Home ព័ត៌មានជាតិ អ្នកលក់អនឡាញ Sao LyChhing ថាខ្មែរដូចគ្នាកុំជាន់បន្ថែមក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យភាគីម៉ូតូស្លា.ប់

អ្នកលក់អនឡាញ Sao LyChhing ថាខ្មែរដូចគ្នាកុំជាន់បន្ថែមក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យភាគីម៉ូតូស្លា.ប់

1160
0

រថយន្តស៊េរីទំនើបរបស់អ្នកលក់អនឡាញដ៏ល្បីពាក់ស្លាកលេខ «កម្ពុជា JJ Ching» បានបុកគ្នាជាមួយម៉ូតូបណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ក្នុងស្ថានភាពម៉ូតូខ្ទេចខ្ទាំយ៉ាងខ្លាំង។ តាមប្រពភពចែកចាយនៅលើបណ្តាញសង្គមមានការអះអាងថាភាគីឡានបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុនិងដោះស្លាកលេខឡានទៀតផង។ គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkM2p6jhwICQcXpMWfbZhkV4vKFQkcH0IRu2C9KNM1W5PGyxSi-7Vx9pK97909ZDVIc-KRqzxYsG0OTFEA9qp-flkVtiEYE1N5zLzH1MJYQ8-ffsHGrfTLFAcCjVZxwA64fJY86DrreonXPwOshV59fYlkSxm5ac9Bx2GXwds4e4DuNw4hCccIeCYk7U/s2048/image_2026-10-29_08-56-57.png
គ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញដោយសារតែមានមនុស្សបាត់បង់ជីវិតស្របពេលដែលភាគីខាងឡានគឺជាអ្នកលក់អនឡាញមានកេរ្តិ៍ឈ្មោះគួរឱ្យកត់សម្គាល់នៅក្នុងវិស័យអនឡាញ។ ទន្ទឹមនឹងហេតុការណ៍នេះ គណនីអ្នកលក់អនឡាញ Sao LyChhing បានបញ្ជាក់ថាខ្លួននឹងដោះស្រាយជាមួយនឹងគ្រួសារជនរងគ្រោះតាមនីតិវិធីច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEsXEs79kcGos1EZzESbUjRK0gKg-jHyDoyycZuAMo6Y68_ayNy2K29ERMgDOQWnD6urJ2Q27NvESA1zBBVvb2a1OngFskIUzzvxD8_SGNK-VdGihJfZqHj8ld86vpzmwUJtiN6AycVS-4H9TRxQfxMA8oKk25HzR-QrYsZ83o3_bD9G8IpudJP1Q7s3Y/s2048/image_2026-10-29_08-14-51.png
វេលាម៉ោង១ជាងរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែតុលា Sao LyChhing បានបង្ហោះសំណេរថា «ហេតុអី! បងប្អូនកុំបារម្ភគ្រួសារខ្ញុំនឹងប្រឈមមុខដោះស្រាយជាមួយជនរងគ្រោះតាមផ្លូវច្បាប់សូមអាណិតយល់ពីចិត្តខ្ញុំផង គ្មានអ្នកណាចង់ជួបរឿងបែបនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWNLACNa64OKfA65ZKSCPBR1t_D3bjf0NDOWS_H1i4yiyypggeInjucqN9tf4UwEV7p_M1c__6a2FnR0re14ysFCmUv0QtZwGeWdgQkW4HV_XYEWaF_CkWHdirMtZ9z8DMM4-mGxUE87QYfS2FwOt3kQGgU1rUWqqODUce4Q3hkUTMHbylVcCTyojoM74/s1890/image_2026-10-29_08-14-52.png

គណនីហ្វេកប៊ុក Sao LyChhing បានបង្ហោះសំណេរមួយទៀតថា «បងប្អូនដែលមានបេះដូងជាខ្មែរដូចគ្នា ខ្ញុំសូមមេត្តាកុំជាន់បន្ថែមបានទេ យល់ដល់ដើមទ្រូងខ្ញុំផង គ្រួសារខ្ញុំនឹងដោះស្រាយជាមួយគ្រួសារជនរងគ្រោះ តាមផ្លូវច្បាប់ ខ្ញុំសូមអង្វរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ckKInpjkMxHg8XXElRWBOLNKWg2o5f_l0sP6JnG3Fsd_SLcBhHpqzElQCRWvhbUU3sXe7xNLl__ymb9zOkoTGxpRG4Fzj0QHQF6oVmSBjRhHECuO9ZUWNOlsw9Ra93sFhatfOw7GjPfgLuWLVGa31cGyEb8G0rHBYeDrB0TTQwCj5xUxyTfznmoLLlY/s728/image_2026-10-29_08-19-58.png

គួរឱ្យដឹងថា ករណីនេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើន ខណៈមហាជនជាច្រើនរំពឹងថាអាជ្ញាធរនឹងបន្តស៊ើបអង្កេតនិងបញ្ជាក់ការពិតដើម្បីធានាឱ្យមានការដោះស្រាយតាមផ្លូវច្បាប់ដោយយុត្តិធម៌៕