កងទ័ពជើងគោកថៃចេញមុខលាងខ្លួនចំពោះមុខភ្នែកអន្តរជាតិ ដោយអះអាងថាការរាយរបងលួសបន្លា និងរនាំងខណ្ឌនានានៅលើទឹកដីកម្ពុជា គឺជាវិធានការ “ការពារសន្តិសុខព្រំដែន កាត់បន្ថយការប៉ះទង្គិចគ្នា និងធានាសុវត្ថិភាពប្រជាជនកម្ពុជាប៉ុណ្ណោះ មិនមែនជាការឈ្លានពានទឹកដីឡើយ។.jpg)
_______________
បាតដៃខ្នងដៃ បង្វែរសាច់រឿងមិនចេះចប់! ភាគីថៃបានចេញមុខបដិសេធទាំងស្រុងចំពោះការចោទប្រកាន់រឿងឈ្លានពានទឹកដី ដោយអះអាងថាការរាយបន្លាលួស និងរនាំងនានានៅលើទឹកដីកម្ពុជា គឺជាវិធានមួយរយៈពេល ដើម្បីការការពារសន្តិសុខព្រំដែន កាត់បន្ថយការប៉ះទង្គិចគ្នា និងធានាសុវត្ថិភាពប្រជាជនកម្ពុជាប៉ុណ្ណោះ ។.jpg)
ការចេញមុខបកស្រាយយ៉ាងទាន់ហន់នេះ បានធ្វើឡើងបន្ទាប់ពីស្ថាប័នព័ត៌មានថៃដ៏ល្បីល្បាញគឺ THE STANDARD បានចុះផ្សាយជាសាធារណៈនូវសេចក្តីថ្លែងការណ៍របស់លោកឧត្តមសេនីយ៍ត្រី វិនថៃ សុវារី (Winthai Suvaree) អ្នកនាំពាក្យកងទ័ពជើងគោកថៃ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦។ មន្ត្រីយោធាជាន់ខ្ពស់ថៃរូបនេះ បានព្យាយាមធ្វើការបដិសេធទៅនឹងការលើកឡើងរបស់ភាគីកម្ពុជា ដោយបានអះអាងក្នុងន័យលាងខ្លួនថា វត្តមានរបស់កងទ័ពថៃក្នុងការដាក់របាំងលួសបន្លា និងរនាំងបេតុងផ្សេងៗនៅតំបន់ណងចាន ណងញ៉ាកែវ និងខ្លងផែង មិនមែនជាការប្រើកម្លាំងបំពានដើម្បីវៀសខ្សែបន្ទាត់ព្រំដែនថ្មីនោះឡើយ។

ផ្ទុយទៅវិញ ទង្វើឯកតោភាគីរបស់ទាហានថៃដែលបានរារាំង និងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីដីធ្លីអាស្រ័យផលចាស់របស់ខ្លួន បែរជាត្រូវបានភាគីថៃប្រើប្រាស់វោហារសាស្ត្រការទូតមកបង្វែរស្ថានការណ៍ទាំងស្រុង។ ថៃមិនត្រឹមតែលាបពណ៌ទង្វើឈ្លានពានរបស់ខ្លួនឱ្យទៅជា “វិធានការសន្តិសុខផ្លូវច្បាប់” ប៉ុណ្ណោះទេ ថែមទាំងបានចោទប្រកាន់ត្រឡប់មកលើពលរដ្ឋខ្មែរថាបានចូលទៅរុករាន និងតាំងទីលំនៅខុសច្បាប់ក្នុងទឹកដីរបស់ខ្លួនអស់រយៈពេលជាង ៤០ ឆ្នាំទៅវិញ ព្រមទាំងបានកាត់បន្ថយតួលេខពលរដ្ឋរងគ្រោះពី ២ ម៉ឺននាក់ មកនៅត្រឹមតែជាង ៤,៦០០ នាក់ ដើម្បីកាត់បន្ថយសម្ពាធ និងការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ។

សកម្មភាពនិងសម្តីរបស់អ្នកនាំពាក្យកងទ័ពថៃនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រនយោបាយ “និយាយយកត្រូវតែម្នាក់ឯង” ដោយព្យាយាមប្រើលេសសន្តិសុខជាតិមកបិទបាំងសកម្មភាពរំលោភបំពានព្រំដែនជាក់ស្តែងនៅលើដីគោក។ ទោះជាភាគីថៃអះអាងថាខ្លួនចង់ដោះស្រាយបញ្ហានេះតាមផ្លូវការទូត និងទាមទារឱ្យកម្ពុជាបង្ហាញភាពស្មោះត្រង់យ៉ាងណាក៏ដោយ ប៉ុន្តែការរាយរបងលួសបន្លាបិទផ្លូវពលរដ្ឋខ្មែរជាឯកតោភាគីនេះ នៅតែជាទង្វើខុសច្បាប់ដែលមិនអាចទទួលយកបានក្នុងក្រសែភ្នែកមហាជនខ្មែរ៕









