Home តារាជាតិ លាក់ទុកជាង១ឆ្នាំ លោក ឆូយ បង្ហាញវាំងននខ្មៅក្នុងវិស័យបវរកញ្ញានិងការចាញ់បោកពាក្យលួងលោម

លាក់ទុកជាង១ឆ្នាំ លោក ឆូយ បង្ហាញវាំងននខ្មៅក្នុងវិស័យបវរកញ្ញានិងការចាញ់បោកពាក្យលួងលោម

193
0

លោក ឈួង យីវឆូយ អតីត ND Miss Universe Cambodia 2025 បានបង្ហោះសារដ៏វែងមួយនៅលើបណ្ដាញសង្គមដោយបង្ហាញពីការឈឺចាប់ និងការខកចិត្តដែលបានលាក់ទុកអស់រយៈពេលជាងមួយឆ្នាំពាក់ព័ន្ធនឹងបទពិសោធន៍ការងារក្នុងវិស័យបវរកញ្ញា។ លោកបានរៀបរាប់ពីការលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត គំនិត និងថវិកាផ្ទាល់ខ្លួន ដោយសង្ឃឹមថានឹងអាចចូលរួមផ្លាស់ប្ដូរវិស័យនេះឱ្យកាន់តែប្រសើរឡើងប៉ុន្តែចុងក្រោយបាត់បង់ទាំងមិត្តភាពនិងថវិកាផ្ទាល់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWmRvZ9OFp13WYotoWCspngM7sNq8s7LcLRBAYcO7bt5SzHvr_zD6dD1dLKuGZfkYqHLcnRrpwWPnxkFRkYb5Qw9Qn291mhTzaUvdKooZr8m5HZYewmx_HQsGs-FPJr2q67guwIAOz71u3ktnMJqMZwGCU5KWkp0pKuyblx4I9td2Sbs61DGH6UuRzQqQ/s2048/image_2026-10-28_13-32-01.png

តាមរយៈសារដែលបង្ហោះនៅថ្ងៃទី២៨ ខែតុលា លោក ឆូយ បានឱ្យដឹងថាមូលហេតុដែលជំរុញឱ្យលោកចូលរួមក្នុងវិស័យនេះគឺដោយសារតែពាក្យសម្ដីមួយដែលថា «បង! យើងមកដើម្បីផ្លាស់ប្ដូរវិស័យនេះ!»។ លោកបានយកពាក្យនេះជាកម្លាំងចិត្ត ដើម្បីចាប់ផ្ដើមការងារដោយប្រើប្រាស់ធនធាន និងសមត្ថភាពផ្ទាល់ខ្លួន។ អតីត ND បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ជាក់ថាលោកនិងមនុស្សម្នាក់ដែលលោកមិនបញ្ចេញឈ្មោះបានរាប់អានគ្នាអស់រយៈពេល ៥ ឆ្នាំ និងធ្វើការរួមគ្នាអស់រយៈពេល ៣ ឆ្នាំ។ ក្នុងអំឡុងពេលនោះ លោកអះអាងថាលោកតែងតែជួយជ្រោមជ្រែង ណែនាំ និងលះបង់ធនធានជាច្រើន ដើម្បីឱ្យការងាររួមគ្នាទទួលបានលទ្ធផលល្អ និងអាចកែលម្អកេរ្តិ៍ឈ្មោះក្នុងវិស័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHo3IShLakzYGAYOqcBVHgSAC3VS_Lt_hgGTudKm8P_oiDmpB6WjNOZetnE14lpqwzxTFR6va9F7PY09sOoHpsdNE5aKFXgTP3fGPR67Hv-miQ67VOYk2hGntCEy5b9TGa45NIMNZ0Yqz-k-UGCQTFfIyGg66MTazVM8N9uW70rIgKlHIqk0paDaBAFZI/s2048/image_2026-10-28_13-31-58%20(3).png

យ៉ាងណាមិញ អ្វីៗមិនបានដំណើរការដូចការរំពឹងទុកនោះទេ។ លោក ឆូយ បានរៀបរាប់ពីការខកចិត្តចំពោះអ្វីដែលលោកចាត់ទុកថាជាការបំភ្លៃព័ត៌មាន និងការចោទប្រកាន់ដែលធ្វើឱ្យលោករងការរិះគន់ពីអ្នកដទៃ។ ក្នុងសារនោះ លោកមានអារម្មណ៍ថាត្រូវបានគេធ្វើឱ្យបាត់បង់កេរ្តិ៍ឈ្មោះ និងឱកាសបន្តក្ដីស្រមៃក្នុងវិស័យដែលលោកបានខិតខំប្រឹងប្រែង។ លោកបាននិយាយថា «ពីក ដល់ អ សុទ្ធតែមានស្នាមញើស ស្នាមទឹកភ្នែករបស់ខ្ញុំដែលស្រក់ដាម ក្រាលឲ្យគេដើរ។ Vanda once said “តូចហៅខ្ញុំ ធំហៅហ្អែង” ពិតជាមិនខុស។ គេបានខ្ពស់ គេចង់ហៅខ្យល់ ហៅភ្លៀង កម្ចាត់កម្ចាយអ្វីៗបានតាមចិត្ត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLUjWTKjx51jQaPw1VBvgU5Y8ZwXaZ4ywR0MSX5QLZ8nEGWsaK33sP16foSIpZZz5Un0gY-j-b244oCkcHG0_p04jDpirz9U-vi7p_JlvjuDyQLJH9GsZHkMzYRBzAhvTM1L-Ice3qGC1yEcSpqWF-PlcaNUkBE5WwRjy4eBz82Hp7YQKcgczsD32rmEY/s1402/image_2026-10-28_13-31-58.png
ចំណុចសំខាន់មួយទៀតដែលលោក ឆូយ បានលើកឡើង គឺការទាមទារដើមទុនដែលលោកអះអាងថា ត្រូវបានសន្យាថានឹងប្រគល់ត្រឡប់មកវិញ។ លោកបានបញ្ជាក់ថា អស់រយៈពេលជាងមួយឆ្នាំមកនេះ លោកបានព្យាយាមទាមទារប្រាក់នោះដោយសង្ឃឹមថានឹងយកមកធ្វើជាដើមទុនសម្រាប់ចាប់ផ្ដើមជីវិត និងការងារឡើងវិញ។ ប៉ុន្តែតាមការរៀបរាប់របស់លោក ការទាមទារនេះបានជួបប្រទះនឹងការពន្យារពេល និងការលើកឡើងផ្សេងៗដែលលោកយល់ថាជាឧបសគ្គដល់ការដោះស្រាយបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3tpjLrnFxqEOhLsEms2VbKL_tPX01jaD21uuKCZvvdr3HxCw86lZEk7cRHTXcmzq1HVA_WeIWpM8NUKuBWHrVf8XlHXDyfXBxl0TeaSol-wEdn7LMeFvjcekeyX4Kku5zVOJzHSqfwtCs5m8bTkQmob7aCXc82N47EojBGlb8iEmW5sOTMfLncZf-Po/s798/image_2026-10-28_13-31-58%20(2).png

ក្នុងគ្រាដែលលោកមានអារម្មណ៍អស់សង្ឃឹម លោក ឆូយ ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រួសារ មិត្តភក្តិ និងក្រុមការងារ ដោយលោកបានបង្ហាញឈ្មោះនៅក្នុងសំណេរផងដែរ។ លោកបានចាត់ទុកពួកគេជាមនុស្សដែលបាននៅក្បែរ ផ្ដល់កម្លាំងចិត្ត និងជួយគាំទ្រ ក្នុងអំឡុងពេលដ៏លំបាកនេះ។ នៅចុងបញ្ចប់នៃសារ លោក ឆូយ បានបង្ហាញពីការឈឺចាប់ដែលនៅតែបន្តមានក្នុងចិត្ត និងបានចោទជាសំណួរអំពីពេលវេលាដែលលោកនឹងទទួលបានដើមទុនរបស់ខ្លួនត្រឡប់មកវិញ៕