Home ព័ត៌មានជាតិ ឡូរីន បង្ហើបពីភាពលំបាកដែលមិនធ្លាប់បង្ហាញលើបណ្ដាញសង្គមនិងការមានទំនុកចិត្តលើខ្លួនឯង

ឡូរីន បង្ហើបពីភាពលំបាកដែលមិនធ្លាប់បង្ហាញលើបណ្ដាញសង្គមនិងការមានទំនុកចិត្តលើខ្លួនឯង

1172
0

ទន្ទឹមនឹងមានឈ្មោះល្បីនៅលើបណ្តាញសង្គមនិងជីវិតស្នេហាជាមួយតារារ៉េប វណ្ណដា ឡូរីន បានជួបប្រទះនឹងបញ្ហាជាច្រើនក្នុងរយៈពេលជិត១ឆ្នាំនេះ។ ឡូរីន បានចែករំលែកទស្សនៈផ្ទាល់ខ្លួនអំពីការជឿជាក់លើខ្លួនឯង ការឆ្លងកាត់ឧបសគ្គ និងការរក្សាភាពជាខ្លួនឯង ខណៈនាងបង្ហើបថារឿងរ៉ាវជាច្រើនដែលនាងបានជួបប្រទះមិនមែនសុទ្ធតែត្រូវបានបង្ហាញជាសាធារណៈនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4TycrpyzDqGUvscWZaAuSGeiYfbg1qAk-Bog1KU-ba1J2bb_B4P0R-oR1f9Nnn3FtR97E4l2kSyO5tPdaFo1j-qA_hNv0Tix1t2LIyYeA_f3rUgsbjcI-12dbG4dfdF7A1fUtw7loO2-GPcD1Yu5ykt1LKjy4fgVCT7YDVVsb663zkHIGStxp-_mfCH4/s1920/image_2026-10-29_14-14-49.png
ថ្មីៗនេះ ឡូរីន បានចេញវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយបាននិយាយពីអ្វីដែលនាងទទួលបានសំណួរជាច្រើនពីអ្នកគាំទ្ររបស់ខ្លួនប៉ុន្តែពុំទាន់មានឱកាសឆ្លើយតបវិញនៅឡើយ។ នៅសល់តែប៉ុន្មានខែទៀតនឹងឈានចូលដល់ឆ្នាំ២០២៧ហើយ ឡូរីន បានរម្លឹកឡើងវិញពីអ្វីដែលធ្លាប់ឆ្លងកាត់រយៈពេលប៉ុន្មានខែមកនេះខណៈមនុស្សជាច្រើនតែងនិយាយថានាងជាមនុស្សរឹងមាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYi5VCe9f4lVLL_v2WqSl5KdYPpqQC_gC7_AEY71R10Lf4S7igThFhUAnSlf308T_QmYSUSeUrhLdF3U2Ltjv5cDHMXPKPKaQKKUr0Xa4O1j38QMnpE7FJEvYZOkiFp2uMX_ZZBvnDj1IqnQLlZ4G3ZvCRx-wCvY71gHhnCaVhKu3xK_sXZBQO7Mgi7tg/s2048/image_2026-10-29_14-14-50.png
នាងបានពន្យល់ថាការសរសើរអាចធ្វើឱ្យមនុស្សមានអារម្មណ៍រីករាយ និងទទួលបានកម្លាំងចិត្ត ប៉ុន្តែការអភិវឌ្ឍខ្លួនឯងមិនគួរពឹងផ្អែកទាំងស្រុងលើការទទួលស្គាល់ពីអ្នកដទៃនោះទេ។ ផ្ទុយទៅវិញ មនុស្សគួររៀនស្គាល់តម្លៃខ្លួនឯង និងបន្តរីកចម្រើន ទោះបីគ្មាននរណាម្នាក់សរសើរក៏ដោយ។ ជាមួយគ្នានេះ ឡូរីន ក៏បានបង្ហាញទស្សនៈអំពីរូបភាពសាធារណៈ ដោយថា ទោះបីការរក្សារូបភាពនៅចំពោះមុខមហាជនមានសារៈសំខាន់ក៏ដោយ ក៏នាងមិនចង់ឱ្យរឿងនេះធ្វើឱ្យនាងបាត់បង់ភាពជាខ្លួនឯងឡើយ។ ឡូរីន ថានាងមិនចង់ក្លាយជាមនុស្សនៅមុខកាមេរ៉ាផ្សេង ហើយក្រៅកាមេរ៉ាផ្សេងឡើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនាងបានសង្កត់ធ្ងន់ថា ការធ្វើជាខ្លួនឯងមិនមែនមានន័យថា ខ្លួនតែងតែត្រឹមត្រូវគ្រប់ពេលនោះឡើយ។ មនុស្សគ្រប់រូបនៅតែត្រូវការរៀនសូត្រ ពិនិត្យមើលកំហុស និងកែលម្អខ្លួនឯងជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc6W4a6YRf4Ad2WxGMAfpb7j3aCYkxYA8VX33_S6FjLiSeGl_42PoZ8PGFWJ17UoNfeOS1kTQ-0ua9K0__Sb0aIJT-CF7Laf2vBxv-VWx1-X3uX3t2_meJGBb3wvDZ6nZ2CO1tBvxUwRah5iMs5WNgN-6tyU6HysLPkrHp-oSlAckSZrNsggAvH8s0f2k/s2048/image_2026-10-29_14-14-52.png

សម្រាប់ការអភិវឌ្ឍខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ឡូរីន បានបញ្ជាក់ថាគោលដៅរបស់នាងគឺធ្វើឱ្យខ្លួនឯងកាន់តែប្រសើរជាងមុន និងដោះស្រាយបញ្ហាដែលបានកើតឡើងក្នុងជីវិត។ ការប្រកួតប្រជែងដែលនាងយកចិត្តទុកដាក់បំផុតគឺការប្រៀបធៀបខ្លួនឯងនៅថ្ងៃនេះជាមួយខ្លួនឯងកាលពីមុន។ ឡូរីន ថាមិនមែនមនុស្សដែលជួប មនុស្សដែលយើងស្គាល់ស្រលាញ់ចូលចិត្តយើងទាំងអស់នោះទេ ហើយនាងក៏មិនធ្វើខ្លួនបន់បែន ក្លែងក្លាយ ទោរទន់ដល់ថ្នាក់មិនមែនជាខ្លួនឯងដើម្បីឱ្យគេមកស្រលាញ់ចូលចិត្តនាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFUdSD0fiaAhmXU4LXM2TWjgoyPZHb3XsKLyNOYO2tlTXXZusRcoUhYdtFGcy7TT1jQwwQyPqGdGtFCNBvke175GAx8GHI4knZFfzjMX_yZBoV2ap6izYvzmtoEl9l3lVgR835QPCUd2_iwWEG6t6a_mukDJdanmsrPCsDYpGIlOf_ktqpeIO8F7GSjDk/s2048/image_2026-10-29_14-14-56.png

ឡូរីន សង្កត់ធ្ងន់ថានៅពេលដែលនរណាម្នាក់ប្រឆាំងនឹងនាង នាងគិតថាមនុស្សមានការគិតផ្សេងគ្នា រស់នៅផ្សេងគ្នា រឿងដែលគេនិយាយពីយើងទោះបីជាមិនមែនជាការពិតមិនបាច់ទៅខ្វាយខ្វល់នោះទេដោយសារតែហេតុផលមួយគេមិនចូលចិត្តយើងទោះបីជាមានការពន្យល់បកស្រាយយ៉ាងណាក៏ដោយ។ គូស្នេហ៍ វណ្ណដា ថានាងបានជួបប្រទះរឿងរ៉ាវជាច្រើនក្នុងឆ្នាំនេះដោយសង្ឃឹមថាឆ្នាំក្រោយនាងនិងអ្នកគាំទ្រនឹងឆ្លងកាត់ ជួបរឿងដែលល្អជាងឆ្នាំនេះ៕