Home តារាជាតិ វណ្ណដា ទេព បូព្រឹក្ស និងសិល្បករជាច្រើនរូបទៀតនឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៥

វណ្ណដា ទេព បូព្រឹក្ស និងសិល្បករជាច្រើនរូបទៀតនឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៥

180
0

អ្នកអង្គម្ចាស់ក្សត្រិ៍ នរោត្តម ចេណ្ណា វណ្ណដា ទេព បូព្រឹក្ស រ៉េត ស៊ូហ្សាណា និងសិល្បករ សិល្បការិនីជាច្រើនរូបទៀតនឹងមានវត្តមានក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjseX3mRq0LiC_Yu2wwTW9yH9f8qGHYfVoQWLvQKt21OqKWi59YaSoFRc9x-5N2ecrQXkKbik6QoiRzJ0Xzee_ghgq1cQ_XKVK9K3J_mlHnjH7SpIlW9AiYRj3CDySF2jsbpgylh_P_JShkMar8IGCt1kkMIgSs04850heqe2kmPGgt_3i23sqRYCY6sBA/s2048/image_2026-10-30_09-45-22.png
តាមការប្រកាសរបស់អគ្គនាយកដ្ឋានកីឡានៅលើបណ្តាញសង្គមហ្វេកប៊ុកការប្រកួតកីឡានេះនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ស្វាយរៀង និងខេត្តកែប។ កីឡាជាតិ គឺជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញពីសមត្ថភាព ទេពកោសល្យ កម្លាំងចិត្ត និងស្មារតីប្រកួតប្រជែងរបស់កីឡាករ កីឡាការិនីកម្ពុជាគ្រប់រូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUQlVbANxjr3Kn98GgLMmVBqjdxJSE5PaDBAvVYgDMwVDqlqzt9Dskct7wYTNFwUO8zP_epNMnLt18uS9gEic8S-hvweNbknxSOt8b26bpnnTKx8A_U38MMM9oV6FJIttDeroZjROVzuHOsErGCagDbOhVc0I9vpbOcpSXDd6V9Bc1vKPE82fixbP_-as/s2048/image_2026-10-30_09-52-31.png
ជាមួយគ្នានេះពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦គឺមានការចូលរួមពីគ្រួសារបារមី ដែលរួមាន វណ្ណដា វណ្ណថាន នរិទ្ធ រ៉េត ស៊ូហ្សាណា យូហៃ រួមទាំង Jay X ។ ក្រៅពីសិល្បករបារមីព្រឹត្តិការណ៍ដ៏ពិសេសនេះក៏មានព្រះវត្តមាន អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា , តារាចម្រៀង ទេព បូព្រឹក្ស ,ហេង ពិទូ, វី ឌីណែត, ចេន ,តួត្លុក ,CHI WAWA និងកុមារី ទេព ចិន្តា , រៀម សុខភិរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_c9GW2IbAkdD48FCbcbGokgDuiOdPS5_0VX1Awn4oUFYrnaOGQ1fFdbvbmnuu6E4jaEE4OX4XJxm4QeHqaO5a4h3GTG4-x5BGFfVKlybZQ_wYW4l8jl1-XgeLKhHSukwuzTQIh4zu7zNLNfU-xZpwTZE9FszHLGH1ZnkFWkOOTJrpYO1RaXmABZVKf0Q/s1280/image_2026-10-30_09-37-40.png

ការប្រកាសដំណឹងនេះបានធ្វើឱ្យរំជើបរំជួលអារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រដោយពួកគេកំពុងរង់ចាំយ៉ាងអន្ទះសារក្នុងការសម្តែងនានារបស់សិល្បករ សិល្បការិនី ជាមួយនឹងផ្ទាំងទស្សនីយភាពដែលបង្ហាញពីស្មារតីកីឡា ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ខ្មែរ និងសុខសន្តិភាព។ ជាពិសេសការបង្ហាញរបស់តារាចម្រៀង ទេព បូព្រឹក្ស ពីព្រោះរូបនេះតែងតែមានផ្ទាំងទស្សនីយភាពត្រជាក់បង្ហាញទៅកាន់ទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVpNyEhqTemnhCMPlj2vmKBFZ97HQHREABIx8zEUTHI5wDjS9vGTIDOyuVYXQxYtZekXjEY_6SB_wq83m6mcXKxxwS5C092JK9wW1UdY_LYexza_te6Q5o6gRzz4PaRJsgdMkCH62Z5uUXPbgNkP62MUL3kE1D0cHEd3fqaF1vq0TNI4p6uLPYySfKlKg/s1280/image_2026-10-30_09-37-41.png
គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០២៤ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ វណ្ណដា និងសិល្បកររួមទ្រនំក៏បានចូលរួមផងដែរជាពិសេសការសម្តែងរបស់ពួកគេស្ថិតក្រោមដំណាក់ទឹកភ្លៀងដែលធ្វើឱ្យទស្សនិកជនមានការចងចាំជាពិសេស៕