Home តារាជាតិ រស់ រាជ្ជសាល សន្យាយ៉ាងមុតមាំចេញការពារភរិយានិងគ្រួសារដល់ថ្ងៃអវសាន

រស់ រាជ្ជសាល សន្យាយ៉ាងមុតមាំចេញការពារភរិយានិងគ្រួសារដល់ថ្ងៃអវសាន

292
0

លោក រស់ រាជ្ជសាល ស្វាមីថៅកែពេជ្រ ទ្រី ដាណា បានបង្ហាញសារដ៏មានអត្ថន័យ និងពោរពេញដោយក្ដីស្រលាញ់ចំពោះភរិយាដោយសន្យាថានឹងនៅក្បែរ ជួយគាំទ្រ និងការពារភរិយា ព្រមទាំងគ្រួសាររបស់ខ្លួនរហូតដល់ថ្ងៃអវសាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid5ysaLyEtcFOUXfqdsF3BQnJAEatjVxdByOwn8Ga-KXxNOQSxV7wYOwqwiSfgPMpOUmE3qa820hgMx05v2P7WhdMI7mueCsdji6bYpIgsUQ4lEifRqxekkLmldewQnUTn5uB7LCclxPVJuHNyprinfdSUjAPM56y8G5GEiVVDJRQQ2A-zOE9LZVS9jew/s1596/image_2026-10-28_14-21-53%20(2).png

តាមរយៈសារដែលបានចែករំលែកនៅយប់ថ្ងៃទី២៧ ខែតុលា លោក រស់ រាជ្ជសាល បានរៀបរាប់ថា ក្នុងរយៈពេល៣ ឆ្នាំនៃការរួមដំណើរជីវិតជាមួយគ្នា ក្ដីស្រលាញ់របស់លោកចំពោះភរិយាកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកទាំងពីរបានឆ្លងកាត់រឿងរ៉ាវជាច្រើនទាំងសុខ និងទុក្ខ ហើយភរិយាតែងតែនៅក្បែរលោកនៅពេលជួបប្រទះបញ្ហា និងការលំបាកផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1RDDj-5I7IPPmSTBLWR4EK0xAs5aYsrXh-23FWSNnXpJeAfvulR-cHatTcJEHPFSJ0LXAkL56O_ufzKtaDuCxoGD_njf1n9xPRLq_6NddPYZUyiz0Ml3dKz5LGKOh9raIXkrbBVhyD2vKSSmTBZh_H476sa-tn8TSwy0rG4dQgL2tr-31QVuKuiodvio/s2048/image_2026-10-28_14-21-53.png

លោក រស់ រាជ្ជសាល ក៏បានបង្ហាញពីជំនឿរបស់ខ្លួនចំពោះជីវិតគូថា ក្ដីស្រលាញ់ដែលអាចរក្សាបានយូរអង្វែង គឺកើតចេញពីការយល់ចិត្តគ្នា ភាពស្មោះត្រង់ ការអធ្យាស្រ័យ និងការរួមគ្នាដោះស្រាយបញ្ហា មិនមែនគ្រាន់តែជាការនិយាយពាក្យផ្អែមល្ហែមដាក់គ្នាប៉ុណ្ណោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqZW5IQUa9o8oMs6BXIBgAEpdQCm5eEgIGgiAJi5pA1uVD5zmHEO2-utvjMvP8pFCh4aLRS_9G5QEx2DLKP_jR3NwfCEwFt9L-JO6O_y0tpIUIxU55Het3V47wOliycXTw5iwg30PlFQt-WEzUOitxw9BQ1a0p9Rm6wFcqDDfG4OQEfNp74KxKeMhtDeA/s2048/image_2026-10-28_14-21-55%20(2).png

អ្វីដែលធ្វើឱ្យសារនេះទទួលបានការចាប់អារម្មណ៍ គឺការប្ដេជ្ញាចិត្តរបស់លោកក្នុងនាមជាស្វាមីដោយសង្កត់ធ្ងន់ថាទោះបីផ្លូវជីវិតនៅថ្ងៃខាងមុខត្រូវប្រឈមនឹងឧបសគ្គបែបណាក៏ដោយ លោកនឹងមិនបោះបង់ភរិយា និងគ្រួសារឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge7Y5wmAY4n9bWzcFxQrawZCCM7xmCLFpz-KtrcHWm5wvwKEgzTfg5Dblp3wN7NSbc2a6CLVDzwO_fA4GffjourjVUgP35cYGmiNzF7PF8SZ8CjYmptAMgUw2COAhE_CyKX9-uyASAQiOK4Cqm8TX8dOoFbxvAh6OUnaBD2wc6inNhWlQuu4hmPkKeOp4/s1602/image_2026-10-28_14-21-55.png

ការលើកឡើងរបស់លោក រស់ រាជ្ជសាលគឺបង្ហាញពីទស្សនៈរបស់លោកចំពោះស្នេហា និងជីវិតអាពាហ៍ពិពាហ៍ ដែលត្រូវការការយោគយល់ ការជឿទុកចិត្ត និងការឈរនៅក្បែរគ្នាក្នុងគ្រប់កាលៈទេសៈ។ សម្រាប់លោកការធ្វើជាស្វាមីមិនមែនមានតួនាទីត្រឹមតែផ្ដល់ក្ដីស្រលាញ់នោះទេ ប៉ុន្តែថែមទាំងត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សា និងការពារគ្រួសាររបស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqK79hplKSd69QQc8u9V05FdIvMpIzLfwvtxE-OM1K8lvAui4GFiJ550PgtmwxpYUmxCK22ubDfJnAssZIXUFYhziCcsiVz29Fmeb88_KcxBWDbAX1tEnUyFd4Wg3MLPIx57cR2KPQKJAjKGHvOinPa81HxDTt4B3d5vcdlj19Mz2_GFqKyYEELenj6s/s2048/image_2026-10-28_14-21-57.png
គួរឱ្យដឹងថា ថ្មីៗមកនេះលោក រស់ រាជ្ជសាល និងលោកស្រី ទ្រី ដាណា បានប្រឈមនឹងមតិអវិជ្ជមានពីអ្នកលេងបណ្តាញសង្គមមួយចំនួនទាំងការចោទប្រកាន់ថា រស់ រាជ្ជសាល ជាបុរសស្រលាញ់ភេទដូចគ្នា ជាទាសករប្រពន្ធអ្នកមាន មតិវែកញែកលើការកែទម្រង់មុខតាមហុងស៊ុយរបស់លោកជាដើម។ ជាមួយគ្នានេះលោកស្រី ទ្រី ដាណា បានប្រឈមនឹងការប៉ះសម្តីជាមួយនឹងអតីតស្វាមីគឺ ពូម៉ៅ និងបានបង្ហាញអារម្មណ៍ឈឺចាប់ក្នុងគ្រាដែលធ្លាប់រងនូវអំពើហិង្សាក្នុងគ្រួសារកន្លងមកនេះ៕