Home តារាអន្តរជាតិ BLACKPINK ត្រៀមទទួលគ្រឿងឥស្សរិយយសវប្បធម៌ពីកូរ៉េខាងត្បូង

BLACKPINK ត្រៀមទទួលគ្រឿងឥស្សរិយយសវប្បធម៌ពីកូរ៉េខាងត្បូង

159
0

ក្រុមចម្រៀង BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីក្រោយមានសេចក្តីរាយការណ៍ថា ក្រុមនេះត្រូវបានជ្រើសរើសឱ្យទទួលគ្រឿងឥស្សរិយយសវប្បធម៌ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl-JT5xieJNRr4_I6gfeszPwp4l3LMOCDBaGySlCqyOklmXmBXlOYFjoGwg5_oaUupsqiOpshsjeGVBB552tCCiS7i_PRxqX7JMTNtK_ePCX0ckHlQRkm3Xwny5UOj1bueP6hs878onqFihW63kTrp47mH7zTDhB801g20ziIcoNRK_QJC5NCSm_Z_J4o/s1536/image_2026-10-29_16-28-46%20(3).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានបង្ហាញពីការទទួលស្គាល់ចំពោះស្នាដៃ និងការរួមចំណែករបស់ BLACKPINK ក្នុងការផ្សព្វផ្សាយវប្បធម៌កូរ៉េខាងត្បូងទៅកាន់ឆាកអន្តរជាតិ តាមរយៈតន្ត្រី ការសម្តែង និងឥទ្ធិពលរបស់ខ្លួនលើវិស័យកម្សាន្តពិភពលោក។សមាជិកទាំងបួនរូបរបស់ BLACKPINK បានកសាងប្រជាប្រិយភាពយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ចាប់តាំងពីការបង្ហាញខ្លួនជាផ្លូវការក្នុងឆ្នាំ២០១៦។ ក្រៅពីបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំង ក្រុមនេះក៏មានឥទ្ធិពលលើវិស័យម៉ូត និងវប្បធម៌យុវវ័យអន្តរជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5wbMweIaUSK6n_YbIyuVpYHr1cTh5ElmABxUmvs7oLtlU0Eb5OmSyPdGVJGmKX4N-w_3VBjkITA3tGvuZ7fJHq6iO2IsazR43STcZWE0xNfT_ndZuwIyYQVhi0RyXVDHjdbbodbuNLGYC7BK1oINnPqqV-ohDMVSwTqcXU9OFGytouKmnu7-CHnqNq-4/s1922/image_2026-10-29_16-28-46.png

គ្រឿងឥស្សរិយយសដែលក្រុមនេះនឹងទទួលគឺគ្រឿងឥស្សរិយយសវប្បធម៌ថ្នាក់ Okgwan ដែលជាកិត្តិយសមួយរបស់កូរ៉េខាងត្បូង សម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍ និងការផ្សព្វផ្សាយវប្បធម៌។

ពិធីប្រគល់រង្វាន់លើកទី១៧ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ សហការជាមួយទីភ្នាក់ងារមាតិកាច្នៃប្រឌិតកូរ៉េ ត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា នៅរោងមហោស្រពជាតិក្នុងទីក្រុងសេអ៊ូល។ នៅឆ្នាំនេះ បុគ្គល និងក្រុមចំនួន ៣៦ នាក់ នឹងទទួលបានមេដាយ ឬវិញ្ញាបនបត្របញ្ជាក់គុណសម្បត្តិ ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ពួកគេចំពោះវប្បធម៌ពេញនិយមកូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUQFJuKsp8Oa9H4N9Q5wo2rqL6CbcadTtRFeIfeMLb4TAuR-0HWgkKEYT3R_NlfDuWm9QwCjGNgvmhFIVU9EnK2WG615sdoNMtg6qpxF32NERdOh5V-moqQUhdRjXDbmz1r_lxunt-XFftjGqyih3um55R6d33Nq0y6tPdk33jKt2AYVJXLVbb-_V0a_Q/s735/image_2026-10-29_16-28-47%20(3).png
បញ្ជីឈ្មោះនេះត្រូវបានជ្រើសរើសតាមរយៈដំណើរការពិនិត្យការតែងតាំងដែលចាប់ផ្តើមនៅក្នុងខែមេសា ដោយផ្អែកលើរយៈពេលនៃការបម្រើការងារ សមិទ្ធផលទាំងក្នុងស្រុក និងអន្តរជាតិ និងការចូលរួមចំណែកដល់ឧស្សាហកម្ម និងសង្គម។ ក្នុងចំណោមនោះ បុគ្គល និងក្រុមចំនួន ១០ នាក់បានទទួលគ្រឿងឥស្សរិយយសវប្បធម៌ ៧ នាក់ទទួលបានវិញ្ញាបនបត្រគុណសម្បត្តិពីប្រធានាធិបតី ៨ នាក់ទទួលបានវិញ្ញាបនបត្រគុណសម្បត្តិពីនាយករដ្ឋមន្ត្រី និង ១១ នាក់ទទួលបានវិញ្ញាបនបត្រគុណសម្បត្តិពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUtDxAlem7LGmpE55lsHFLhHjz4grNf_i3jNb_uuH5W1PelAq2Pjt_esBIPvl000kTFq20fE9owD5kt4hWAMuulzSK_piGJAKrzW7mmlizs6oAOpcrq6jbZax1FaOPSdbIZthQB-jfKC1FFkkKBC7WPAuz5qWoyMZT6Gw86GOCMIprXlWW1eNlYvdexNE/s2048/image_2026-10-29_16-28-49.png

គួរឱ្យដឹងថាកន្លងមក BLACKPINK ធ្លាប់ទទួលគ្រឿងឥស្សរិយយសកិត្តិយស MBE ពីព្រះមហាក្សត្រ ឆាល (King Charles) ផងដែរ៕