មុខបាក់សម្រស់លែងសូវស្រស់សង្ហាដូចមុន តារាសម្តែងនិងអ្នកបង្កើតមាតិកា ឡៃ ថៃចាន់ ត្រូវបានមនុស្សមួយចំនួនសង្ស័យថាលោកមានជំងឺទឹកនោមផ្អែម ផ្ទុកមេរោគអេដស៍ រួមទាំងការជក់ថ្នាំជាដើម។ ជុំវិញការសង្ស័យទាំងអស់នេះ ឡៃ ថៃចាន់ បានបដិសេធដោយលោកបញ្ជាក់ថាមិនបានឆ្លងរោគឬជក់ថ្នាំឡើយ។

បន្ទាប់ពីបង្ហាញខ្លួននៅក្នុងកម្មវិធីផតខាស់មួយដែលចែករំលែកពីបទពិសោធន៍ជីវិត ឡៃ ថៃចាន់ បែរជាត្រូវបានអ្នកគាំទ្រមួយចំនួនចោទសួរពីបញ្ហាសុខភាពរបស់លោករហូតឈានដល់អ្នកខ្លះថែមទាំងសង្ស័យថាលោកមានជំងឺទឹកនោមផ្អែម កើតអេដស៍ ការសេពថ្នាំឬបាក់ទឹកចិត្តជាដើម ក្រោយឃើញសភាពស្គមស្គាំងរបស់លោក។ លោកបានពន្យល់ថា វីដេអូដែលថតនៅក្នុងកម្មវិធីផតខាស់នោះគឺកើតឡើងក្រោយពេលលោកថតកុនចប់ ដោយការថតនោះគេងមិនបានគ្រប់គ្រាន់ ហូបមិនបានគ្រប់គ្រាន់ ទើបធ្វើឱ្យលោកបាក់រូបបាក់ឆោមខ្លាំង ស្របពេលមួយរយៈនេះលោកជួបប្រទះបញ្ហាជាច្រើន។
.png)
អ្នកបង្កើតមាតិការូបនេះបន្តទៀតថា លោកក៏មានអារម្មណ៍បាក់ទឹកចិត្តនៅពេលផេកខូច មិនសូវមានការងារ ទើបលោកបណ្តោយខ្លួនឯងមួយរយៈ ដើរតែកម្សាន្តខណៈមានអារម្មណ៍ហត់នឿយក្នុងវិស័យហ្វេកប៊ុក។ ឡៃ ថៃចាន់ អះអាងថាលោកមិនបានកើតរោគ ក៏មិនជក់ថ្នាំដែរ ដោយការបញ្ជាក់នេះគឺដើម្បីកុំឱ្យអ្នកគាំទ្រព្រួយបារម្ភ។
ក្រោយ ឡៃ ថៃចាន់ ចេញវីដេអូនេះហើយអ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា មនុស្សមិនគួរសួរសំណួរដោយគ្មានហេតុផលមិនសមស្របបែបនេះទៅនរណាម្នាក់ឡើយទោះបីជាមានការព្រួយបារម្ភពីសុខភាពរបស់គេក៏ដោយ ។ ករណីនេះក៏ជាការរំឭកដល់អ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យប្រុងប្រយ័ត្នចំពោះការសន្និដ្ឋានលើសុខភាពអ្នកដទៃ៕










