បើទោះជាមានការព្រមាន គ្រាប់ប្លោងមីយ៉ាន់ម៉ាបន្តធ្លាក់ចូលទឹកដីថៃ ក្នុងស្រុក Mae Sot បណ្តាលឱ្យផ្ទុះរងរបួ.សស្ត្រីជនជាតិថៃម្នាក់ និងធ្វើឱ្យអ្នកភូមិរត់ភៀសខ្លួនចែកជើងគ្នា ខណៈកងទ័ពថៃ Rajamanu បានបា.ញ់កាំភ្លើងផ្សែងព្រ.មានភ្លាមៗ និងប្រកាសត្រៀមឆ្លើយតបកម្រិតធ្ងន់បំផុតដើម្បីការពារទឹកដី។.jpg)
_____________
ព្រំដែនថៃ-មីយ៉ាន់ម៉ាកើនឡើងកម្ដៅ! ស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរបានឈានដល់ចំណុចប្រកាសអាសន្ន សារជាថ្មី បន្ទាប់ពីកងទ័ពអាកាសមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធោសន្ធៅ និងបន្តធ្លាក់គ្រាប់ប្លោងចូលមកក្នុងទឹកដីថៃ ដោយមិនខ្វល់ពីការព្រមានខាងយោធា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើឱ្យប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនត្រូវចែកជើងគ្នារត់គេចខ្លួនស្វែងរកជម្រកសុវត្ថិភាពទាំងភ័យស្លន់ស្លោ។.jpg)
ផ្អែកតាមរបាយការណ៍ព័ត៌មានចុងក្រោយ ព្រឹត្តិការណ៍ដ៏តានតឹងនេះបានកើតឡើងនៅភូមិ Ban Huai Mahawong ឃុំ Mahawan ស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ នៅពេលដែលគ្រាប់ប្លោងពីការប្រយុទ្ធគ្នារបស់ភាគីមីយ៉ាន់ម៉ា បានហោះចូលមកផ្ទុះក្នុងដីថៃ។ គ្រាប់ផ្ទុះនេះបានបណ្តាលឱ្យស្ត្រីជនជាតិថៃម្នាក់អាយុ ៥៥ ឆ្នាំ រងរបួសចំស្មា។ កងទ័ពអាកាសមីយ៉ាន់ម៉ាក៏បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ MiG-29 មកទម្លាក់គ្រាប់បែកខ្នាតធំទម្ងន់ ៥០០ ផោន ចំនួន ២ គ្រាប់ បំផ្លិចបំផ្លាញមូលដ្ឋានទ័ពរបស់ជនជាតិភាគតិចការ៉ែន (KNU) នៅក្បែរដងទន្លេសាលវីន ទល់មុខស្រុកម៉ែស៊ារៀង ខេត្តម៉ែហុងសន ដែលបណ្តាលឱ្យផ្ទះសម្បែង និងយានយន្តខ្ទេចខ្ទីអស់គ្មានសល់។
ឥទ្ធិពលនៃការផ្ទុះអាវុធ និងការទម្លាក់គ្រាប់បែកយ៉ាងគំហុកនៅកៀកព្រំដែននេះ បានធ្វើឱ្យផ្សារដោះដូរទំនិញនៅតាមព្រំដែន ប្រែជាស្ងាត់ជ្រងំភ្លាមៗ ដោយសារអាជីវករ និងពលរដ្ឋខ្លាចរងគ្រោះថ្នាក់។ ភ្លាមៗបន្ទាប់ពីមានគ្រាប់ប្លោងធ្លាក់ចូលដីខ្លួន កងកម្លាំងយោធាថៃ Rajamanu បានបាញ់កាំភ្លើងផ្សែងព្រមានទៅកាន់ភាគីមីយ៉ាន់ម៉ា ដើម្បីបញ្ជាក់ពីការរំលោភដែនដី និងប្រកាសត្រៀមលក្ខណៈការពារអធិបតេយ្យភាពកម្រិតខ្ពស់បំផុត ដោយកងទ័ពថៃកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងត្រៀមឆ្លើយតបកម្រិតធ្ងន់ ប្រសិនបើសភាពការណ៍នៅតែបន្តរីករាលដាលខ្លាំង។
សរុបមក ការបន្តធ្លាក់គ្រាប់ប្លោង និងការវាយប្រហារតាមអាកាសពីសំណាក់យោធាមីយ៉ាន់ម៉ាមកលើទឹកដីថៃក្នុងគ្រានេះ មិនត្រឹមតែបង្កការខូចខាត និងរបួសស្នាមដល់ពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងរុញច្រានឱ្យទំនាក់ទំនងយោធាព្រំដែនស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន៕










