅដាក់សាកល្បងលើកោសិកាមហារីកពោះវៀនធំរបស់មនុស្ស និងបានផ្តល់របបអាហារដែលមានផ្ទុកដំឡូងជ្វាស្វាយនេះក្នុងកម្រិត ២០% ទៅឱ្យសត្វកណ្តុរពិសោធន៍។ លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា សារធាតុអស្ចារ្យទាំងនេះបានចូលទៅទប់ស្កាត់ការរីករាលដាល និងជម្រុញឱ្យកោសិកាដើមមហារីកទាំងនោះងាប់ទៅវិញតាមយន្តការធម្មជាតិ ព្រមទាំងជួយកាត់បន្ថយការកកើតដុំសាច់មហារីកយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3pfzZ4zIc3ZfuZGdH6m-Y7Ur1iWQpvteBpTFL8aH-XmJjo95yZ8EQRoQ2IjU7s5mMweYSjp3V9LrreFdmIFjfpsa3UCR-NVra_UpppIU-eaAWPLCWi7tQQCSfLeBWQyAhTqHHa_uBKv7Az6hU3owoYpVDSN42JILrk5xB7HbUi5DxoAz4EvuRyhPfD-Y/s1024/photo_2026-10-29_16-17-26%20(2).jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញបានធ្វើការដាស់តឿនយ៉ាងម៉ឺងម៉ាត់ថា ការរកឃើញដ៏អស្ចារ្យនៅក្នុងមន្ទីរពិសោធន៍នេះ មិនមែនជាការព្យាបាលជំងឺមហារីកជាផ្លូវការនៅក្នុងរាងកាយមនុស្សឡើយ។ នេះគ្រាន់តែជាការសិក្សាមុនគ្លីនិក លើកោសិកាក្នុងកែវពិសោធន៍ និងលើសត្វកណ្តុរប៉ុណ្ណោះ ដោយពុំទាន់មានការធ្វើតេស្តសាកល្បងគ្លីនិកលើរាងកាយមនុស្សផ្ទាល់នៅឡើយទេ។ ដូច្នេះ មហាជនមិនត្រូវយល់ច្រឡំថា ការបរិភោគដំឡូងជ្វាពណ៌ស្វាយ អាចយកទៅប្រើប្រាស់ជំនួសឱ្យវិធីសាស្ត្រព្យាបាលវេជ្ជសាស្ត្រទំនើប ដូចជាការវះកាត់ ឬការចាក់គីមីបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2mp33tPG4XlYzsh_XUSsSTg5PfRTXj5Tx2IsWPCVF2AOMvChejnU2kbZKkZFgjpbngDBjiHDPR5JqDPe_xOambPtTC88Yy0nSLDHoe-STBZWP3vayPp-wjJcrbh8TOtP2Ui7TIKELAX0jpQZ_fsBBgkfNFdeVJGWgjb_UklkjNwKCKyCwUKL9EXaslcE/s678/photo_2026-10-29_16-17-25%20(2).jpg
ជារួមមក ដំឡូងជ្វាពណ៌ស្វាយនៅតែជាអាហារដ៏ល្អឯក និងជាជំនួយការដ៏អស្ចារ្យក្នុងរបបអាហារប្រចាំថ្ងៃ ដែលសម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ក្នុងការទ្រទ្រង់សុខភាពពោះវៀនធំ។ ការជ្រើសរើសបរិភោគដំឡូងជ្វាពណ៌ស្វាយដុត ឬស្ងោរ ជាការបន្ថែមខេលការពាររាងកាយដ៏ប្រសើរ ប៉ុន្តែរាល់ការសង្ស័យ ឬការព្យាបាលជំងឺមហារីក ត្រូវតែធ្វើឡើងក្រោមការណែនាំ និងការពិនិត្យដិតដល់ពីគ្រូពេទ្យជំនាញតែមួយគត់៕